ជំនឿ និង ហោរាសាស្ត្រ

ប្រវែងសក់ដែលអ្នកចូលចិត្តទុក អាចបង្ហាញអំពីបុគ្គលិកលក្ខណៈពិតរបស់អ្នក...!


យោងតាមការសិក្សាមួយ ប្រវែងសក់របស់អ្នកមិនថាខ្លី ឬវែងកម្រិតណាទេ គឺអាចឆ្លុះបញ្ចាំងថាអ្នកជាមនុស្សបែបណាបានយ៉ាងច្រើន។

ចង់ដឹងថាមានអត្ថន័យយ៉ាងណានោះ សូមប្រិយមិត្តតាមដានការបកស្រាយដូចខាងក្រោម អំពីប្រវែងសក់ដែលអ្នកចូលចិត្តទុកបំផុត ដូចខាងក្រោមនេះ ៖



១. នារីសក់ខ្លីខ្លាំង (ដូចម៉ូតមនុស្សប្រុស)

ភាគច្រើនអ្នកជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ចុះចំណោមគេ ម្ញ៉ិកម្ញ៉ក់ និងមានភាពរីករាយជាប់នឹងខ្លួន។ អ្នកអាចរាប់អាន មនុស្សថ្មីៗបានយ៉ាងងាយ និងលឿនបំផុត។ អ្នកចូលចិត្តការងារដែលប្រើប្រាស់ភាពវៃឆ្លាត និងដោះស្រាយបញ្ហាដោយប្រើសច្ចភាព និងមិនលំអៀង។



២. នារីសក់ខ្លី (ត្រឹម ក លើស្មា)

ភាគច្រើនអ្នកជាមនុស្សដែល តែងតែនិយាយត្រង់ទៅត្រង់មក ទោះបីជាដឹងថានិយាយចេញមកប៉ះពាល់អ្នកស្តាប់ក៏ដោយ។ អ្នកជាមនុស្សដែលគ្រប់គ្រងជីវិតផ្ទាល់ខ្លួន និងជីវិតការងារបានយ៉ាងល្អប្រសើរ។ អ្នកក៏ជាមនុស្សមិនចេះភ័យខ្លាច មិនរុញរា មានរបៀបរបប ជាពិសេសចូលចិត្តសាកល្បងបទពិសោធន៍ថ្មីៗ។ អ្នកច្រើនតែគូរ មុនគិត ទើបបានជាជួបបញ្ហាភ្លាត់ជាច្រើនដង។



៣. នារីសក់ប្រះស្មា

ភាគច្រើន អ្នកជាមនុស្សដែលមានភាពសក្តិសមជានារីឥតខ្ចោះ មានភាពថ្លៃថ្នូរ រូបរាងបែបទាន់សម័យ និងមានសុជីវធម៌ខ្ពស់។ គួបផ្សំជាមួយសម្រស់ស្រស់ស្អាតពីធម្មជាតិ អ្នកជាមនុស្សចូលចិត្តការនិយាយ ដែលធ្វើឲ្យអ្នកជុំវិញស្រលាញ់ចូលចិត្តអ្នកណាស់។ អ្នកចូលចិត្តការប្រកួតប្រជែង បង្កើតគម្រោងថ្មីៗ ជាពិសេសជំនាញខាងរាប់អានមិត្តថ្មី និងរក្សាមិត្តភាពបានយ៉ាងរឹងមាំ។



៤. នារីសក់វែងអន្លាយ

ភាគច្រើន អ្នកជាមនុស្សដែលពោរពេញដោយការប្រុងប្រយ័ត្ន មានការអត់ធ្មត់ខ្ពស់ និងមានក្តីស្រមៃច្រើន។ បើក្នុងរឿងស្នេហាវិញ គឺមិនចូលចិត្តស្នេហាបែបផ្លេកបន្ទោរឡើយ និងស្រលាញ់ស្មោះអស់ពីខ្លួន ប៉ុន្តែទាមទារច្រើនពីដៃគូបន្តិច។ ប្រសិនបើអ្នកមានគោលដៅណាមួយហើយ អ្នកនឹងធ្វើគ្រប់យ៉ាងឲ្យតែបានសម្រេច។ ស្មារតីដ៏មោះមុតនេះហើយ ទើបអ្នកជាមនុស្សដែលសម្រេចគ្រប់អ្វីដែលអ្នកចង់បាន៕

ប្រភពពី: Khmerload and Bright Side

0 comments:

Post a Comment

Powered by Blogger.