ជំនឿ និង ហោរាសាស្ត្រ

ជូត ខាល មមែ វក និង ច ស៊ែរ​ចេញបណ្តេញ​គ្រោះ ជួស​មក​ដោយ​លាភ មាស ពេជ្រ និង សម្បតិ​មហាសាល


យោងតាមហោរាសាស្រ្តប្រចាំថ្ងៃនេះ ថ្ងៃ​ព្រហស្បតិ៍​ ទី២១ ខែកញ្ញា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៥ (ជូត ខាល មមែ វក និង ច) ដែលមានរាសីមិនសូវល្អ ពោលគឺ ល្អជាមធ្យម និង ស្រុតចុះយ៉ាងខ្លាំង ហេតុដូចនេះ ដើម្បីយិត​យោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៥ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ដើម្បីឲ្យលោកអ្នកមានបុណ្យកុសល្យបន្ថែម ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ មាន​លុយ​ហូរ​ចូល​ផ្ទះ​ច្រើន ដូចខាងក្រោម៖

សូមឲ្យឆ្នាំទាំង ៥ ខាងលើ មានឆ្នាំ ជូត ខាល មមែ វក និង ច មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...

___________________________
ខាងក្រោមនេះ ជាមូលហេតុដែល ឆ្នាំ ជូត ខាល មមែ វក និង ច ត្រូវស៊ែរ ដើម្បីបួងសួង!!
___________________________

យោងហោរាសាស្រ្តប្រចាំថ្ងៃនេះ ថ្ងៃទី ២១/០៩/២០១៧៖

ឆ្នាំជូត រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ប្រយ័ត្ន​ទទួលរង​ការខូចខាត​អ្វីមួយ​រក​នឹកស្មាន​មិន​ដល់​។​ក្រៅពី​នេះ​បើ​មាន​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយ​ក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំខាល ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​តូចធំ​សម្រុកចូល​មក​យាយី​មិនតិច​ដែរ​ទេ​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។​ ការរស់នៅ​ក្នុង​ផ្ទះសម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ​ហើយ​ថែមទាំង​មាន​ការរំលោភ​បំពាន​ពី​អ្នក​មាន​មុខរបរ​ដូច​គ្នា​ទៀត​ផង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

ឆ្នាំមមែ ​រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​មិន​អាច​លោភលន់​បាន​ទេ​ពីព្រោះ​ងាយ​ខក​បំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​។​ការរស់នៅ​ក្នុង​ផ្ទះសម្បែង​ក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​មាន​ការខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតមានឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មាន​ការប្រយ័ត្តប្រយែង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើត​ជា​ទម្លាប់​អាក្រក់​ហើយ​កើត​តែ​បញ្ហា មិនចេះចប់​មិនចេះហើយ​៕

ឆ្នាំវក រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​ឡើយ​។​ក្រៅពី​នេះ​បើ​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ត្រូវ​មើលមុខមើលក្រោយ​ឱ្យបាន​ច្បាស់លាស់​បើ​ពុំនោះ​ទេ​នឹង​ជួប​ក្តីសោកស្តាយ​ពេល​ក្រោយ​ជាក់​ជា​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការ​ខ្វាយខ្វល់​ព្រោះ​តែ​ម្នាក់ៗ​កើតក្តី​រឿង​ប្រច័ណ្ឌ​ក្នុង​ខ្លួន​ច្រើន​៕

ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ល្អ​មធ្យម​ពិតមែន​ប៉ុន្តែ​បើ​លោក​អ្នក​ខិតខំ​ប្រឹងប្រែង​កិច្ច​ការងារ​ក៏​តែង​ទម្លុះទម្លាយ​បាន​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ជំងឺ​ចា​ស់លាប់​ឡើងវិញ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​ទើប​ជាការ​ប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​បញ្ហា​ចូលលុកលុយ​យាយី​ច្រើន​ដូចនេះ​ត្រូវ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះឆា​ផ្សះផ្សា​លែងកើត​៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.