អាចនិយាយបានថា វដ្តរដូវប្រចាំខែនេះគឺជាមិត្តពិតប្រាកដរបស់នារីៗយើងតែម្តង ព្រោះថា មិនដឹងជានឹកគ្នាអីក៏ញឹកញាប់ម៉េះ្ល មកលេងរាល់តែខែតែម្តង ដូច្នេះហើយទើបថ្ងៃនេះ ទំព័រសុខភាពរបស់ទស្សនាវដ្តី ឡារ៉ែន ចង់ឱ្យនារីៗយើងបានស្គាល់មិត្តពិតប្រាកដដែលជួបគ្នារៀងរាល់ខែនេះឱ្យកាន់តែច្បាស់ឡើង ដោយការនាំយករឿង ដែលគួរតែដឹងពាក់ព័ន្ធនឹងវដ្តរដូវមកជម្រាបជូន ធានាថាមិត្តអ្នកអានច្បាស់ជាមិនធ្លាប់ដឹងឡើយ។
ឈាមដែលបាត់បង់ទៅនោះតិចជាង1ពែង
ពេលមានវដ្តរដូវម្តងៗ នារីៗយើងប្រហែលជាគិតថា ឈាមដែលបាត់បង់ទៅនោះច្រើនណាស់មើលទៅ ព្រោះជួនកាលវាហូរចេញមកច្រើនប្រឡាក់ដល់ខោក្នុង ធ្លុះទៅដល់ខោដែលស្លៀកខាងក្រៅទៀតផង តែការពិតវិញ រៀងរាល់ខែយើងបាត់បង់ឈាមតែ2-4ស្លាបព្រាបាយប៉ុណ្ណោះ ដែលវាតិចជាង1ពែងទៅទៀត។
អំឡុងពេលស៊ុតភេទស្រីធ្លាក់នេះហើយដែលនារីៗយើងមានមន្តស្នេហ៍ខ្លាំងបំផុត
វាមិនអាចទៅរួចស្រាប់ទៅហើយដែលបុរសៗដឹងថា អ្នកនាងកំពុងស្ថិតក្នុងអំឡុងពេលទម្លាក់ស៊ុតភេទស្រីនោះ តែក្នុងអំឡុងពេលនេះរាងកាយរបស់មនុស្សស្រីនឹងបញ្ចេញអ័រម៉ូនម្យ៉ាងចេញមក ដែលនឹងធ្វើឱ្យបុរសៗចង់តែនៅក្បែរខ្លាំងឡើង ហើយអំឡុងពេលនេះនារីៗយើងថែមទាំងមើលទៅមានមន្តស្នេហ៍ខ្លាំងឡើងទៀតផង។
ឈាមរដូវប្រចាំខែខុសពីឈាមផ្សេងទៀត
ធ្លាប់សង្កេតមើលដែរទេថា ឈាមរដូវប្រចាំខែនៅលើសំលីអនាម័យដែលយើងឃើញនោះហេតុអីបានវាខុសប្លែកពីឈាមពេលយើងមុតកាំបិតមែនទែន នោះក៏ព្រោះតែឈាមរដូវប្រចាំខែដែលហូរចេញមកមានកម្ទេចសាច់ភ្នាសលាយឡំនៅក្នុងនោះហ្នឹងឯង ដឹងហើយគួរឱ្យខ្លាចណាស់មែនទេ។
ជ្រើសរើសសំឡីអនាម័យឱ្យត្រឹមត្រូវ
សំឡីដែលល្អ គឺជាសំឡីអនាម័យដែលទទួលស្គាល់ដោយស្ថាប័នពាក់ព័ន្ធច្បាស់លាស់ មានភាពទន់ ស្តើង ងាយស្រួលប្រើ អាចធ្វើចលនាគ្រប់ស្ថានភាព ដោយសេរី និងមិនមានបញ្ហារមូលសំឡី។ ចំណែកឯសាច់សំឡីគឺមានការការពារការរលោក និងកើតកន្ទួលរមាស់ មិនហប់ និងស្រូបទឹកបានល្អ ផ្តល់នូវផាសុខភាពដល់អ្នកប្រើប្រាស់។
យើងសូមណែនាំសំឡីអនាម័យ ដាណូ ដែលជាសំឡីអនាម័យទទួលស្គាល់ដោយស្ថាប័នគ្រប់-គ្រងឱសថ និងចំណីអាហារ KFDA នៃប្រទេសកូរ៉េ ដាណូ មានគុណភាពខ្ពស់សម្រាប់សុភាពនារីគ្រប់រូប ដាណូ មានរាងស្ដើង ស្លីម ទន់ល្មើយ ជាពិសេស ដាណូ ផ្សំឡើងពីសំឡីកប្បាសសុទ្ធ100% មានបួនស្រទាប់ ងាយស្រួលស្រូបយកសារធាតុរាវបានយ៉ាងឆាប់រហ័ស។ សុភាពនារី ដែលប្រើសំឡីអនាម័យម៉ាក ដាណូ នឹងទទួលអារម្មណ៏ស្រស់ស្រាយ ប្រកបដោយផាសុខភាព។
សំឡីអនាម័យម៉ាក ដាណូ មានស្រទាប់ការពារមិនឱ្យជ្រាបចេញមកក្រៅ មិនរមួល មានថ្នេរជាប់ល្អ និងមានស្រទាប់ដែលអាចស្រូបយកអុកស៊ីហែ្ស៊នបានយ៉ាងល្អ ដើម្បីកាត់បន្ថយក្លិនមិនល្អ។ ប្រឆាំងបាក់តេរី ការពារមិនឱ្យឆ្លងមេរោគដែលបណ្ដាលឱ្យកើតជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺមហារីកមាត់ស្បូន៕
ប្រភពពី៖ Lareine
0 comments:
Post a Comment