ចំណេះដឹងថ្មីៗ

តើអ្នកដែលធ្លាប់គេងៗ កន្រ្តាក់ដែររឺទេ? នេះជាមូលហេតុរបស់វា


តើអ្នកដែលធ្លាប់គេងៗហើយកន្រ្តាក់ដូចមានអីទាញអ្នកទម្លាក់ពីលើគ្រែដែររឺទេ? សភាពបែបនេះត្រូវបានគេអោយឈ្មោះជា​ ភាសាអង់គ្លេសថា “Hypnic Jerk” ហើយមនុស្សប្រមាណជាង​៧០% សុទ្ធតែធ្លាប់ទទួលបានបទពិសោយធន៍នេះ ហើយសភាពបែបនេះត្រូវបានកើតឡើងនៅចន្លោះពេលរវាង ការគេងពុំសូវស្កប់នៅកំឡុងពេលគេង។ អញ្ចឹងហេតុអីបានជាវាកើតឡើង? និយាយរួមទៅសភាពបែបនេះគឺវាទូទៅហើយ តែវាគួរអោយភ្ញាក់ផ្អើលណាស់ ព្រោះថាអ្នកវិទ្យាសាស្ត្រទើបតែរកឃើញមូលហេតុនៃការកន្ត្រាក់នេះ។ អ្នកវិទ្យាសាស្រ្តាបានអោយដឹងថាការកន្រ្តាក់នេះកើតឡើង ស្របពេលដែលគេងលក់បានឆាប់រហ័សពី ភាពអស់កម្លាំងខ្លាំងពីថ្ងៃ ហើយនៅពេលកំឡុងពេលដែលអ្នកគេងនោះ ចង្វាក់បេះដូង និងការដកដង្ហើមរបស់អ្នកចាប់ផ្តើមមានសភាពយឺត ប៉ុន្តែនៅពេលខ្លះដែលអ្នកល្ហិតល្ហៃខ្លាំងនោះ ខួរក្បាលរបស់អ្នកនឹងធ្វើអោយអ្នកគេងលក់បានឆាប់រហ័ស ដែលជាហេតុធ្វើអោយអ្នកភ័នច្រលំថាអ្នកកំពុងតែធ្លាក់ចុះមកក្រោម រឺដូចមានអារម្មណ៍ថាចង្វាក់បេះដូង និងដង្ហើមអ្នកមិនធ្វើសកម្មភាព តែមែនទែនទៅវាធ្វើតែគ្រាន់តែក្នុងសភាពយឺតតែប៉ុណ្ណោះ៕


0 comments:

Post a Comment

Powered by Blogger.