តើលោកអ្នកដឹងទេថា ១៥ យ៉ាងនោះ គឺមានអ្វីខ្លះ?
ធម្មជាតិ បានបង្កើតបុរស និងស្ត្រីឲ្យមានលក្ខណៈខុសប្លែកផ្សេងៗពីគ្នា ទាំងផ្នែកចិត្តគំនិត បញ្ញាស្មារតី ក៏ដូចជា រូបរាងខាងក្រៅជាដើម។ ថ្ងៃនេះដែរ យើងខ្ញុំ នឹងលើកយកនូវចំណុចទាំង ១៥ យ៉ាង ដែលបញ្ជាក់កាន់តែច្បាស់ថា នារី ខុសពីបុរស ហើយថែមទាំងអស្ចារ្យជាងបុរស ព្រោះនាងមានវត្ថុុទាំងអស់នេះ។
១. នារី មានវដ្តរដូវ អាចមានផ្ទៃពោះ និង អាចផ្ដល់កំណើតដល់កូនបាន
២. នារីមានរូបរាយ និង ដើមទ្រូងទាក់ទាញជាងបុរស
៣. នារីមានរាងកាយទន់ភ្លន់ អាចបត់បែនបានល្អជាងបុរស
៤. នារីភាគច្រើនមានអាយុវែងជាងបុរស
៥. នារីមានសម្លេងពិរោះ គួរឲ្យចង់ស្ដាប់
៦. នារីមិនសូវសេពគ្រឿងស្រវឹង ឬគ្រឿងញៀនដូចបុរសៗទេ
៧. ក្លិនខ្លួនរបស់នារី តែងក្រអូប ប្រសើរជាងបុរស
៨. ការងារដែលនារីៗធ្វើ ភាគច្រើនមិនសូវប្រឈមនឹងគ្រោះថ្នាក់
៩. នារីមានចិត្តអំណត់ និងស៊ូទ្រាំជាងបុរស
១០. នារី ជាមាតានៃពិភពលោក
១១. នារី ភាគច្រើនមិនមានភាពជ្រួលជ្រើម ដូចបុរស
១២. នារី មួយភាគធំមានចិត្តស្រាល តែគំនិតជ្រៅជាងបុរស
១៣. នារី មានភារកិច្ចធំនៅក្នុងផ្ទះ និង គ្រួសារជាងបុរស និយាយបានថា នាងជាមេផ្ទះ
១៤. នារី មួយភាគធំ មិនចេះផិតក្បត់ ដូចបុរសៗ ទេ
១៥. នារី ពេលមានប្តីស្រលាញ់ប្តី ពេលមានកូនស្រលាញ់កូន ១០០%
ព្រមទាំងមានចំណុចជាច្រើនទៀត ដែលនារីៗមាន តែបុរសគ្មាន ៕
Copyrighted: Moha Sneha
0 comments:
Post a Comment