ជំនឿ និង ហោរាសាស្ត្រ

ជូត​ មមី រោង ថោះ វក និង​ កុរ ចាប់ពី​ថ្ងៃទី ១៥ និង ១៦ ខែ​កក្កដា​ទៅ តើ​អ្នក​នឹង​ជួប​រឿង​អ្វី?


ចាប់ពីថ្ងៃទី ១៥ និង ១៦ ខែកក្កដា នេះ​ ទៅ នឹងមានឆ្នាំកំណើត​ចំនួន​ ៦ ដែល​នឹង​មានលាភ​ ឬទទួល​បាន​លាភ​សំណាង ក៏​ដូច​ជា​ដឹង​នូវ​រឿង​រ៉ាវ​មួយ​ចំនួន។ តើ​របស់​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទៅ​?

​១.ឆ្នាំ​ជូត:
​នៅពាក់​កណ្តាល​ខែ​កក្កដា​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​សំណាងមួយ ដែល​ធ្វើឲ្យ​អ្នក​អាច​ទទួល​ផល​ពី​លាភ​នោះ ពោលគឺបើអ្នកបានទិញអ្វី ឬបណ្តាក់ទុនលើអ្វីនោះ វានឹងអោយផលនៅ​ក្នុង​អំឡុង​ពាក់​កណ្តាល​ខែ​កក្កដា​នេះ ឬក៏ យូរ​អាច​ដល់​ចុង​ខែ​កក្កដា។ ប៉ុន្តែ​កុំ​បារម្ភ ព្រោះ​មិន​ថា​យ៉ាង​ណា​អ្នក​នៅ​តែ​ទទួល​បាន​លាភ​ទាំងនោះ ជាក់​ជា​មិនខាន ។​



២.ឆ្នាំមមី:
នៅ​ពាក់​កណ្តាល​ខែ​កក្កដា​នេះ អ្នក​នឹង​អាច​ទទួលបាន​សំណាង​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ដោយ​ធ្វើឲ្យ​អ្នក​អាច​ចំណេញ​បានទ្រ​ព្យធំ​មួយ​ចូល​ផ្ទះ អាចជាលុយកាក់ ឬក៏វត្ថុមួយ ដែលមានតម្លៃ ជាទី​ពេញចិត្ត ។​ ហើយ​ចំពោះ​ទុកកង្វល់​ពី​យូរ​យារ​មក​ដែល​អ្នក​ មិន​ទាន់​បាន​រសាយ ដល់​ពាក់​កណ្តាល​ខែ​នេះ អ្នក​នឹង​បាន​រសាយ​ផងដែរ ។



៣.ឆ្នាំរោង:
​លាភ​សំណាង​ដែល​អ្នក​អាច​ទទួលបាន​នៅ​ពាក់​កណ្តាល​ខែ​កក្កដា​នេះ ភាគច្រើន​គឺ​បានមក​ពី​គំរោងការ​របស់​អ្នក​នៅ​ដើមខែ​៥ ឬក៏ ខែ៦​ ។ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​ទទួលបាន​ផល​នៅ​ពាក់​កណ្តាល​ខែ​៧ ឬក៏ ខែកក្កដា​នេះ​។ មួយ​វិញ​ទៀត​បើ​អ្នក​មាន​គេ​ជំពាក់​បំណុល នឹង​ត្រូវ​បាន​គេ​សង​មក​វិញ នៅ​អំឡុង​ពេល​នេះ​ផង​ដែរ ។



៤.ឆ្នាំថោះ:
នៅ​ពាក់​កណ្តាល​ខែ​កក្កដា​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​សំណាងមួយ ចេញពីការខិតខំរបស់អ្នក អស់រយៈពេលជាយូរណាស់មកហើយ ឬក៏ អាចត្រូវមេតំឡើងប្រាក់បៀរវត្សន៍ ឬក៏ ប្រាក់​លើក​ទឹក​ចិត្ត ផងដែរ ។ អ្នក​មិន​បាច់​បារម្ភ​រឿង​ភាព​ខ្វះ​ខាត ឬក៏ បំណុល​ទេ ព្រោះ នៅ​ពាក់​កណ្តាល​ខែ​កក្កដា​នេះ អ្នក​នឹង​មាន​ដំណឹង​ល្អ ឬក៏ មាន​អ្នក​ជួយ​អ្នក​អោយ​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បា​លាភ​ជា​ប្រាក់​កាស់​ជាក់​ជា​មិន​ខាន ។



៥.ឆ្នាំវក:
នៅ​ពាក់​កណ្តាល​ខែ​កក្កដា​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​សំណាងម្យ៉ាង ពីមិត្តរួមការងារ ឬក៏បានកាដូ ជាទីពេញចិត្តពីមិត្តរួមការងារ។ បើ​អ្នក​នៅលីវ អ្នក​នឹង​រក​ឃើញ​មនុស្ស​ក្នុង​ក្តី​ស្រម៉ៃ​របស់​អ្នក​ផងដែរ ។ ចូរ​ញញឹម​ចុះ ទោះ​នៅ​ពាក់​កណ្តាលខែ​កក្កដា​នេះ អ្នក​ទទួល​បាន​លាភ​ល្មម តែ​នៅ​ចុង​ខែ​អ្នក​នឹង​ទទួល​បាន​ទៀត​ជា​បន្ត​បន្ទាប់ ។



៦.ឆ្នាំកុរ:
នៅ​ពាក់​កណ្តាល​ខែ​កក្កដា​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​សំណាងមួយ ឬអាចឈ្នះរង្វាន់ (ឆ្នោតផ្សង សំណាង ឬក៏ការចាប់រង្វាន់) ជាទីពេញចិត្ត និងមានមនុស្សមករាប់អានអ្នកច្រើន! អ្នក​នឹង​មាន​មនុស្ស​នាំយក់​សំណាង​ផ្សេងៗ​មក​អោយ​ជាញឹកញយ ចូរអ្នក​ញញឹម​ស្វាគមន៍​មនុស្ស គ្រប់​គ្នា​ទៅ ព្រោះ​គេ​គឺ​ជា​តារា​សំណាង​របស់​អ្នក​ចាប់​ពី​ពាក់​កណ្តាល​ខែ​នេះ ទៅ ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.