ខាងក្រោមនេះ គឺជាអ្វីដែលស្ត្រីត្រូវធ្វើដើម្បីសុខភាពទ្វារមាស ក្រោយពីរួមភេទរួច!
ការថ្នាក់ថ្នម ការថើប ការនិយាយពាក្យស្នេហាអាចធ្វើឲ្យចំណងស្នេហាអ្នកកាន់តែល្អជាងមុនបាន។ ខណៈពេលដែលរឿងនេះអាចធ្វើបានទាំងអស់នោះ អ្នកក៏គួរតែដឹងពីសកម្មភាពមួយចំនួនដែលទ្វារមាសត្រូវការដែរក្រោយពីរួមភេទរួច។ ការធ្វើបែបនេះនឹងជួយឲ្យទ្វារមាសឆាប់វិវត្តន៍ទៅរកភាពដើមវិញ និងត្រៀមខ្លួនសម្រាប់សកម្មភាពបន្តបន្ទាប់ទៀត។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវតែធ្វើដើម្បីថែរក្សាសុខភាពទ្វារមាសក្រោយពីរួមភេទរួច។
១. ជូតឲ្យស្ងួតល្អ
មែនហើយ ឥឡូវនេះអ្នកទាំងពីរបានឈានដល់ចំណុចកំពូល ហើយទ្វារមាសអ្នកក៏បានស្គាល់រសជាតិទឹកកាម បូករួមនឹងញើសប្រឡាក់ពេញដែរ ដូច្នេះវាក៏ដល់ពេលដែលត្រូវជូតសម្អាតវាដែរ។ ចូរប្រើប្រាស់កន្សែងពោះគោដែលគ្មានក្លិន ឬក្រដាសអនាម័យដែលស្អាតដើម្បីសម្ងួតទ្វារមាសទៅ។
២. លាងសម្អាតផង
មែនហើយ ទ្វារមាសអាចនឹងលាងសម្អាតដោយខ្លួនឯងបាន តែបើសិនជាអ្នកសម្អាតវាច្រើនជ្រុលវិញ វាអាចនឹងធ្វើឲ្យអតុល្យភាពដល់កម្រិត pH និងបង្កភាពស្ងួតខ្លាំងក្នុងទ្វារមាសបាន។ យ៉ាងណាមិញ ការលាងសម្អាតទ្វារមាសជាមួយនឹងទឹកក្តៅឧណ្ហៗអាចជួយកំចាត់មូលហេតុនាំឲ្យកើតជំងឺកាមរោគ ឬការបង្ករោគដោយបាក់តេរី ឬផ្សិតបាន។
៣. ចូលបន្ទប់ទឹក
មនុស្សភាគច្រើនជឿថា ការនោមក្រោយពីរួមភេទរួចអាចជួយឲ្យចៀសផុតពីការបង្ករោគនៅផ្លូវទឹកម៉ូត្របាន ព្រោះវានឹងបញ្ចេញបាក់តេរីបង្ករោគមកខាងក្រៅអស់។ ប៉ុន្តែបើសិនជាអ្នកមិនមានអារម្មណ៍ចង់នោមទេ ក៏មិនអីដែរ។
៤. ញ៉ាំទឹកដើម្បីបំបាត់ការស្រេកទឹក
មែនហើយ ចូរញ៉ាំទឹកមួយទៅពីរកែវផង។ តើអ្នកមានឆ្ងល់ទេថា តើវាអាចជួយអ្វីដល់ទ្វារមាសដែរទៅ? នៅពេលអ្នកបំពេញជាតិទឹកក្នុងខ្លួនបានល្អបែបនេះ វានឹងជួយធ្វើឲ្យទ្វារមាស និងកន្លែងផ្សេងៗទៀតនៃរាងកាយវិលមកធម្មតាវិញបាន។
៥. ញ៉ាំអាហារដែលត្រឹមត្រូវ
ទឹកដោះគោយ៉ាអួគឺជាអាហារសម្រន់ដ៏ល្អបំផុតក្រោយពីរួមភេទរួច។ តើដឹងថាមកពីអ្វីដែរទេ? នេះដោយសារតែវាជាប្រភពនៃបាក់តេរីល្អៗដែលអាចបង្គ្រប់ក្នុងខ្លួនបាន និងថែរក្សាកម្រិត pH ក្នុងទ្វារមាស ព្រមទាំងការពារមិនឲ្យមានការបង្ករោគផ្សិតទៀត។
៦. ស្លៀកសម្លៀកបំពាក់ដែលត្រឹមត្រូវ
មែនហើយក្រោយពីរួមភេទរួចអ្នកពិតជាប្រញ៉ាប់ស្លៀកពាក់វិញ។ ដូច្នេះយកល្អគួរតែចៀសវាងការស្លៀកពាក់សម្លៀកបំពាក់ដែលតឹងៗ និងប្តូរមកស្លៀកខោអាវណាដែលធូរវិញដើម្បីឲ្យសរីរាង្គទាំងអស់ស្រួលដកដង្ហើមក្នុងពេលកំពុងតែគេង។
៧. ងូតទឹកក្តៅឧណ្ហៗ
រឿងនេះដូចជាជួយឲ្យអារម្មណ៍អ្នកល្អឡើងវិញក្រោយពីរួមភេទរួច ហើយវាក៏ល្អចំពោះសុខភាពទ្វារមាសដែរ។ បើសិនជាអ្នកទាំងពីរធ្វើវាទាំងពីរនាក់កាន់តែល្អ៕
0 comments:
Post a Comment