+ គ្រឿងផ្សំ
- ដំឡូងបារាំង ២ដុំ
- ស៊ុត ៤គ្រាប់(យកពណ៌លឿង)
- ម្សៅអង្ករ កន្លះចាន
- កំទេចនំប៉័ង ១ចាន
- អំបិល បន្តិច
- ប៊ឺ ២ស្លាបព្រាបាយ
-ម្រេច បន្តិច
- ប្រេងឆា ១ចាន(បំពង)
+ វិធីធ្វើ
១. ដំបូងយកដំឡូងដាក់ស្ងោរប្រហែលជា ៣០នាទី បន្ទាប់មកយកវាលាងទឹកទុកឲ្យត្រជាក់។
២. បន្ទាប់ពីត្រជាក់បកសំបកចេញដាក់ចូលទៅក្នុងចានរួចហើយដាក់ ប៊ឺ, អំបិល និងម្រេច រួចវាយវាឲ្យបែក។
៣. យកស៊ុត ២គ្រាប់គោះដាក់(យកតែពណ៌លឿង)ចូលកូរវាចូលគ្នាទាំងអស់ឲ្យសព្វរួចគ្របគំរបយកដាក់ចូលក្នុងទូរទឹកកកទុកប្រហែល ២ម៉ោង។
៤. បន្ទាប់ពីយកចេញពីទូរទឹកកកត្រូវយកវាមកធ្វើជាដុំមូលតូចល្មម(១ស្លាបព្រាបាយ) ឬតាមដែលចង់បាន។
៥. ពេលដែលធ្វើបានហើយយកវាមកប្រឡាក់ជាមួយម្សៅ ស៊ុត(២គ្រាប់គោះដាក់ចានលាយអំបិលបន្តិច) និងកំទេចនំប៉័ងរួចយកទៅដាក់បំពងឲ្យឆ្អិនឡើងក្រហមជាការស្រេច៕
0 comments:
Post a Comment