សម្រាប់បន្ទប់ទទួលភ្ញៀវត្រូវរៀបចំតុទទួលភ្ញៀវនោះឱ្យបែរសំដៅ ចេញទៅរកទ្វាទើបជាការល្អ ។ បន្ទប់ទទួលភ្ញៀវជាកន្លែងដែលអ្នកមានមិត្តភក្តិ ឬភ្ញៀវ អង្គុយជុំវិញខ្លួនធ្វើឱ្យអ្នកមិនចង់ងើបក្រោកទៅក្រោក មក ដូច្នេះអ្នកត្រូវប្រាកដក្នុងចិត្តថា បន្ទប់ទទួលភ្ញៀវនោះ ឬបរិវេណនោះត្រូវបែរមុខចេញសំដៅទៅទ្វារមុខ ទើបត្រឹមត្រូវតាមយ័ន្ត៨ទិស ។ គេហដ្ឋានខ្លះមានបន្ទប់ទទួលទានអាហារ ឬអាចមានផ្នែកខ្លះនៃផ្ទះបាយ ស្ថិតនៅរួមជាមួយផងដែរ ដើម្បីកែហុងស៊ុយលក្ខណៈផ្ទះរបៀបនេះយកល្អមិនត្រូវឱ្យឃើញផ្នែកនៃ បន្ទប់ទទួលទានអាហារ ឬផ្ទះបាយនោះច្បាស់ពេកទេ ត្រូវបិទបាំងដោយឡប់ឡែឱ្យបានស្អាត ទើបជួយឱ្យ បន្ទប់ទទួលភ្ញៀវរបស់អ្នកកើតមានសិរីមង្គលបាន ។
ហុងស៊ុយផ្ទះភាគច្រើន
ដូចលោកអ្នកធ្លាប់ជ្រាបមកហើយថា មុនពេលគេសម្រេចចិត្តទិញផ្ទះមួយៗ មនុស្សសម័យបច្ចុប្បន្ន គេតែងប្រកាន់តាមជំនឿរបស់ចិនសែដោយស៊ូចំណាយលុយកាក់ ដើម្បីឱ្យចិតសែម៉ិមើលថា ទឹកដីនោះមាន ហុងស៊ុយ (មានសិរីសួស្តី) រស់នៅបានសុខសប្បាយឬរកស៊ីមានបានដែរឬអត់?
បើតាមគោលការណ៍ក្នុងក្បួនហុងស៊ុយបុរាណចិន បានណែនាំពីក្បួនហុងស៊ុយល្អ ឬអាក្រក់ ដែលពាក់ព័ន្ធទៅនឹងរឿងផ្ទះសម្បែងដីធ្លី ក្នុងនោះបានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់៧ប្រការទុកសម្រាប់ ឱ្យអ្នកមានការជឿជាក់លើរឿងហុងស៊ុយធ្វើការប្រតិបត្តិពិចារណ ដូចខាងក្រោមនេះ
១-ផ្ទះសម្បែងមិនគួរមានខ្សែផ្លូវបុកចំមកចូលផ្ទះក្នុងផ្ទះជាដាច់ខាត ។
២-ផ្ទះសម្បែងមិនគួរមានបង្គោលឬសសរនៅឈរចំពីមុខផ្ទះជាដាច់ខាត។
៣-ពេលធ្វើផ្ទះគួរ ចៀសវាងកុំធ្វើមាត់ទ្វារឱ្យមានដើមឈើនៅចំពីមុខខ្លោងទ្វារធំចូល ផ្ទះដាច់ខាត ។ បើមានគួរប្រញាប់កាប់យកចេញទើបអ្នករស់នៅក្នុងផ្ទះនេះបានសុខ សប្បាយ ។
៤-ពេលសាងសង់ ផ្ទះសម្បែងហាមធ្វើមាត់ទ្វារនៅទល់មុខគ្នាក្នុងខ្សែបន្ទាត់ត្រង់មើល ធ្លាយពី ម្ខាងទៅម្ខាង ព្រោះតាមក្បួនហុងស៊ុយចាត់ទុកថាជាផ្លូវខ្មោចឡើង ។
៥-ទ្វារផ្ទះមិនគួរធ្វើទល់មុខគ្នានឹងផ្ទះអ្នកដទៃដាច់ខាត ។
៦-មាត់ទ្វារផ្ទះគួរសាងសង់ឱ្យមានទំហំធំល្មមហាមតូចពេក ឬធំពេក ព្រោះប្រសិនបើតូចពេក ប្រាក់ក៏ហូរចូលតិចដែរ ។
៧-ទ្វារផ្ទះមិនត្រូវធ្វើនៅទល់មុខទីលានចតរថយន្តដាច់ខាត ព្រោះនាំឱ្យប្រាក់ហូរចេញ ។
ប្រភពពី៖ CEN.com.kh
0 comments:
Post a Comment