ចំណេះដឹងថ្មីៗ

ចំណុចវិជ្ជមាន​ទាំង ៧ ដែល ស.បញ្ជាក់​ឲ្យដឹងថា អ្នករើស​មនុស្ស​មិនខុស​ឡើយ!



ខាងក្រោមនេះ គឺចំណុចទាំង ៧ នៃសញ្ញាណវិជ្ជមាន ដែលបញ្ជាក់ថា អ្នកបានជ្រើសរើស មនុស្សម្នាក់នោះ មិនខុសឡើយ ។

1.​ប្រសិនបើ​គេ ប្រាប់​អ្នក​គ្រប់​រឿង មិន​ថា​រឿង​សម្ងាត់ ឬ​អាក្រក់​របស់​គេ នោះ​អាច​បញ្ជាក់​ថា គេ​ជា​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ស្មោះ​ហើយ​។​

2.​ប្រសិនបើ​គេ​តស៊ូ ហើយ​ខំ​ជម្នះ​គ្រប់បែបយ៉ាង ដើម្បី​បាន​អ្នក​ជា​គូ ដោយ​មិន​ខ្វល់​ពី​មិត្តភក្តិ និង​គ្រួសារ នោះ​បញ្ជាក់ថា គេ​ជា​មនុស្ស​ស្មោះ​ខ្លាំងណាស់ ប៉ុន្តែ វា​ក៏​ជា​ចំណុចខ្សោយ និង​ផលវិបាក​នៃ​ស្នេហា​របស់​អ្នក​ដែរ​។​


3.បើ​ចេះតែ​ចង់ នាំ​អ្នក​ទៅ​ជួប​គ្រួសារ​គេ នោះ​បានន័យថា គេ​ពិតជា​គិត​ច្បាស់លាស់ ហើយ​ចង់​យក​អ្នក​ធ្វើ​ជា​ប្រពន្ធ​គេ​ហើយ​។​

4.​អ្នក​ទាំង​ពីរ​ចេះ​ធុញ​ទ្រាន់ ពេល​នៅ​ជាមួយគ្នា ធ្វើ​រឿង​ជា​ច្រើន​ជាមួយ​គ្នា នោះ​បញ្ជាក់ថា អ្នក​ទាំង​ពីរ​ត្រូវ​គ្នា ហើយ​អាច​បន្ត​ដំណើរ​ទៅមុខ​ត​ទៀត​បាន​។​

5.​បើ​គេ​ចេះ​តែ​ចង់​ជួប​អ្នក ផ្ញើរ​សារ​ឲ្យ​អ្នក និង​បារម្ភ​អ្នក​គ្រប់ពេល នោះ​បញ្ជាក់ថា អ្នក​ប្រហែលជា​រើស​មនុស្ស​ត្រូវ​ហើយ​។​

6.​ធ្វើ​ចាញ់ មិន​ចង់​ឈ្លោះ ៖ បើ​គេ​ធ្វើ​ចាញ់​រហូត ពេល​អ្នក​ឈ្លោះ ឬ​លែង​ហ្គែម នេះ​បញ្ជាក់ថា គេ​ស្រឡាញ់​អ្នក​ខ្លាំងណាស់​៕

0 comments:

Post a Comment

Powered by Blogger.