5ដំបូន្មានដែលជនជាតិចិនប្រដៅកូនចៅតៗគ្នាមក...ពីមានតែកន្ទេលមួយខ្នើយមួយក្លាយជាសេដ្ឋី " កតញ្ញូ ស៊ូទ្រាំ ស្មោះត្រង់ សន្សំ និងឧស្សាហ៍"ទើបធ្វើឱ្យកសាងធុរកិច្ចឡើងបានពីបាតដៃទទេដែលមានតែកន្ទេលមួយខ្នើយមួយ និងថែមទាំងមានការប្រៀនប្រដៅប្រាប់ពីចំណុចហាមមិនគួរនិយាយ 5 ម៉ាត់ដូចខាងក្រោមទៀតផង។
1 . "ពិបាក"
ពេលនិយាយពាក្យថា ពិបាក វានឹងក្លាយជាការរារាំងសមត្ថភាពរបស់ខ្លួនឯងភ្លាមតែម្តង។ ព្រោះមនុស្សដែលតែងតែត្អូញថាខ្លួនលំបាក គេតែងតែរារែកអញ្ចេះ អញ្ចុះ មិនហ៊ានចាប់ យកឳកាសដែលមកដល់ចំពោះមុខ ព្រោះគេគិតថា វាមិនអាចទៅរួចឡើយ!

2 . "ធ្វើមិនកើត"
ពេលនិយាយពាក្យនេះ វានឹងក្លាយជាការបណ្តេញខ្លួនឯងចេញពីអ្វីដែលកំពុងធ្វើ ឬរារាំងការរៀនយល់ដឹង និងមិនអាចស្រាវជ្រាវនូវរឿងរ៉ាវថ្មីដែលនៅជុំវិញខ្លួន ហើយថែមទាំងមាន អារម្មណ៍គ្រប់ពេលថាសុញ និងខ្លាច មិនហ៊ានប្រឈមមុខនឹងការបាត់បង់ទៅវិញពេលដែល រឿងនោះ ប្រែជាបរាជ័យ!

3 . "អស់សង្ឃឹម"
ព្រោះតែពាក្យមួយម៉ាត់នេះផុសឡើងនៅក្នុងចិត្ត ថាមពលទាំងមូល ទូទាំងរាងកាយ និងផ្លូវចិត្តនឹងធ្លាក់ចុះបាត់អស់ ពោលគឺយល់ថាពិភពលោកទាំងមូលនេះ គឺគ្មានអ្វីនៅសេសសល់ សម្រាប់ខ្លួនទៀតឡើយ ។ ក្នុងលក្ខខណ្ឌបែបនេះហើយ មនុស្សដែលនិយាយពាក្យមួយម៉ាត់ នេះ នឹងមិនអាចចាប់ផ្តើមធ្វើរឿងរ៉ាវដែលបរាជ័យនោះម្តងទៀត ឬក៏មិនហ៊ានប្រថុយចាប់ យកនូវរឿងរ៉ាវថ្មីផ្សេងទៀតមកអនុវត្តឡើយ ចុងក្រោយគេនឹងក្លាយជាមនុស្សមិនមែនមនុស្ស ឬអាចនិយាយបានថាជាគល់ឈើ!

4 . "ខ្ជិល"
មិនគួរសូម្បីតែនិយាយលេង ព្រោះនឹងធ្វើឱ្យកើតភាពមិនទទួលខុសត្រូវ និងមើលងាយទៅ លើការងារដែលអ្នកដទៃកំពុងធ្វើ ។ ចូរចងចាំថា ពាក្យថា "ខ្ជិល" ជានិច្ចជាកាល ត្រូវបាន គេប្រើនៅក្នុងហ្វូងជំពូកមនុស្សអត់បានការ គិតតែពីដេកស៊ី តែប៉ុណ្ណោះ !

5 . "ហត់នឿយ"
ពេលនិយាយពាក្យនេះចេញមក រាងកាយនឹងឆ្លើយតបដោយការទន់ជ្រាយភ្លាមតែម្តង ហើយ រាងកាយទាំងមូលនឹងប្រែជាអសកម្ម និងមិនអាចបន្តគិត ឬប្រព្រឹត្ត នូវរឿងរ៉ាវ ដែលកំពុង តែនាំអ្នកឆ្ពោះទៅរកភាពជោគជ័យ និងទទួលបានទ្រព្យមហាសាលបានឡើយ! ចូរចងចាំដែរថា គ្មានភាពជោគជ័យឯណាដែលថា មិនហត់នឿយនោះទេ តែទោះជាយ៉ាងណា យើងក៏មិន ត្រូវរអ៊ូរទាំដែរ អ្វីដែលយើងត្រូវគិត និងត្រូវនិយាយ ដើម្បីឲ្យរាងកាយយើងសកម្មបន្តទៅ ទៀតនោះ គឺ តស៊ូ!
0 comments:
Post a Comment