អ្នកស្គាល់ខ្សែបេះដូងលើបាតដៃអ្នកទេ? តើអ្នកមានទម្រង់ខ្សែបេះដូងបែបណា?
ឆែកមើលដៃរបស់អ្នក តើដូចក្នុងរូបមួយណា?
ខ្សែបាតដៃទាំងបួននេះបង្ហាញពីជោគជតារាសីស្នេហាក្នុងពេលអនាគតរបស់លោកអ្នក។ វាជាក្បួនទស្សន៍ទាយតាមបែបជប៉ុន ដែលល្បីថាឆុតបំផុតខាងរឿងស្នេហានេះឯង។ សូមមើលរូបភាព ថាតើលោកអ្នកចូលក្នុងរូបមួយណា?
រូប A៖ (ខ្សែបេះដូងមានខ្សែតូចៗជាច្រើនដុះបះឡើងលើ)
ជោគជតាស្នេហារបស់អ្នកគឺពិតជាល្អខ្លាំងណាស់! លោកអ្នកងាយចូលតួតាមអារម្មណ៍អ្នកដទៃ និងពូកែអត់ធ្មត់ចំពោះអ្នកដទៃណាស់។ បើនិយាយឱ្យចំ លោកអ្នកជាអ្នកជំនាញខាងស្នេហាពីកំណើត!
រូប B៖ (ខ្សែបេះដូងមានខ្សែតូចៗដុះចុះទៅក្រោម)
ជោគជតាស្នេហារបស់អ្នកល្អដូចរូប A ដែរ តែខុសគ្នាត្រង់ថា លោកអ្នកមានគេមកស្រឡាញ់ច្រើន តែអ្នករូប A ទាល់តែទៅទាក់ទងគេទើបគេស្រឡាញ់។ លោកអ្នកចូលចិត្តសម្របអារម្មណ៍ និងពូកែដាក់ចិត្តដាក់កាយចំពោះអារម្មណ៍អ្នកដទៃ។ មនុស្សជាច្រើនចូលចិត្តនិងស្រឡាញ់អ្នក!
រូប C៖ (ចុងខ្សែបេះដូងមានមែកធាងបែកសាខា)
លោកអ្នកជាមនុស្សចិត្តល្អ និងពោរពេញដោយក្តីស្រឡាញ់។ លោកអ្នកក៏ពូកែចុះសម្រុងនឹងសង្គម និងជាមនុស្សងាយធ្វើការជាមួយគេឯង។ មនុស្សពិបាកនឹងស្អប់លោកអ្នកខ្លាំងណាស់ ព្រោះរកកន្លែងស្អប់សឹងពុំឃើញ! លោកអ្នកងាយនឹងបង្កើតស្នេហាចេញពីទំនាក់ទំនងមិត្តភាពជាមួយមនុស្សផ្ទុយភេទ!
រូប D៖ (ខ្សែបេះដូងលយត្រង់តែដាំក្បាលចុះនៅចុង)
លោកអ្នកជាមនុស្សចិត្តល្អ។ ទោះយ៉ាងណា លោកអ្នកឆាប់ជឿ និងរងឥទ្ធិពលពីអ្នកដទៃ។ លោកអ្នកជាមនុស្សដែលរង់ចាំឱ្យភាគីផ្ទុយភេទចាប់ផ្តើមសេចក្តីស្នេហាជាមុន ពុំនោះទេស្នេហានឹងមិនងាយកើតឡើងចំពោះលោកអ្នកនោះឡើយ។ ត្រូវចាំ ប្រសិនបើលោកអ្នកស្ថិតក្នុងជំពូកមនុស្សនេះ ត្រូវតែមានសេចក្តីក្លាហានហ៊ានចាប់ផ្តើមជាមុន ប្រសិនបើស្រឡាញ់នរណាម្នាក់ បើមិនអ៊ីចឹងទេនឹងនៅតែរកគូនឹងគេមិនបាននោះឡើយ៕
ប្រភពអត្ថបទទស្សន៍ទាយពី៖ Khmeread.com
0 comments:
Post a Comment