នេះជាដំណាក់កាលមួយដែលក្រុមហ៊ុន Microsoft ត្រូវវាយលុកទីផ្សារប្រព័ន្ធប្រតិបត្តិការ ជាមួយ Windows 10 ដែលទើបត្រូវបានដាក់ឱ្យប្រើផ្លូវការចុងខែកក្កដានេះ។ Windows ជំនាន់ចុងក្រោយនេះ ត្រូវបាន Microsoft អភិវឌ្ឍបញ្ចូលមុខងារ និងលក្ខណសម្បត្តិសំបូរបែប ដំណើរការលឿនជាង Windows ជំនាន់មុនៗ។ រយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមហ៊ុនដាក់ឱ្យប្រើកាលពីថ្ងៃទី២៩ កក្កដាសោះ មកដល់ពេលនេះ មានម៉ាស៊ីនរហូតដល់ ១៤លានគ្រឿងកំពុងដំណើរការ Windows 10 ហើយ។

អតិថិជនដែលកំពុងប្រើ Windows 7 ឬ 8.1 មានអាជ្ញាប័ណ្ណ (license) នឹងអាចធ្វើបច្ចុប្បន្នភាព (update) ឡើងទៅប្រើ Windows 10 ដោយឥតគិតថ្លៃ។ នេះជាសមិទ្ធផលប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីចុងក្រោយបង្អស់ ដែលត្រូវ Microsoft ខិតខំសម្រិតសម្រាំងជាមួយទំនុកចិត្ត អាចបំពេញតម្រូវការអ្នកប្រើ។ ក្រុមហ៊ុនបានចេញរំលង Windows ជំនាន់៩ (version 9) ដោយយល់ថា Windows 10 ហាក់ដូចជាប្រសើរជាង Windows។

លក្ខណសម្បត្តិម៉ាស៊ីនកុំព្យូទ័រដែលអាចដំឡើង Windows 10 បាន៖
-Firmware: UEFI 2.3.1និង Secure boot enabled
-Memory: 2GB for 64-bit, 1GB for 32-bit
-Storage: 16GB for 32-bit OS, 20GB for 64-bit OS
-Graphics: DirectX 9
ប្រភព៖ The Verge and The BNews
0 comments:
Post a Comment