ជំនឿ និង ហោរាសាស្ត្រ

អ្នកកើតឆ្នាំរកា ត្រូវតែដឹងរឿង​ទាំងអស់​នេះ!



ឆ្នាំ​រកា (​មាន់​) ពង្ស​យក្ខ​ប្រុស ត្រូវ​កាល​ព្រះ​វេស្សន្តរ នាំ​ព្រះ​អគ្គមហេសី និង ព្រះរាជបុត្រ​ទាំងពីរ​ ​ទៅ​ឯ​ភ្នំ​គិរី​វង្គ​ត ។​

ឆ្នាំ​រកា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា ញាតិ​កា​ទាំងឡាយ​ខាង​ក្រោយមក នឹង​មាន​បុណ្យ​វាសនា​ ​ធ្វើ​គុណ​ដល់​គេ ច្រើន​មាន​ទោស អាយុ ២០ ឆ្នាំ ពឹង​បានតែ​ខ្លួនឯង ពឹង​អ្នកដទៃ​មិន​បាន​ឡើយ ។​

កើត​ថ្ងៃ​អង្គារ អង្គារ​ជា​មាត់ មាត់​នោះ​ចរចា​សាហាវ ចូល​ចិត្ត​និយាយ​តែ​រឿង​ស្រីៗ ។ ព្រះ​ ​ព្រហស្បតិ៍ ជា​ចិត្ត ចិត្ត​មិន​សូវ​ដាច់​រៀនសូត្រ​ចំណេះវិជ្ជា​អ្វីមួយ ចាំ​មិន​បាន​យូរ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​ ​អាទិត្យ​ជា​អា​សន៍ មាន​កាមរាគ​ខ្លាំង ។ ព្រះ​ពុធ និង​ព្រះ​សុក្រ​ជា​ដៃ មាន​ថ្វីដៃ​ល្អ ចូលចិត្ត​ក្នុង​ការងារ​ធ្វើ​ជាង​។​ ​ ​ព្រះ​សៅរ៍​និង​ព្រះ​ច័ន្ទ​ជា​ជើង ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។



1-អ្វី​ដែល​អ្នក​កើត​ឆ្នាំ​មាន់​គួរ​ជៀវវាង៖
  • _ពណ៌​ដែល​នាំ​សំណាង​អាក្រក់៖ ក្រហម
  • _លេខ​ដែល​នាំ​សំណាង​អាក្រក់៖ ១, ៣ និង ៩
  • _ទិស​ដែល​នាំ​សំណាង​អាក្រក់៖ ខាងកើត
  • _ខែ​ដែល​នាំ​សំណាង​អាក្រក់៖ ៣, ៩ និង ១២ (គិតតាមខែច័ន្ទគតិចិន)

2-អ្វីដែលល្អ ហើយនាំមកឲ្យអ្នកនូវសំណាង៖
  • _លេខ​ដែល​នាំ​សំណាង​ល្អ៖ ៥, ៧ និង ៨
  • _ថ្ងៃ​ដែល​នាំ​សំណាង​ល្អ៖ ៤ និង ២៦ (គិតតាមខែច័ន្ទគតិចិន)
  • _ពណ៌​ដែល​នាំ​សំណាង​ល្អ៖ មាស, ត្នោត និង លឿង
  • _ផ្កា​ដែល​នាំ​សំណាង​ល្អ៖ ផ្កា​សិរ​មាន់ និង ផ្កា Gladiola
  • _ទិស​ដែល​នាំ​សំណាង​ល្អ៖ ត្បូង និង ទក្សិណ

3-ឆ្នាំរកា អ្នកមានកំណើតក្នុង៖
  • _ថ្ងៃអាទិត្យ​​មាន់​មន្ត្រី​ចិញ្ចឹម បរិបូណ៌ ល្អ​ណាស់ ។​
  • _ថ្ងៃច័ន្ទ​​មាន់​ស្វែងរក​អាហារ​មិនបាន ច្រើន​តែ​អភ័ព្វ ។​
  • _ថ្ងៃអង្គារ​​​​មាន់​សំរាប់​ភ្នាល់​នៅ​ទីក្រុង ច្រើនតែ​ជា​ចិត្ត​អ្នកលេង ។​
  • _ថ្ងៃពុធ​​​​​មាន់​រាជគ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ល្អ​ណាស់ ។​
  • _ថ្ងៃព្រហស្បតិ​​មាន់​ពោធិសត្វ​ចិញ្ចឹម ចិត្តបុណ្យ នឹង​មាន​វាសនា​ល្អ ។​
  • _ថ្ងៃសុក្រ​​មាន់​លាមក រកស៊ី​លំបាក​ណាស់ ។​
  • _ថ្ងៃសៅរ៍​​មាន់​ព្រាហ្មណ៍​ចិញ្ចឹម ឧត្តម​ល្អ​ណាស់​ហោង ។

ដកស្រង់ពី៖ China Highlights និង CEN.com.kh

0 comments:

Post a Comment

Powered by Blogger.