ចំណេះដឹងថ្មីៗ

បង្ហាញថាអ្នកជាមនុស្សបែបណាបាន តាមរយៈឥរិយាបថ ដែលអ្នកចូលចិត្តអង្គុយ...!


មនុស្សយើងម្នាក់ៗ ពិតមានមានឥរិយាបថជាទម្លាប់ នៅរាល់ពេលអង្គុយខុសៗគ្នា។ ទន្ទឹមនឹងនោះដែរ ការអង្គុយរបស់អ្នក ក៏អាចបង្ហាញថាអ្នកជាប្រភេទមនុស្សបែបណាបានយ៉ាងច្បាស់ដែរ។

ចង់ដឹងពីសេចក្តីរៀបរាប់យ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម!


១. អង្គុយខ្នងត្រង់ភ្លឹង



អ្នកជាមនុស្សដែល មានឆន្ទៈ មានទំនុកចិត្តខ្ពស់ មិនចេះរារែកក្នុងការសម្រេចចិត្តអ្វីឡើយ និងចូលចិត្តការគ្រប់គ្រងដឹកនាំគេ។ អ្នកក៏ជាមនុស្សដែលក្រុមគ្រួសារ និងមិត្តភក្តិពឹងពាក់បានបំផុត នៅរាល់ពេលជួបការលំបាក។

២. អង្គុយផ្អែកទៅក្រោយ



អ្នកជាមនុស្សងាយប្រតិកម្ម និងមានចិត្តសណ្តោសណាស់ និយាយរួមគឺគិតពីអារម្មណ៍អ្នកដទៃជានិច្ច។ ជាពិសេស រាល់ពេលអនុវត្ត ឬសម្រេចចិត្តអ្វីមួយ អ្នកតែងតែវិភាគយ៉ាងល្អិតល្អន់ ពីគុណសម្បត្តិ និងគុណវិបត្តិ ជាមុនសិន។

៣. អង្គុយរាងឱនមកមុខ



អ្នកជាមនុស្សដែលមិនចេះលាក់អារម្មណ៍នោះទេ តែងតែចាប់អារម្មណ៍របស់របរជុំវិញខ្លួន ចង់ដឹងចង់ឮ និងរាប់អានអ្នកមិនស្គាល់បានយ៉ាងងាយ។ អ្នកងាយចុះចំណោមជាមួយមនុស្សគ្រប់គ្នា និងចូលចិត្តនិយាយពាក្យសរសើរ ដាក់អ្នកជុំវិញ ព្រមទាំងខ្លួនឯងណាស់។

៤. អង្គុយដាក់ជើងជាប់គ្នា



មើលមួយភ្លែត អ្នកហាក់ដូចជាមនុស្សចិត្តត្រជាក់ ប៉ុន្តែប្រសិនបើស្គាល់ច្បាស់ ទើបដឹងថាអ្នកគឺជាមនុស្សមានចិត្តសប្បុរស មានចិត្តរីករាយ ស្មោះត្រង់ គោរពពេលវេលា និងមានការយកចិត្តទុកខ្ពស់ ជាពិសេស ចូលចិត្តអ្នកដែលនិយាយឬសួរចំៗ ជាជាងអ្នកនិយាយមិនចូលសាច់ការ។

៥. អង្គុយខ្វែងកជើង



អ្នកគឺជាមនុស្សដែល មានគោលបំណងច្បាស់លាស់ និងមានជំនាញជាអ្នកដឹកនាំគេ។ និយាយរួមគឺ ចូលចិត្តតាមដាន និងរក្សាអ្នកគ្រប់គ្នា ឲ្យនៅក្រោមការគ្រប់គ្រងរបស់អ្នក។ អ្នកក៏ជាមនុស្សងាយរាប់អានដែរ ប៉ុន្តែបើរឿងស្នេហា គឺពូកែប្រច័ណ្ឌបន្តិច។

៦. អង្គុយគងអន្ទាក់ខ្លា



អ្នកគឺជាមនុស្សដែលមិនសូវចូលចិត្តសាកល្បងរឿងរ៉ាវថ្មីៗប៉ុន្មានទេ ហើយក៏មានភាពអៀនខ្មាសច្រើនពេលជួបអ្នកមិនស្គាល់។ ជាពិសេស អ្នកជាមនុស្សដែលព្យាយាមលាក់អារម្មណ៍ និងមនោសញ្ចេតនាពីអ្នកជុំវិញណាស់។

៧. អង្គុយឱបដៃ



អ្នកគឺជាមនុស្ស ដែលមានចរិតលក្ខណៈរឹងមាំ មានគំនិតគិតជ្រៅ ប្រកបដោយគតិបណ្ឌិត និងមានការយកចិត្តទុកដាក់ខ្ពស់។ អ្នកក៏មិនងាយនឹងបើកចំហចិត្ត ទទួលអ្នកណាងាយៗដែរ ជាពិសេស មានទឹកមុខមាំជាប់ជានិច្ច មិនសូវជាញញឹមប៉ុន្មានទេ។

៨. អង្គុយដាក់ដៃ នៅចន្លោះជើង



អ្នកគឺជាមនុស្ស ដែលមានចរិតលក្ខណៈល្អពីធម្មជាតិ សុភាពរាបសារ និងទន់ភ្លន់។ អ្នកមិនព្រងើយកន្តើយនឹងបញ្ហារបស់អ្នកជុំវិញនោះទេ អ្នកនឹងព្យាយាមជួយគេភ្លាមៗ ប៉ុន្តែទន្ទឹមនឹងនោះដែរ អ្នកក៏មានភាពអៀនខ្មាសច្រើនដែរ។

៩. អង្គុយដាក់ដៃលើជង្គង់



អ្នកមានចរិតជាមេដឹកនាំច្បាស់ណាស់ ជាពិសេស គឺក្លាហាន និងមានទំនុកចិត្តខ្ពស់។ អ្នកមិនខ្លាច ក្នុងការទទួលខុសត្រូវឡើយ មិនថាតែជារឿងរបស់អ្នក ឬរឿងរបស់អ្នកដទៃឡើយ។ ជាងនេះទៅទៀត ទោះបីជាមានបញ្ហាបែបណា ក៏អ្នកប្រឈមមុខរកដំណោះស្រាយដែរ។


១០. អង្គុយក្តោបដៃចូលគ្នា



អ្នកជាមនុស្សពោរពេញទៅដោយ មនោសញ្ចេតនា មានចិត្តបើកទូលាយ និងគួរឲ្យរាប់អានបំផុត តែធ្វើអ្វីក៏រហ័សៗពេក មិនសូវបានគិតគូរ។ អ្នកជាមនុស្សមានចិត្តរីករាយ គិតតែរឿងរ៉ាវវិជ្ជមានជាប់ជានិច្ច។ ដោយសារតែអ្នកជាមនុស្សមានឥទ្ធិពលវិជ្ជមានបែបនេះហើយ ទើបបានជាអ្នកជាមនុស្សមិនដែលស្គាល់ភាពឯកោសោះឡើយ៕


ប្រភពបកប្រែដើម​ចេញពី៖ Khmerload.com

0 comments:

Post a Comment

Powered by Blogger.