មនុស្សម្នាក់ៗ ហៅខ្លួនឯងដោយពាក្យផ្សេងៗ ដែលអាចបញ្ជាក់នូវនិស្ស័យចិត្តគំនិតរបស់ខ្លួនបាន ដូចខាងក្រោមនេះ៖
-“ខ្ញុំ” ជាមនុស្សអារម្មណ៍ល្អ ពេលខ្លះអារម្មណ៍អាក្រក់ ពិបាកស្មាន មានភាពជាអ្នកដឹកនាំខ្ពស់ តែងតែខ្លួនធ្វើជាមនុស្សគួរឱ្យស្រឡាញ់ ប៉ុន្តែបើជួបអ្នកដែលស្អប់ ឬសត្រូវវិញ គ្មានថ្ងៃគេចចេញនោះទេ ច្បាស់ជាសម្រុកចូលមិនខាន។
-“ យើង” ជាមនុស្សដែលមានអារម្មណ៍ល្អជាងអ្នកដទៃ មិនសូវមានភាពជាអ្នកដឹកនាំ ជាមនុស្សឆាប់រំជួលចិត្ត មិត្តភក្តិតែចាត់ទុកថា ជាមនុស្សរឹងប៉ឹង ពូកែប្រកែក ប៉ុន្តែពេលជួបសត្រូវ នឹងព្យាយាមដើរគេចចេញទៅវិញ។
-“ គេ” ជាមនុស្សមានភាពរវាសរវៃ ភាគច្រើនរៀនពូកែ និងមានភាពជាអ្នកដឹកនាំខ្ពស់ ជាមនុស្សស្រឡាញ់ចិត្តស្មោះ ឆាប់ឆេវឆាវ ចូលចិត្តតិះដៀលដល់អ្នកដទៃម្តងមួយកាល។
-“ នាងខ្ញុំ” ជាមនុស្សស្រស់ថ្លារីករាយ ប៉ុន្តែឆាប់ខឹង មានចរិតធ្វើតាមអំពើចិត្ត ពិបាកស្មានក្នុងចិត្ត បើជួបសត្រូវ នឹងមិនចូលចិត្តឡើយ នឹងដើរគេចចេញតែម្តង មិនសូវមានភាពជាអ្នកដឹកនាំ ប៉ុន្តែចិត្តចង់ធ្វើជាអ្នកដឹកនាំ។
-“អញ” ជាមនុស្សរឹងប៉ឹង ខឹងញឹកញាប់ តែងតែមានអារម្មណ៍មិនល្អ បើជួបសត្រូវ សម្រុកចូលតែម្តង។
-“ឈ្មោះខ្លួនឯង” ជាមនុស្សអារម្មណ៍ល្អខ្លាំង មិនសូវខឹងអ្នកណា ចូលចិត្តលែងសប្បាយ បើជួបសត្រូវ តែងថយឆ្ងាយ មិនចូលជិតទេ៕
0 comments:
Post a Comment