ឆ្នាំនេះខ្ញុំមានអាយុ ៣៤ឆ្នាំ។ បើនិយាយពីទំនោរនារីខ្មែរ ខ្ញុំគឺចាស់ហើយ ទំនងជាអស់ទីផ្សារ បើនិយាយពីទំនោរ នារីកូរ៉េ ចិន ហុងកុង និងប្រទេសទាន់សម័យមួយចំនួនលើពិភពលោក អាយុស្របាលខ្ញុំកំពុងមានហុងស៊ុយ។ ខ្ញុំមានការងារសមរម្យមួយ អាចរកប្រាក់ចំណូលគួរសម ប៉ុន្តែខ្ញុំពុំដែលហ៊ានស្រលាញ់អ្នកណាម្នាក់ទេ។ នៅទីនេះ ខ្ញុំនឹងប្រាប់អ្នកពីហេតុផលដែលអ្នកគួរ រឺមិនគួរស្រលាញ់ខ្ញុំ៖
ហេតុផលដែលអ្នកមិនស្រលាញ់ខ្ញុំ...
- _ប្រហែលមកពីខ្ញុំចាស់ ទើបអ្នកមិនស្រលាញ់
- _ប្រហែលមកពីខ្ញុំមិនសង្ហារ ទើបអ្នកមិនស្រលាញ់
- _ប្រហែលមកពីខ្ញុំក្រ ទើបអ្នកមិនស្រលាញ់
- _ប្រហែលមកពីខ្ញុំមានប្រាក់ខែតិច ទើបអ្នកមិនស្រលាញ់
- _ប្រហែលមកពីខ្ញុំ មិនចេះលេងសើច ទើបអ្នកមិនស្រលាញ់
- _ប្រហែលមកពីខ្ញុំ លេងសើចច្រើនពេកទើបអ្នកមិនស្រលាញ់
- _ប្រហែលមកពីអ្នក គិតថាខ្ញុំមិនសក្តិសម និងគ្រួសារអ្នកទើបអ្នកមិនស្រលាញ់
- _ប្រហែលមកពីអ្នក មានក្តីស្រម៉ៃខុសពីខ្ញុំ ទើបអ្នកមិនស្រលាញ់ខ្ញុំ
- _ប្រហែលមកពីអ្នក មានមនុស្សក្នុងបេះដូងហើយ ទើបអ្នកមិនស្រលាញ់ខ្ញុំ
- _ប្រហែលមកពីអ្នកនិងខ្ញុំមិនមែនគូព្រេង ទើបយើងមិនអាចស្រលាញ់...
- _ប្រហែល...............
ប៉ុន្តែហេតុផលដែលអ្នកត្រូវតែស្រលាញ់ខ្ញុំ....
- .ព្រោះខ្ញុំទុកភាពទំនេររហូតដល់អាយុប៉ុណ្ណោះ ទើបរកឃើញអ្នក...
- .ព្រោះខ្ញុំមានសមត្ថភាពពិតប្រាកដ ក្នុងការដើរលើផ្លូវរួមនឹងអ្នក
- .ព្រោះខ្ញុំត្រូវការអ្នកមកគ្រប់គ្រងការចំណាយរបស់ខ្ញុំ
- .ព្រោះខ្ញុំត្រូវការអ្នកមកធ្វើជាម្ចាស់របស់ខ្ញុំ
- .ព្រោះខ្ញុំត្រូវការថ្នាក់ថ្នមអ្នក តបតាមបេះដូងពុះកញ្ជ្រោលរបស់ខ្ញុំ អស់មួយជីវិត
- .ព្រោះខ្ញុំត្រូវការដៃគូរួមភេទតែមួយគត់ក្នុងមួយឆាកជីវិត គឺអ្នក
- .ព្រោះខ្ញុំត្រូវការក្មេងៗដែលកើតចេញពីការពរផ្ទៃរបស់អ្នក
- .ព្រោះខ្ញុំចង់អោយវង្សត្រកូលអ្នកនិងខ្ញុំផ្សាភ្ជាប់គ្នា
- ព្រោះខ្ញុំនឹងបន្តរស់នៅតែម្នាក់ឯង បើសិនគ្មានអ្នក
- .ព្រោះខ្ញុំត្រូវការធ្វើអ្វីៗគ្រប់យ៉ាងជាមួយអ្នក
- .ព្រោះខ្ញុំដឹងថា អ្នកគឺជាគូព្រេងរបស់ខ្ញុំ
- .ព្រោះខ្ញុំដឹងថា អ្នកមិនទាន់មានអ្នកណានៅក្នុងបេះដូងទេ
- .ព្រោះខ្ញុំស្រលាញ់អ្នកខ្លាំងណាស់.....
- .ពិតហើយ! ខ្ញុំប្រាកដជាមិនទាមទារអ្វីពីអ្នកនោះទេ ត្បិតខ្ញុំជាមនុស្សដែលមានសំណូមពរតិច តែមានក្តីស្រម៉ៃជាមួយអ្នកដ៏សែនធំធេង ព្រោះឳពុកម្តាយខ្ញុំប្រាប់ថា «កូនប្រុស បើរៀបការនឹងអ្នកណា ត្រូវមើលថែ ថ្នាក់ថ្នម ស្រលាញ់ អាណិត យកចិត្ត អ្នកនោះអោយអស់ពីសមត្ថភាព អស់មួយជីវិត...។ កុំធ្វើអោយឳពុកម្តាយអស់សង្ឃឹម.. អោយសោះ»៕
0 comments:
Post a Comment