ឆ្នាំឆ្លូវ ខាល ម្សាញ់ រកា និង ច នឹងមានអ្វីកើតឡើងក្នុងថ្ងៃ ១១ ដល់ ១៣ ខែកក្កដានេះ?
អំឡុងពេល ៣ថ្ងៃនេះ គឺគិតចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ មាន ឆ្នាំដល់ទៅ ៥ មានរាសីខ្ពស់ត្រដែត ហើយអាចទទួលបានលាភសំណាង រៀងៗខ្លួន ទៅតាម ឆ្នាំកំណើត ទាំងនោះ:
1-ឆ្នាំឆ្លូវ: មានរាសីខ្ពស់ត្រដែត ហើយនិងមានដំណឹងល្អមកពីគ្រប់ទិសទី ព្រមទាំងមាន អ្នកយកលុយកាក់ ឬក៏របស់មានមានតម្លៃមកអោយ ដើម្បីអរគុណចំពោះ ទង្វើល្អ ដែលអ្នក បានធ្វើកន្លងមក ។ ក្នុងអំឡុងពេល ៣ ថ្ងៃនេះ អ្នកគិតគូរ ចង់ប្រកប កិច្ចការងារអ្វីក៏បាន សម្រេចដែរ ។ ចំពោះគូស្នេហ៍វិញ ហាក់ដូចជាមានភាពល្អូកល្អឺនខ្លាំងជាងធម្មតា ដែល អាចបណ្តាលឲ្យមានមនុស្សអាក្រក់ ចាំលួចច្រណែន ។ តែកុំបារម្ភ គេមិនអាចធ្វើអ្វីអ្នកបានឡើយ!
2-ឆ្នាំខាល: មានជោគវាសនាល្អ និងរាសីឡើងខ្ពស់មែនទែន ហើយអំឡុងពេល ៣ថ្ងៃនេះ អ្នក នឹង រកស៊ីកាកកប មែនទែន និងមានចំណូលជាប្រាស់កាសច្រើនហូរ ហៀរ ។ ចំពោះអ្នក ដែលកំពុងមានជម្ងឺវិញ នឹងបានជាសះស្បើយ ដូចគេបេះ អ៊ីចឹង ។ ក្នុងរយៈពេលល្អ ៣ ថ្ងៃនេះ អ្នកចង់ទិញ ឬលក់ អ្វីក៏មិនជាបញ្ហាចោទដែរ ផ្ទុយទៅវិញ វាថែមទាំងធ្វើឲ្យលោកអ្នក កាន់តែហេង ទៅវិញ ។ ក្នុងរឿងស្នេហា អ្នកធ្លាប់តែបារម្ភ ខ្វល់ខ្វាយក្នុងចិត្ត តែដល់ ពេល នេះ អ្នកប្រែជារីករាយ ញញឹម ញញែម និង មានសុភមង្គល សើចក្អាកក្អាយ ទៅវិញ ។
3-ឆ្នាំម្សាញ់: អ្នកមានរាសីល្អណាស់ ពោលគឺអ្នកកើតក្នុងឆ្នាំម្សាញ់ មានរិទ្ធីតេជះ អំណាច និង លាភសំណាងច្រើនជាងគេ តាំងពីកកើតកំណើតមកម្ល៉េះ ប៉ុន្តែ ទោះយ៉ាងណា ការទស្សន៍ទាយ នេះគឺសំដៅធំ ត្រង់ថ្ងៃទី ១១ , ១២ និង ១៣ ខែកក្កដា ប៉ុណ្ណោះ ។ ក្នុងអំឡុង ពេលកំណត់ ៣ថ្ងៃខាងលើនេះ អ្នកនឹងមានសំណាងជាបន្តបន្ទាប់ ទោះជាអ្នក ចេញទៅប្រកប របរ រកស៊ីអ្វីក៏ដោយ ជួយកិច្ចការងារអ្នកដទៃអ្វីក៏ដោយ ឬក៏ អង្គុយស្ងៀមៗក៏ដោយ ក៏លោក អ្នក នៅតែមានមនុស្សនាំលាភសំណាងមកអោយលោកអ្នកជាក់ ជាមិនខាន ។ រីឯរឿងស្នេហា រវាងមនុស្សប្រុស និងមនុស្សស្រីវិញ មិនមានអ្វីអាក្រក់គួរឲ្យកត់សំគាល់ទេ មានតែគូស្នេហ៍ ព្យាយាមយកចិត្តទុកដាក់លើខ្លួន លើសពីសព្វមួយដង ។
