ជូត ឆ្លូវ ថោះ ម្សាញ់ និង មមែ ស៊ែរចេញដើម្បីបញ្ចៀសរាល់កង្វល់ ហើយនាំសំណាងចូលមកវិញ!
យោងតាមហោរាសាស្រ្តប្រចាំថ្ងៃនេះ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៥ (ជូត ឆ្លូវ ថោះ ម្សាញ់ និង មមែ) ដែលមានរាសីមិនសូវល្អ ពោលគឺ ល្អជាមធ្យម និង ស្រុតចុះយ៉ាងខ្លាំង ហេតុដូចនេះ ដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៥ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ដើម្បីឲ្យលោកអ្នកមានបុណ្យកុសល្យបន្ថែម ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ មានលុយហូរចូលផ្ទះច្រើន ដូចខាងក្រោម៖
សូមឲ្យឆ្នាំទាំង ៥ ខាងលើ មានឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ និង មមែ មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
___________________________
ខាងក្រោមនេះ ជាមូលហេតុដែល ឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ និង មមែ ត្រូវស៊ែរ ដើម្បីបួងសួង!!
___________________________
យោងហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃទី ៣១/០៨/២០១៧៖
ឆ្នាំជូត រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីៗមិនអាចលោភលន់បានទេពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។ការរស់នៅក្នុងផ្ទះសម្បែងក៏ងាយផ្ទុះជម្លោះវិវាទណាស់គប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរាវចម្រូងចម្រាសកើតមានឡើង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែង។ការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់ចរចាឬទំនាក់ទំនងអ្វីមួយឡើយ។ក្រៅពីនេះបើចង់សម្រេចចិត្តរឿងអ្វីមួយសំខាន់ត្រូវមើលមុខមើលក្រោយឱ្យបានច្បាស់លាស់បើពុំនោះទេនឹងជួបក្តីសោកស្តាយពេលក្រោយជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេ។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗកើតក្តីរឿងប្រច័ណ្ឌក្នុងខ្លួនច្រើន៕
ឆ្នាំថោះ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើទោះបីដួងរាសីល្អមធ្យមពិតមែនប៉ុន្តែបើលោកអ្នកខិតខំប្រឹងប្រែងកិច្ចការងារក៏តែងទម្លុះទម្លាយបានជោគជ័យដូចគាប់បំណងផង។ការរស់នៅចូរប្រយ័ត្នជំងឺចាស់លាប់ឡើងវិញពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុកទើបជាការប្រពៃបំផុត។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានបញ្ហាចូលលុកលុយយាយីច្រើនដូចនេះត្រូវប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះឆាផ្សះផ្សាលែងកើត៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់។ក្រៅពីនេះបើមានទំនាក់ទំនងការងារឬធ្វើអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីប្រយ័ត្នប្រយែងទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ រាសីស្រុតចុះ។ នៅថ្ងៃនេះបញ្ហាតូចធំសម្រុកចូលមកយាយីមិនតិចដែរទេម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពនឹងធឹងដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរ។ ការរស់នៅក្នុងផ្ទះសម្បែងក៏ដូច្នេះដែរគឺងាយទទួលរងប៉ះទង្គិចផងដូចនេះត្រូវចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចោទឡើង។ អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយថែមទាំងមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕
Copyrighted: Moha Sneha
0 comments:
Post a Comment