ការតស៊ូមិតរវាងលោកអូបាម៉ា និង លោក រ៉ូមនីមុនពេលបោះឆ្នោតប្រធានាធិបតីកាលពី.... |
មនុស្សភាគច្រើនតែមានគំនិតខុសៗគ្នា លើអ្វីមួយ។ អ្នកខ្លះ ការយល់ឃើញរបស់ពួកគេពិតជាត្រឹមត្រូវ ប៉ុន្តែដោយសារតែមានភាពទន់ខ្សោយក្នុងការលើកហេតុផល ធ្វើឲ្យពួកគេមិនអាចសម្រេចចិត្តធ្វើអ្វីតាមការយល់ឃើញបាន ខណៈអ្នកផ្សេងទៀតមានភាពប៉ិនប្រសប់ក្នុងការលើកទឡ្ហីករណ៍ផ្សេងៗ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាយល់ស្របតាម។ ដូច្នេះ ក្នុងពេលតស៊ូមតិម្តងៗ អ្នកត្រូវតែមានចំណុចខ្លាំងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា គំនិតរបស់អ្នកពិតជាសមហេតុផល និង ត្រឹមត្រូវពិតប្រាកដ។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗជាមូលដ្ឋានមួយចំនួនជួយឲ្យអ្នកអាចយកឈ្នះក្នុងការតស៊ូមតិ៖
១) ផ្តល់ការគោរពដល់គូប្រជែង
បើទោះបីជា អ្នកចង់ឈ្នះយ៉ាងណាក៏ដោយ ក៏ត្រូវមានការគោរពចំពោះគំនិតរបស់អ្នកដទៃដែរ។ នៅពេលគូប្រជែងរបស់អ្នកនិយាយ ឬ លើកហេតុផលអ្វីដើម្បីការពារគំនិតរបស់គេនោះ អ្នកត្រូវតែស្តាប់ដោយយកចិត្តទុកដាក់ ដោយបង្ហាញថា អ្នកមានសីលធម៌ បើទោះបីជាអ្នកដឹងថា គំនិតរបស់គេមិនទាន់ស៊ីជម្រៅ ឬ នៅទន់ខ្សោយក៏ដោយ។
ការធ្វើបែបនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថា វាជួយឲ្យអ្នកយល់ច្បាស់អំពីគំនិតរបស់គូប្រជែង ដែលងាយស្រួលក្នុងការតបតវិញ។ លើសពីនេះទៀត អ្នកដទៃ (ជាពិសេសអ្នកស្តាប់) យល់ឃើញថា អ្នកជាមនុស្សដែលមិនអួតអាង និង ចេះគ្រប់គ្រងស្ថានការណ៍បានល្អ។
២) កុំចង់ឈ្នះខ្លាំងពេក
ចំណុចសំខាន់ក្នុងការតស៊ូមតិ គឺធ្វើយ៉ាងណាឲ្យអ្នកស្តាប់យល់ឃើញថា គំនិតរបស់អ្នកគឺល្អ ខណៈគំនិតដៃគូប្រជែងនោះ គឺមិនទាន់ល្អគ្រប់គ្រាន់នោះទេ។ ដោយសារតែបែបនេះហើយ អ្នកតែងព្យាយាមនិយាយលើកហេតុផលអ្វីមួយ ដើម្បីបន្សាបឥទ្ធិពល ឬ ហេតុផលរបស់ដៃគូប្រជែង។ ប៉ុន្តែត្រូវចាំថា កុំចង់ឈ្នះខ្លាំងពេក ឬ លឿនពេក ពោលគឺ ត្រូវធ្វើតាមដំណើរប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់។ កាលណាអ្នកចង់ឈ្នះខ្លាំងពេក ធ្វើឲ្យចិត្តរបស់អ្នកពេលខ្លះមាន មានអំនួត ឬ បង្ហាញពីចំណុចខ្សោយណាមួយ ធ្វើឲ្យគេអាចចាប់ថ្នាក់បាន។
៣) កុំសួរថា «ហេតុអ្វី» តែសួរថា «ដោយរបៀបណា»
ក្នុងពេលសួរសំនួរបកទៅកាន់គូប្រជែងនោះ អ្នកគួរតែព្យាយាមសួរថា «ដោយរបៀបណា» ជាជាងសួរថា «ហេតុអ្វី» ព្រោះ នៅពេលអ្នកសួរថា «ហេតុអ្វី» វាអាចធ្វើឲ្យគូប្រជែងលើកយកហេតុផលសមស្រប យ៉ាងងាយដើម្បីការពារគំនិតរបស់គេ។ ប៉ុន្តែបើសួរថា «ដោយរបៀបណា»វិញជាអាចការលំបាក ព្រោះសំនួរនេះ ទាមទារឲ្យបង្ហាញយន្តការច្បាស់លាស់ ក្នុងការធ្វើអ្វីមួយ។
៤) មានភាពជឿជាក់
រាល់ពេលនិយាយអ្វីក៏ដោយ អ្នកត្រូវតែបង្ហាញថា ខ្លួនពិតជាមានភាពជឿជាក់យ៉ាងខ្លាំងលើអ្វីដែលលើកឡើង។ បើទោះបីជា ហេតុផលនោះល្អប៉ុណ្ណាក៏ដោយ តែបើអ្នកបង្ហាញពីអារម្មណ៍ភ័យខ្លាចហើយនោះ វាជាចំណុចខ្សោយមួយដែលធ្វើឲ្យបរាជ័យ ព្រោះសូម្បីតែខ្លួនឯងមិនជឿជាក់លើខ្លួនឯងផង តើនរណាអាចជឿជាក់លើអ្នកបាន៕
Shemale Sex Videos School Girls Sex Videos
ReplyDeleteVirgin Desi Girl Showing Boobs And Pussy To Her Boyfriend
Indian Girls Sex Videos Girl Friend Sex Videos
Nude Girl Bathing In Pool Capture With Hidden Camera
Gangbang Sex Videos Cam Girl Sex Videos