ពិតណាស់គំនិតក្នុងការធ្វើអាជីវកម្មរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ អ្នកខ្លះមានការគិតមួយដ៏ល្អអស្ចារ្យ និងអ្នកខ្លះទៀតក៏មានការគិតមួយដែរតែមិនសូវល្អដូចគេនោះទេ។ ជាក់ស្ដែងពេលនេះតាមក្បួនជំនឿនឹងហុងស៊ុយបានបញ្ជាក់ថាមានឆ្នាំ៤ ដែលមានគំនិតជាអ្នកធ្វើអាជីវកម្មដ៏ពូកែដែលគ្មាននណាអាចព្រៀបផ្ទឹមបាន ហើយឆ្នាំទាំង៤នោះគឺ៖
១.ឆ្នាំខាល៖ តាមជំនឿបានបញ្ជាក់ថាអ្នកដែលកើតឆ្នាំនេះពួកគេគឺជាមនុស្សឆ្លាតវៃ និងមានខួរក្បាលជាអ្នកធ្វើអាជីវកម្មដ៏ខ្ពស់មួយ។ ជាក់ស្ដែងមនុស្សប្រភេទនេះ ពួកគេធ្វើអ្វីមួយគឺច្បាស់លាស់ណាស់ ហើយនឹងមានអ្នកនៅជុំវិញខ្លួនស្រលាញ់ និងចូលចិត្តពួកគេជាច្រើន។ ពួកគេគឺជាមនុស្សដែលពូកែប្រើប្រាជ្ញាខ្លាំងណាស់ ហើយរាល់ការងារដែលពួកគេធ្វើតែងតែសំរេចបានជោគជ័យដូចបំណង។ ដូច្នេះហើយមនុស្សប្រភេទនេះគឺគេជឿជាក់ថាជាមនុស្សដែលពូកែធ្វើអាជីវកម្មខ្លាំងបំផុត ហើយអនាគតរបស់ពួកគេ គឺគេនឹងអាចក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិដ៏មហាសាល។
២.ឆ្នាំថោះ៖ អ្នកដែលកើតឆ្នាំនេះពួកគេភាគច្រើនគឺជាមនុស្សដែលពូកែនិយាយស្តី រឺអាចនិយាយបានថាគឺពូកែខាងវោហាស័ព្ទ និងជាមនុស្សដែលមានភាពឆ្លាតវៃខ្លាំង។ ពួកគេគឹជាមនុស្សដែលមានការសោកស្ដាយបំផុតនៅពេលបាត់បង់អ្វីដែលជារបស់ខ្លូន ហើយក៏ជាមនុស្សដែលពូកែធ្វើអោយអ្នកដែលនៅជុំវិញខ្លួនជឿទុកចិត្តយ៉ាងឆាប់រហ័ស។ ពិតណាស់មនុស្សប្រភេទនេះគឹមានសមត្ថភាពខ្ពស់ណាស់ក្នុងការបង្កើតអាជីវកម្មរកសីុ ហើយអនាគតរបស់ពួកគេអាចនឹងក្លាយទៅជាថៅកែដែលមានមុខមានមាត់នឹងទ្រព្យសម្បត្តិដ៏ស្ដុកស្ដមនៅក្នុងសង្គម។
៣.ឆ្នាំវក៖ អ្នកដែលកើតឆ្នាំនេះ ពួកគេគឺ ជាមនុស្សដែលមានភាពវៃឆ្លាតបំផុត ហើយចេះបត់បែនតាមកាលៈទេសៈបានយ៉ាងល្អឥខ្ចោះ នឹងជាមនុស្សដែលមានគំនិតអាជីវកម្មយ៉ាងពិសេស។ ការយល់ដឹងរបស់ពួកគេគឹខ្ពស់ខ្លាំងណាស់ ហេតុដូច្នេះហើយរាល់កិច្ចការងារទាំងអស់គឺពួកគេឆាប់យល់នឹងអាចធ្វើបានយ៉ាងរហ័ស ក៏ប៉ុន្ដែមនុស្សប្រភេទនេះដែរ ពួកគេមិនងាយបញ្ចេញនូវទុក្ខលំបាកដែលមាននៅក្នុងខ្លួនទេ ពួកគេតែងតែព្យាយាមដោះស្រាយដោយខ្លួនឯង។ ជាក់ស្ដែងមនុស្សប្រភេទនេះ គឺមានការអភិវឌ្ឍន៍ខ្លួនបានលឿនណាស់ ដូច្នេះហើយរាល់អាជីវកម្មរបស់ពួកគេគឹតែងតែដើរទៅមុខយ៉ាងរលូន នឹងអាចក្លាយជាសេដ្ឋីដ៏ស្ដុកស្ដម្ភនាថ្ងៃអនាគត។
៤.ឆ្នាំកុរ៖ អ្នកដែលកើតឆ្នាំនេះពួកគេគឺជាមនុស្សដែលមានបំណងប្រាថ្នាខ្ពស់ នឹងមានភាពឆ្លាត់វៃយ៉ាងខ្លាំង។មនុស្សប្រភេទនេះគឹមានខួរក្បាលជាអ្នកធ្វើអាជីវកម្មមួយដ៏ល្អ ពីព្រោះពួកគេគឺមនុស្សដែលមានការគិតមួយយ៉ាងរហ័ស ហើយមានភាពតស៊ូនឹងការព្យាយាមមិនងាយនឹងចុះចាញ់ឧបសគ្គរបស់ខ្លួនឡើយ។មនុស្សប្រភេទនេះដែរមិនងាយនឹងបោះបង់ក្ដីសង្ឃឹមរបស់ពួកទេ ផ្ទុយមកវិញបែរជាអាចធ្វើវាបានយ៉ាងល្អឥតខ្ចោះ។ដូច្នេះហើយទើបគេជឿជាក់ថាមនុស្សប្រភេទនេះដែរ គឺមានគំនិតជាអ្នកធ្វើអាជីវកម្មដ៏អស្ចារ្យមួយ ហើយគេក៏រំពឹងដែរថាពួកគេនឹងអាចក្លាយទៅជាថៅកែដែលជោគជ័យទៅលើអាជីវកម្មជាច្រើននឹងមានទ្រព្យសម្បត្តិដ៏ច្រើនស្ដុកស្ដម្ភ៕
0 comments:
Post a Comment