តាមការទស្សន៍ទាយ ពីសំណាក់គេហទំព័រ INDUSLADIES ពិតណាស់ឆ្នាំទាំងអស់គឺមាន១២ ហើយបើតាមក្បួនទស្សន៍ទាយរបស់ឥណ្ឌា ក៏អាចមានឆ្នាំខ្លះមានវាសនា និងសំណាងស្រដៀងគ្នាដែរ។ ជាក់ស្ដែងក្នុងនោះមានឆ្នាំ៣ ដែលមានវិញ្ញាណពិសេសតាមថែរក្សាពួកគេ ហើយឆ្នាំទាំង៣នោះ គឺ៖
ទី១.ឆ្នាំជូត៖
ឆ្នាំដែលនឹងជួយយោងរាសីអ្នកមានគ្រប់ពេល គឺ ឆ្នាំ ច ជូត និង មមែ ។
មិនធម្មតាមែន!អ្នកដែលកើតឆ្នាំនេះគឺបាននាំនូវភាពឆ្លាតវៃមកជាមួយតាំងពីពួកគេបានចាប់កំណើតមកម្ល៉េះ។មនុស្សប្រភេទនេះគឺជាមនុស្សដែលមានក្ដីសង្ឃឹមនៅក្នុងខ្លូន,ចេះបត់បែនតាមកាលៈទេសៈ នឹងមានមហិច្ឆតាខ្ពស់ខ្លាំងណាស់។ថ្វីត្បិតតែពួកគេមានជីវិតលំបាកបន្ដិចមែន តែបើតាមក្បួនទស្សន៍ទាយរបស់ឥណ្ឌាបញ្ចាក់ថា មនុស្សប្រភេទនេះគឺមានវិញ្ញាណពិសេសមួយតាមថែរក្សាពីក្រោយពួកគេរហូត នឹងបាននាំសំណាងល្អៗជាច្រើនមកកាន់គ្រួសាររបស់អ្នក ហើយគេក៏បានបញ្ជាក់ទៀតថាមនុស្សប្រភេទនេះ នាពេលអនាគត់ពួកគេនឹងអាចក្លាយទៅជាមេដឹកនាំដ៏អង់អាចក្លាហាន និងមានអំណាចអាចជួយសង្រ្គោះមនុស្សជាច្រើនបានផងដែរ។
ទី២. ឆ្នាំឆ្លូវ៖
ទី២. ឆ្នាំឆ្លូវ៖
ឆ្នាំដែលនឹងជួយយោងរាសីអ្នកមានគ្រប់ពេល គឺ ឆ្នាំ ខាល រកា និង មមី ។
តាមក្បួនទស្សន៍ទាយរបស់ឥណ្ឌាបានបញ្ជាក់ថា អ្នកដែលកើតឆ្នាំនេះអាចនឹងមានវាសនាខ្ពង់ខ្ពស់ នឹងនាំតែប្រយោជន៍ល្អៗជាច្រើនមកកាន់ក្រុមគ្រួសាររបស់ពួកគេ។មនុស្សប្រភេទនេះទាមទារធ្វើអ្វីៗដោយសន្សឹមៗនឹងប្រុងប្រយ័ត្នដើម្បីសំរេចបានជោគជ័យដ៏ធំធេងមួយ។ ជាក់ស្ដែងគេបានបញ្ជាក់ទៀតថាមនុស្សប្រភេទនេះគឺមានវិញ្ញាណពិសេសបីតាមដាស់តឿន និងថែរក្សាពួកគេ ទី១គឺការពារពួកគេអោយជៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលយើងមិនអាចដឹងមុន ទី២គឹតាមដាស់តឿនពួកគេអោយចេះការពារនឹងថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន នឹងទី៣នោះគឺផ្ដល់ក្ដីសង្ឃឹមនឹងជំុរុញអោយពួកគេក្លាយទៅជាមនុស្សដែលមានអំណាច និងទ្រព្យសម្បត្តិស្ដុកស្ដម។
ទី៣. ឆ្នាំមមី៖
ទី៣. ឆ្នាំមមី៖
ឆ្នាំដែលនឹងជួយយោងរាសីអ្នកមានគ្រប់ពេល គឺ ឆ្នាំ ឆ្លូវ ច និង កុរ ។
អ្នកដែលកើតឆ្នាំនេះថ្វីត្បិតតែមានជីវិតលំបាក និងទទួលរងការគាបសង្កត់ពីមនុស្សជុំវិញខ្លួនបន្តិចមែន តែកុំបារម្ភអី បើតាមក្បួនទស្សន៍ទាយរបស់ឥណ្ឌាបានបញ្ជាក់ថាអ្នកដែលកើតឆ្នាំនេះពួកគេគឺជាទ្រព្យ អាចនិយាយបានថា ប្រសិនបើគ្រួសារមានពួកគេនៅក្នុងផ្ទះគឹដូចមានទ្រព្យសម្បត្តិនៅជាមួយអញ្ជឹង។ ជាក់ស្ដែងគេបានបញ្ជាក់ដែលថាមនុស្សប្រភេទនេះក៏មានវិញ្ញាណពិសេសតាមថែរក្សាដែរ។ហេតុដូចនេះហើយ រាល់ការប្រកបកិច្ចការងាររកសីុគឺដើរទៅមុខយ៉ាងរលូន ហើយចំពោះការធ្វើដំណើរទៅណាមកណាក៏តែងតែទទួលបានសុខសុវត្ថិភាពជាចំបង។ ពិតណាស់នៅពេលអនាគត់ជីវិតរបស់ពួកគេនឹងអាចរស់នៅលើគំនរមាសប្រាក់ដ៏ច្រើនមហាសាល៕
ប្រភពពី៖ INDUSLADIES
Copyrighted: Moha Sneha
0 comments:
Post a Comment