បញ្ហាកម្ពស់គឺជារឿងដែលប្រជាជនខ្មែរយើងតែងតែចង់បាននោះគឺ ខ្ពស់សមសួន ព្រោះកាលណាមនុស្សមានកម្ពស់ខ្ពស់ វានឹងបង្កើនទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។ យ៉ាងណាមិញ អ្នកដែលមានកម្ពស់ទាបៗ ច្រើនតែមានអារម្មណ៍ខ្លួនឯងធ្វើអ្វីៗក៏ដោយគឺមិនដល់គេអ្នកខ្ពស់ៗឡើយ។ មានកត្តាច្រើនណាស់ដែលជាហេតុនាំឲ្យប៉ះពាល់ដល់ការលូតកម្ពស់យើងដូចជា ហ្សែន ការហាត់ប្រាណ និងប្រភេទអាហារដែលយើងញ៉ាំតែម្តង។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវអាហារមួយចំនួន ដែលត្រូវបានគេចាត់ទុកថាជួយជំរុញដល់ការលូតកម្ពស់របស់ មនុស្សយើង៖
- អាហារធ្វើពីទឹកដោះគោ ព្រោះវាសម្បូរជាតិកាលស្យូម
- សាច់មាន់ក៏ជួយឲ្យលូតកម្ពស់បានដែរទោះបីជាអ្នកអាយុ ២៥ឆ្នាំហើយក៏ដោយ។ យកល្អគួរតែញ៉ាំសាច់មាន់យ៉ាងហោចណាស់ ៥០ក្រាមជារៀងរាល់ថ្ងៃដើម្បីឃើញលទ្ធផលវិជ្ជមាន
- ប្រភពប្រូតេអ៊ីនមួយផ្សេងទៀតគឺស៊ុត ហើយវាក៏ជួយជំរុញដល់ការលូតកម្ពស់ដែរ ជាពិសេសស៊ុតផ្នែកពណ៌តែម្តង។ ចូរញ៉ាំស៊ុត ៣ ទៅ៦គ្រាប់ក្នុងមួយថ្ងៃបើសិនជាចង់លូតកម្ពស់កាន់តែខ្លាំង
- ផ្លែចេកអាចផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពច្រើនណាស់ ហើយផ្នែកមួយនៃប្រយោជន៍ទាំងនោះគឺធ្វើឲ្យលូតកម្ពស់តែម្តង ព្រោះតែវាមានជាតិម៉ងហ្គាណាស កាលស្យូម ប៉ូតាស្យូម និងប្រូបាយអូទិចខ្ពស់
- សណ្តែកសៀងត្រូវបានគេស្គាល់ថាមានប្រូតេអ៊ីនខ្ពស់ ដែលជួយពង្រឹងដល់ជាលិកា និងការលូតលាស់របស់ឆ្អឹង។ ការញ៉ាំសណ្តែកសៀង ៥០ក្រាមក្នុងមួយថ្ងៃនឹងជួយដល់ការលូតកម្ពស់បាន
- ត្រីដូចជា សាលម៉ុង សាឌីន និងធូណា គឺផ្ទុកទៅដោយវីតាមីន D ដែលដើរតួនាទីដ៏សំខាន់ក្នុងការលូតលាស់ឆ្អឹង។ វីតាមីន D ជួយដល់ការបឺតស្រូបជាតិកាលស្យូមពីចំណីអាហារ។ ប្រូតេអ៊ីនរបស់ត្រីអាចជួយពង្រឹង និងអភិវឌ្ឈន៍ឆ្អឹង និងសាច់ដុំ។
តាមរយៈការបន្ថែមអាហារទាំងអស់នេះទៅក្នុងរបបអាហារប្រចាំថ្ងៃ អ្នកនឹងអាចពង្រឹងដល់សុខភាពឆ្អឹង សាច់ដុំកាន់តែខ្លាំងក្លា ព្រមទាំងមានសុខភាពល្អនិងលូតកម្ពស់បានបន្ថែមទៀតផង៕
0 comments:
Post a Comment