គតិបណ្ឌិត

សាកល្បង​បង្កើត​ទម្លាប់ខ្លួន​ឯង​​ ៣ ​យ៉ាង​នេះ​ដើម្បី​ឲ្យ​អាជីវកម្ម​អនឡាញ​របស់​កាន់​តែ​ជោគជ័យ



១) ត្រូវ​បង្កើត​គំនិត​បែប​យុទ្ធសាស្ត្រ​ឲ្យ​ខ្លួន​ឯង
ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​ទីផ្សារ​អនឡាញ​ជោគជ័យ​ គ្មាន​អ្វី​ក្រៅ​ខែ​ពី​ការ​សួរ​ខ្លួន​ឯង​ថា តើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​ឲ្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្ញុំ​មាន​ភាព​ល្អ​ប្រសើរ? អ្នក​ធ្វើ​ទីផ្សារ​ជោគជ័យ​ ជា​មនុស្ស​ដែល​មាន​ទស្សនៈ​វែង​ឆ្ងាយ ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​តាម​បណ្ដាញ​អនឡាញ។ ដូច្នេះ​បើ​អ្នក​បាន​រៀប​ចំ​យុទ្ធ​សាស្ត្រ​ណា​មួយ​រួច​ហើយ​នោះ អ្នក​អាច​បែក​ចែក​ចេញ​ជា​ផ្នែក​ផ្សេងៗ​ដាច់​ដោយ​ឡែក​ពី​គ្នា ទៅ​តាម​គោលដៅ​ទីផ្សារ​និមួយៗ។ បន្ថែម​ពី​លើ​នេះ អ្នក​ត្រូវ​ចេះ​តាម​ដាន​តើ​យុទ្ធសាស្ត្រ​ណា​មួយ​ដែល មាន​ប្រសិទ្ធភាព និង យុទ្ធសាស្ត្រ​ណា​មួយ​ដែល​គ្មាន​ប្រសិទ្ធភាព។

២) ត្រូវ​រៀន​សូត្រ​ពី​បច្ចេកវិទ្យា​ថ្មីៗ
ការ​ធ្វើ​អាជីវកម្ម​អនឡាញ គឺ​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា ហើយ​បច្ចេកវិទ្យា នេះ​ឯង​មាន​ការ​វិវឌ្ឍ​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ហេតុ​ដូច្នេះ​អ្នក​ត្រូវ​បន្ត​ការ​សិក្សា​ពី​អ្វី​ដែល​ថ្មី​ជាប់​ជា​និច្ច ដើម្បី​អាច​ប្រើប្រាស់​អ្វីៗ​ដែល​ថ្មី​ទាំង​នោះ ដែល​វា​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ដើរ​ទាន់​សម័យ​កាល។

៣) ត្រូវ​ទម្លាប់​ខ្លួន​ធ្វើ​ជា​អ្នក​និពន្ធ
ការ​ធ្វើ​អាជីវកម្ម​ទីផ្សារ​អនឡាញ​អ្វីៗ​គឺ​សុទ្ធ​តែ​ជា​ការ​ទំនាក់ទំនង អ្នក​ដែល​ធ្វើ​ខាង​ផ្នែក​ទីផ្សារ​ជោគជ័យ​ភាគ​ច្រើន បាន​រៀន​អំពី វិធី​ក្នុង​ការ​ទាក់ទង​ ដោយ​ប្រើ​ភាសា និយាយ ភាសា​សរសេរ រួម​ទាំង​ការ​ប្រើប្រាស់​រូបភាព និង វីដេអូ ដើម្បី​ផ្សព្វផ្សាយ​ទៀត​ផង។ អ្នក​ត្រូវ​ចង​ចាំ​ថា​ច្បាប់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​សម្តី​និង​ការ​សរសេរ ហើយ​អ្នក​ដែល​ពូកែ​ផ្នែក​ការ​ឃោសនា​គឺ​ជា​អ្នក​ដែល​អាច​បង្កើត​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ដែល​មាន​ភាព​ទាក់​ទាញ​បំផុត​ពី​មហាជន។

0 comments:

Post a Comment

Powered by Blogger.