ពិតជាច្បាស់ណាស់ថាចិត្តមនុស្សម្នាក់ៗ គឺមិនដូចគ្នាទេ តែក្រោមការស្រាវជ្រាវរបស់ ទំព័រហ្វេសប៊ុក មហាស្នេហា ក៏ដូចជា គេហទំព័រ របស់យើងខ្ញុំ បានយល់ឃើញថា និស្ស័យ និង អត្តចរិក អ្នកពិតជាអាចដូចទៅនឹងនរណាម្នាក់ តែមហាស្នេហា ឬក៏លោកអ្នកគឺសុទ្ធតែ មិនដឹង ត្រូវទេ? ហេតុនេះហើយ ទើបមហាស្នេហា បង្កើតនូវហ្គេមខាងក្រោម ដើម្បីរកឲ្យ ឃើញនូវបុគ្គលម្នាក់ដែលមានចរិកដូចអ្នក ប៉ុន្តែមុននឹងលោកអ្នកមើលចុះទៅក្រោមថា តារា រូបស្រស់ សង្ហារមួយណាមាន ចរិកដូចជាអ្នក សូមអ្នកជ្រើសរើស យកអក្សរណាមួយ ក្នុងចំណោម អក្សរ "ក" ដល់ អក្សរ "ណ" ជាមុនសិន!
ក្រោយពីជ្រើសរើសក្នុងចិត្តហើយ សូមមើលមុខតារាចម្រៀងនោះ ព្រមទាំងអត្តចរិក របស់ពួកគាត់ដូចខាងក្រោម!!!

ខ, លោក ខេមរៈ សិរីមន្ត៖ កម្ពស់បាន សម្បុរធម្មជាតិ អង់អាច ក្លាហាន និងស្រលាញ់ញាតិ

គ, កញ្ញា ពេជ្រ សោភា៖ រួសរាយ មានមន្តស្នេហ៍ សម្បូរណ៍ញាតិ និងស្រលាញ់អ្នកក្រ!

ឃ, កញ្ញា មាស សុខសោភា៖ មិនឆ្មើង ពូកែវោហា ស្រលាញ់កិត្តិយស និងចូលចិត្តរកលុយ!

ង, កញ្ញា ឳក សុគន្ធកញ្ញា៖ មិនចេះច្រណែនគេ ស្មោះស្នេហ៍ និងមានគំនិតច្នៃប្រឌិតច្រើន!

ច, កញ្ញា សុខ ពិសី៖ ចូលចិត្តនិយាយសាច់ការ ឈ្លាសវៃ មិនចេះគុំ និងចូលចិត្តស្អាត!

ឆ, លោក ខាន់ ជេមស៍៖ កម្ពស់មធ្យម តែចរិតម៉ឺងម៉ាត់ សម្តីផ្អែម ស្រលាញ់តន្រ្តី និងលុយ!

ជ, លោក នី រតនា៖ រួសរាយ ពូកែញញឹម ស្រលាញ់ស្អាត ចូលចិត្តច្នៃប្រឌិតរបស់ថ្មី!

ឈ, កញ្ញា សុគន្ធ នីសា៖ មិនសូវចេះមាត់ក ស្អប់មនុស្សក្បត់ ស្រលាញ់មនុស្សស្មោះ!

ញ, លោក ថែល ថៃ៖ ស្អប់មនុស្សអាក្រក់ ស្រលាញ់មនុស្សល្អ និងមនុស្សមានចិត្ត!

ដ, កញ្ញា យូរី៖ លេងសើចច្រើន តែមានទុក្ខច្រើន មានរឿងចូលចិត្តលាក់ទុកក្នុងចិត្ត!

ឋ, លោក ដួង វីរៈសិទ្ធ៖ កត្តញ្ញូ មានមេត្តាធម៌ ស្អប់មនុស្សកុហក ចូលចិត្តយកអាសារគេ!

ឌ, កញ្ញា សួស វីហ្សា៖ ស្មោះស្នេហ៍ ក្លាហាន ឈ្លាសវៃ ឯករាជ្យ ចូលចិត្តភាពច្បាស់លាស់!

ធ, លោក ណុប បាយ៉ារិទ្ធិ៖ មិនចេះមើងងាយគេ ស្អប់មនុស្សនិយាយដើម និងជនឈ្នានីស!

ណ, លោក ឆន សុវណ្ណរាជ៖ គួរឲ្យស្រលាញ់ និយាយច្រើន កំប្លែងច្រើន និងស្មោះត្រង់!

ចំណាំអត្តចរិកនេះគឺគ្រាន់តែជាឧទាហរណ៍ សម្រាប់យក មកធៀបនឹងអ្នកដែលជ្រើសរើសប៉ុណ្ណោះ មិនមែនជាចរិកពិតរបស់បងៗតារាចម្រៀងទេ!!!
Copyrighted: Moha Sneha
0 comments:
Post a Comment