
1. ដាក់គម្រោងណាត់គ្នាញ៉ាំបាយក្រៅ ឬមើលកុន ឲ្យបានញឹកញាប់ (មើលទៅតាមលទ្ធភាព និងថវិការ)
2. រៀបចំដំណើរកំសាន្តឆ្ងាយៗ
3. បង្កើតការកំសាន្តថ្មីជាមួយគ្នា
4. ញញឹម និងថើបគ្នា ឲ្យបានញឹកញាប់
5. ផ្តល់ភាពភ្ញាក់ផ្អើលឲ្យគ្នាទៅវិញទៅមក
6. ផ្តល់ពេលវេលាឲ្យដៃគូរបស់អ្នក ជាងអ្នកណាទាំងអស់
7. បង្កើនទំនាក់ទំនង និងអារម្មណ៍ ជាពិសេស រឿងលើគ្រែ
8. ពិភាក្សាគ្នា អំពីអនាគត
9. គាំទ្រក្តីសុបិន្តរបស់ដៃគូ ហើយខិតខំសម្រេចវាឲ្យបានទាំងអស់គ្នា
10. កុំគេងទាំងមានកំហឹង
11. បង្កើតតារាងពេលវេលា និងកិច្ចការដែលត្រូវធ្វើទាំងអស់គ្នា
12. បង្កើតអ្វីប្លែកៗ សម្រាប់គ្នាទៅវិញទៅមក
13. ម៉ាស្សា មើលថែ និងយកចិត្តទុកដាក់ចំពោះគ្នា
14. ចម្អិនអាហារ បោសផ្ទះ និងធ្វើកិច្ចការនានាជាមួយគ្នារហូត
15. បង្ហាញក្តីស្រឡាញ់របស់អ្នក ឲ្យគេបានដឹងគ្រប់ពេល
16. តែងតែនិយាយថា “អូនស្អាតណាស់” ឬ “បងក៏សង្ហារដែរ”
17. ស្មោះត្រង់ ជាចំណុចសំខាន់ ដែលអ្នកត្រូវតែមាន
18. គោរពដៃគូរបស់អ្នក (ប្តី ជាឪពុក, ប្រពន្ធ ជាម្តាយ)
19. ចូលរៀន ឬសិក្សាជំនាញបន្ថែមជាមួយគ្នា ដើម្បីអភិវឌ្ឍខ្លួនឯង សម្រាប់គ្រួសារទាំងមូល
20. កុំរំលឹករឿងចាស់ ដែលធ្វើឲ្យអ្នកទាំងពីរ មិនសប្បាយចិត្ត៕
0 comments:
Post a Comment