-លើកដួងរាសីប្រាក់កាស៖ គួរជ្រើសរើសប្រើចិញ្ចៀនមាស ចិញ្ចៀនប្រាក់ ចិញ្ចៀនត្បូងនិងចិញ្ចៀនថ្លើមថ្ម។
-លើកដួងរាសីស្នេហា៖ ឱ្យពាក់ចិញ្ចៀនរូបបេះដូង ចិញ្ចៀនរូបផ្កាយ ចិញ្ចៀនពេជ្រ ។
-អង្កាំនិងថ្មពណ៌នានាៈ៖ ជួយបន្ថែមដួងរាសីមន្តស្នេហ៍។
វិធីពាក់ចិញ្ចៀនតាមម្រាមដៃដើម្បីជួយលើកដួងរាសីមានដូចជា៖
-ចង់ឱ្យមានជោគសំណាងក្នុងរឿងស្នេហាត្រូវពាក់ចិញ្ចៀនត្រង់ម្រាមកូនដៃខាងឆ្វេង។
-ចង់ឱ្យមានសេចក្តីស្នេហាគង់វង្សត្រូវពាក់ចិញ្ចៀននៅត្រង់ម្រាមនាងដៃខាងស្តាំ។
-ចង់ឱ្យមនុស្សក្នុងក្តីស្រមៃគេចាប់អារម្មណ៍ត្រូវពាក់ចិញ្ចៀននៅត្រង់ម្រាមចង្អុលខាងស្តាំ។
-ចង់ឱ្យសេចក្តីស្នេហាមានភាពរលូនល្អមិនមានរឿងរ៉ាវទំនាស់កើតឡើងច្រើនត្រូវពាក់ចិញ្ចៀននៅត្រង់ម្រាមនាងខាងស្តាំ។
-ចង់ឱ្យមានសេចក្តីស្នេហាមិនដូចគេឯងត្រូវពាក់ចិញ្ចៀននៅត្រង់ម្រាមកូនដៃខាងស្តាំ។
-ចង់ឱ្យដំណើរជីវិតរលូនល្អចៀសផុតរឿងរ៉ាវអាក្រក់មួយចំនួនត្រូវពាក់ចិញ្ចៀននៅត្រង់ម្រាមកណ្តាលខាងស្តាំ។
-ចង់ឱ្យមានសំណាងល្អក្នុងរឿងប្រាក់កាសត្រូវពាក់ចិញ្ចៀននៅត្រង់ម្រាមកណ្តាលខាងស្តាំ ។
-ចង់មានមនុស្សចូលចិត្តច្រើនត្រូវពាក់ចិញ្ចៀននៅត្រង់ម្រាមមេដៃខាងស្តាំ ឬ ខាងឆ្វេងក៏បានដែរ៕
0 comments:
Post a Comment