ចំណេះដឹងថ្មីៗ

៥​ក្បាច់​ក្នុងការ​ធ្វើ​ឱ្យ​បុរស ​ស្រលាញ់​អ្នក​ដកចិត្ត​មិន​រួច!


ស្នេហា​ដើរតួនាទី​សំខាន់​ក្នុង​ឆាកជីវិត​របស់​មនុស្ស​ម្នាក់ៗ ព្រោះ​តែ​វា​អាច​ធ្វើឱ្យ​អារម្មណ៍​អ្នក​ឡើង​ចុះ​ដោយ​មិន​ដឹង​ខ្លួន មាន​អ្នកខ្លះ​ក៏​តែងតែ​ធ្វើ​រឿង​ល្ងង់​ដោយសារតែ​វា​ដែរ ដូចនេះ​បើ​អ្នក​ចង់​ឱ្យ​គេ​ស្រលាញ់​អ្នក​ដោយ​ដកចិត្ត​មិនបាន អ្នក​គួរតែ​អាន​អត្ថបទ​នេះ នោះ​ស្នេហា​អ្នក​នឹង​អាច​ដើរ​បាន​យូរ ថា​មិន​បាន​ដល់​ចាស់​ទៀតផង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ក្បាច់​ទី​១
​អ្នក​ត្រូវ​តែ​រៀន​ចេះ​ឱ្យ​ពេលវេលា​គ្នា​ខ្លះ ដោយ​មិន​ត្រូវ​ចង​គេ​ជាប់​ខ្លួន​អ្នក​រហូត មិន​ឱ្យ​គេ​ធ្វើ​រឿង​ដែល​គេ​ចង់​ធ្វើ ហើយ​មិន​ឱ្យ​គេ​ទៅ​ជួប​មិត្ត​គេ​ឡើយ​។​

ក្បាច់​ទី​២
​រៀន​ចេះ​គាំទ្រ​ក្តី​ស្រមៃ​របស់​គ្នា ដោយ​មិន​ត្រូវ​ឱ្យ​គេ​ដើរ​តាម​អ្វី​ដែល​អ្នក​ប៉ង​ឡើយ ឬ​បំណងប្រាថ្នា​របស់​អ្នក​ឡើយ ព្រោះ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មានក្តី​ស្រមៃ បើ​អ្នក​មិន​គាំទ្រ នោះ​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ​នឹង​មិន​បាន​យូរអង្វែង​ឡើយ​។​

ក្បាច់​ទី​៣
​អ្នក​ត្រូវ​តែ​រៀន​ចេះ​យល់​ថា​នៅក្នុង​ស្នេហា​គ្មាន​ភាព​ឈ្នះ និង​ចាញ់​ឡើយ បើ​នៅពេល​ដែល​មាន​រឿង អ្នក​ប្រកែត​ចង់​យក​តែ​ឈ្នះ នោះ​ស្នេហា​អ្នកនឹង​ឆាប់​ដើរ​ដល់​ផ្លូវ​ទា​ល់ ហើយ​គ្មាន​ផ្លូវ​នឹង​ដើរ​ទៅ​មុខ​បាន​ទៀត​ទេ​។​

ក្បាច់​ទី​៤
​រៀន​ចេះ​និយាយ​ពី​តម្រូវការ​របស់​ខ្លួន​ចេញមក ដោយ​មិន​ត្រូវ​លាក់​ឡើយ បើ​អ្នក​ចង់​ឱ្យ​គេ​ធ្វើ​អ្វីមួយ អ្នក​ត្រូវ​តែ​និយាយ​ចេញមក ដើម្បី​ដឹង​ថា​គេ​ធ្វើ​បាន ឬ​មិន​បាន បើ​ធ្វើ​មិនបាន អ្នក​ក៏​មិន​ត្រូវ​ខឹង​ដែរ អ្នក​ត្រូវ​ទុក​ពេល​ខ្លះ​ដើម្បី​ឱ្យ​គេ​អាច​បំពេញ​តម្រូវកា​រទាំ​ង​នោះបាន​។

ក្បាច់​ទី​៥
​មិន​ត្រូវ​ខឹង​ច្រើន រករឿង​ច្រើន​(​រឿង​មិន​បានការ​) និង​តាមដាន​គេ​ច្រើន​ឡើយ បើ​គេ​ស្រលាញ់​អ្នក គេ​នឹង​មិន​ធ្វើ​រឿង​ដែល​ធ្វើឱ្យ​អ្នក​ពិបាកចិត្ត​ឡើយ គេ​នឹង​ធ្វើ​តែ​រឿង​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​សុភមង្គល​ខ្លាំង​ ៕


0 comments:

Post a Comment

Powered by Blogger.