4-ឆ្នាំរកា: មានរាសីឡើងខ្ពស់ត្រដែត និងមានរឿងចម្លែកៗកើតឡើង ក្នុងជីវិតអ្នក ល្អៗ ដែលខ្លួនអ្នកនឹងស្មានមិនដល់ ហើយតែងតែសួរខ្លួនឯងថា ហេតុអ្វីបានជាវាកើតឡើង មកលើខ្លួន អ្នកអ៊ីចឹង ? ហេតុអ្វីក៏ខ្ញុំដូចជាហេងម៉្លេះ ? ទន្ទឹមនឹងនេះ វត្ថុដែលអ្នកធ្លាប់តែប្រាថ្នាចង់បាន មកជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ នឹងធ្លាក់មកក្នុងកណ្តាប់ដៃរបស់អ្នកជាក់ជា មិនខាន ហើយ អ្នកនឹងរីករាយ ញញឹមជាប់ជានិច្ច ។ អំឡុងពេល ៣ថ្ងៃនេះ ហាមអ្នកតែម៉្យាងគឺ ជឿទុកចិត្ត មនុស្សប្លែកមុខ ព្រោះមនុស្សនេះ គឺជាប្រស្នារបស់ទេវត្តា ដែលមកសាកល្បងក្នុងជីវិត អ្នក ហើយអាចនាំស៊យដល់អ្នក ប្រសិនបើអ្នកជឿទុកចិត្តលើគេ ជាងខ្លួនឯង ឬក៏មនុស្សនៅក្បែរ ខ្លួន ដូចជាសាច់ញាតិ បងប្អូន ឬ ក៏ប្តី ប្រពន្ធ ។ ចំពោះរឿងស្នេហា ក្នុងពេល ៣ថ្ងៃនេះ គឺ ល្អដល់កម្រិត អតិបរមាតែម្តង ។
5-ឆ្នាំច: ជោគសំណាងរបស់អ្នកកាន់តែខិត មករកជីវិតរបស់អ្នកហើយ ព្រោះ រយៈពេល កំណត់ ៣ ថ្ងៃនេះ អ្នកមានរាសី មិនចាញ់ឆ្នាំទាំង ៤ ខាងលើទេ ពោល គឺខ្ពស់ត្រដែត តែម្តង ។ រាល់វត្ថុបំណង ឬកិច្ចការដែលគ្រោងនឹងបំពេញ នឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត ១០០% សឹងតែមិនជឿ ។ អ្នកនឹងមានដំណឹងល្អ ក្នុងរឿងស្នេហា ការសិក្សារ ឬក៏រឿង ការងាររកស៊ី បណ្តាក់ទុន ។ ក្នុងរយៈពេល ៣ ថ្ងៃនេះ បើមានអ្នកណាក៏ដោយ បបួលអ្នក រកស៊ីអ្វីក៏ដោយ អ្នកកុំប្រកែកត្រូវចូលហ៊ុន ជាមួយចុះ ព្រោះ គេនឹងនាំអ្នកឲ្យចំណេញ បាន ប្រាក់ជាច្រើន ។ ក្នុងរឿងស្នេហា ប្រសិនបើកាលពីពេលមុន មានភាពល្អក់កករ ដល់ជិតពាក់កណ្តាលខែកក្កដាភ្លាម វានឹងស្រាកស្រាន្តបន្តិចម្តងៗ ពោលគឺចូលថ្ងៃទី ១១ ដល់ទី ១៣ ខែកក្កដានេះ ស្នេហា អ្នកនឹង ប្រែជាល្អូកល្អឺនជាក់ជាមិនខាន!
Copyrighted: Moha Sneha
0 comments:
Post a Comment