ជំនឿ និង ហោរាសាស្ត្រ

ថ្ងៃទី ៣១ ថ្ងៃដាច់ខែ ជូត ឆ្លូវ ថោះ មមែ ​និង ច រឿងអាក្រក់ៗរលាយអស់! សាធុ សាធុ សាធុ សូមឲ្យសក្តិសិទ្ធ…


ដោយយោងតាមហោរាសាស្រ្ត Chinese Zodiac Plus ដែលបានផ្សាយមុននេះបន្តិចថា ថ្ងៃដាច់ខែ តុលា ទី ៣១ ត្រូវនឹងថ្ងៃអង្គារ៍ ជាថ្ងៃនាំលាភសំណាង ដល់ឆ្នាំ ជូត ឆ្លូវ ថោះ មមែ ច និង កុរ ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(បួងសួង) ដើម្បីទទួលនូវលាភទាំងនោះ។

ជាមួយគ្នានេះដែរ យើង​ខ្ញុំ​​ សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង ព្រម​ទាំង​ទេវត្តា​គ្រប់​ព្រះ​អង្គ នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែ សេចក្តី​សុខ ជួបតែ​លាភសំណាង ទទួលបាន​ទ្រព្យ​ធនច្រើន ឡើងយសឡើងសក្តិ និង ពោរពេញទៅដោយសុភមង្គលជារៀងរហូតតទៅ ។

1-បុគ្គលកើតឆ្នាំ​ជូត
  • ឆ្នាំជូត (កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៨យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ស និងលឿង
  • ថ្ងៃដាច់ខែ ទី ៣១ ត្រូវនឹងថ្ងៃអង្គារ៍ នាំលាភសំណាង ដល់ឆ្នាំ ជូត រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕


2-បុគ្គលកើតឆ្នាំ​ឆ្លូវ
  • ឆ្នាំឆ្លូវ (គោ​ចិត្តល្អ មាន​ទ្រព្យសម្បត្តិ​ច្រើន ឧបរាជចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៨យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ស និងផ្កាឈូក
  • ថ្ងៃដាច់ខែ ទី ៣១ ត្រូវនឹងថ្ងៃអង្គារ៍ នាំលាភសំណាង ដល់ឆ្នាំ ឆ្លូវ បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​។


3-បុគ្គលកើតឆ្នាំ​ថោះ
  • ឆ្នាំថោះ (ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ មន្រ្តីចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ៦ល្ងាច)
  • ពណ៏នៃលាភសំណាង : ពណ៏ប្រផេះ និងបៃតង
  • ថ្ងៃដាច់ខែ ទី ៣១ ត្រូវនឹងថ្ងៃអង្គារ៍ នាំលាភសំណាង ដល់ឆ្នាំ ថោះ រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕


4-បុគ្គលកើតឆ្នាំ​មមែ
  • ឆ្នាំមមែ (ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៥ល្ងាច)
  • ពណ៏នៃលាភសំណាង : ពណ៏ខ្មៅ និងស្វាយ
  • ថ្ងៃដាច់ខែ ទី ៣១ ត្រូវនឹងថ្ងៃអង្គារ នាំលាភសំណាង ដល់ឆ្នាំ មមែ ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។


5-បុគ្គលកើតឆ្នាំ​ច
  • ឆ្នាំច (សុនខមាស ឧបរាជចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ម៉ោងនៃលាភសំណាង (៣រសៀល ដល់ ៩យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ទឹកក្រូច និងឈាមជ្រូក
  • ថ្ងៃដាច់ខែ​ ទី ៣១ ត្រូវ​នឹង​ថ្ងៃ​អង្គារ៍ ជាថ្ងៃដើមទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ច រាល់ការងាររកទទួលទានថ្ងៃនេះទទួលបានលាភផលយ៉ាងក្រាស់ក្រែល។ សំរាប់ការរកស៊ីជួញដូរវិញ​ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។ ការធ្វើដំណើរទីជិត ទីឆ្ងាយ គឺជួបតែសេចក្តីសុខ ក្សេមក្សាន្ត ដូចសព្វមួយដង។ រីឯបញ្ហាស្នេហាវិញ ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.