រាជធានីភ្នំពេញ ៖ ដោយមានការគាំទ្រពីមហាជនជាបន្តបន្ទាប់ផលិតកម្មមហាហង្ស ដែលកំពុងតែមមាញឹកនឹងការងារសិល្បៈជាច្រើននោះ បានបង្ហាញនូវវណ្ណកម្មថ្មីរបស់ខ្លួននូវភាពយន្តខ្នាតធំថ្មីមួយគឺរឿង «អាមោកលក់ម៉ាំ» ដោយគូសម្តែងជាតួឯករួមជាមួយនឹងកញ្ញាពេជ្រ សូលីដា ហៅជីជី និងលោកប៉ែន ចំរ៉ុង ព្រមទាំងតារាមួយចំនួនទៀត។ រឿងថ្មីនេះបានធ្វើពិធីក្រុងពលីកាលពីព្រឹកថ្ងៃទី២៩ មិថុនា ២០១៥ ដោយមានតារាសម្តែងក្រុមផលិតករ និងបណ្តាសារព័ត៌មានមួយចំនួនផងដែរ។
ពិធីការិនីប្រចាំទូរទស្សន៍ CTN កញ្ញា ជីជី បញ្ជាក់ក្នុងពិធីក្រុងពាលីកាលពីព្រឹកថ្ងៃទី២៩ មិថុនា នេះថា នេះគឺជាខ្សែភាពយន្តទី៥ហើយ ដែលនាងចូលរួមសម្តែង ដូចជារឿង «អាបពាក់មួកសុវត្ថិភាព» «ដំណើរអ្នកផ្សងព្រេងទាំង៤» «ពីរនាក់បងប្អូន» និង«អាចារ្យ៣សាស្ត្រ»។ នាងថា ការថតខ្សែភាពយន្ត និងជាពិធីការិនីតែប៉ុណ្ណោះ សម្រាប់ការថតបទចម្រៀងខារ៉ាអូខេ គឺនាងមិនមានពេលវេលាគ្រប់គ្រាន់នោះទេ ហើយការទទួលយកការថតខ្សែភាពយន្តនេះ ក៏ព្រោះតែនាង និងផលិតកម្មអាចលៃលកពេលវេលាត្រូវគ្នាមួយ ដើម្បីថតដែរ។ នាងរំពឹងដែរថា ខ្សែភាពយន្តនេះនឹងទទួលបានជោគជ័យ ព្រោះតែបានជួបដៃគូសម្តែងដែលជាតារាសម្តែងមានទេពកោសល សមត្ថភាពខ្ពស់ គឺលោកប៉ែន ចំរ៉ុង។
លោកប៉ែន ចំរ៉ុង បញ្ជាក់ថា រឿង «អាមោកលក់ម៉ាំ» នឹងក្លាយជាស្នាដៃថ្មីមួយទៀត សម្រាប់រូបលោកដែលលោកនឹងសម្តែងជាតួអង្គក្មេងកំព្រាឈ្មោះនាយមោក រស់នៅផ្ទះជួល និងប្រកបមុខរបរជាអ្នកលក់ម៉ាំ ។ លោកថា រឿងថ្មីនេះដែរ លោកសម្តែងជាតួអង្គដែលមានអត្តចរិតឡប់ៗចូលចិត្តលេងសើច ក្រមិចក្រម៉ើម។ ជាមួយគ្នានេះលោកក៏ បានថ្លែងពីការដឹងគុណចំពោះផលិតកម្ម និងក្រុមការងារ ក៏ដូចជាសិល្បករដែលមានការយោគយល់ច្រើន ចំពោះលោកដែលមមាញឹកច្រើនជាមួយនឹងការងារសិល្បៈហើយបានរៀបចំពេលវេលាតម្រូវសម្រាប់លោកថត។ លោករំពឹងទុកថា ខ្សែភាពយន្តនេះនឹងក្លាយជាចំណីអារម្មណ៍ថ្មីប្លែកសម្រាប់ទស្សនិកជននៅពេលដ៏ខ្លីខាងមុខ។
សូមតាមដានព័ត៌មានលំអិតតាមរយៈប្លក់របស់យើងខ្ញុំ ។
អត្ថបទដើមពី៖ កោះសន្តិភាព
0 comments:
Post a Comment