ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំ ឆ្លូវ មមី និង​ ច គួរ​រក​ទ្រព្យ​​តាម​​ប្រភព​​ណា​​ទើប​មាន​?


ទ្រព្យ​គឺជា​របស់​សំខាន់​ក្នុង​ចិត្ត​ និង សង្គមរស់​នៅ របស់​មនុស្ស​ម្នាក់ៗ ព្រោះ​បើ​គ្មាន​វា​ទេ អ្នក​មិន​អាច​រស់នៅ​ក្នុង​ជីវភាព​ដ៏​ប្រសើរ​បានឡើយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ប្រភព​ទ្រព្យ​របស់​ឆ្នាំ​ឆ្លូវ មមី និង ច វិញ​ម្តង​។ តើ​មាន​មកពីណា​ទៅ​?

​ឆ្នាំ​ឆ្លូវ
​អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ដែល​មាន​ចរិត​រួសរាយ​រាក់ទាក់​។ ម្យ៉ាងទៀត​គេ​ក៏​ស្រឡាញ់​ការរស់នៅ​ដោយ​មាន​សេរីភាព​ដែរ​។ ហេតុនេះហើយ​ទើប​នៅពេលដែល​គេ​ចាយ​លុយ​ដូចជា​ចាយ​ក្រដាស​អញ្ចឹង​។ ដូចនេះ​ប្រសិនជា​អ្នក​ចង់​រក្សាទ្រព្យ​ឲ្យ​គង់ អ្នក​គួរតែរៀបចំ​ផែនការ​ផ្នែក​ហិរញ្ញវត្ថុ​អ្នក​ឲ្យបាន​ល្អ ទើប​អាច​សន្សំ​បាន​ច្រើន​ ហើយ​ក៏​កុំ​ព្យាយាម​លូក​ខ្លួន​ចូល​ទៅ​ក្នុង​បំណុល​ពេក ។



​ឆ្នាំ​មមី
​អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ដែល​សំលឹង​មើល​ធ្ងន់​លើ​ប្រាក់​កាក់ ដោយ​មាន​របស់​ខ្លះ​គេ​មិន​ហ៊ាន​ទិញ​ទេ​នៅពេលដែល​ស្រឡាញ់​។ អ្នក​គួរតែ​គិត​ថា​លុយ​គឺរ​កមក​ចាយ ដូចនេះ​អ្នក​គួរតែ​ហ៊ាន​ចាយ​នៅពេល​ខ្លះ ទើប​វា​អាច​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​អ្នករក​បានទ្រព្យ​កាន់តែច្រើន​ ។ អ្នក​កើត​ឆ្នាំ​នេះ កាន់​តែ​ចាយ​កាន់​តែរក​បាន កាន់​តែ​ក្លាយ​ជា​អ្នក​មាន​ខាង​ទ្រព្យ​កាន់​តែ​ខ្លាំង ។


ឆ្នាំច
អ្នក​ដែល​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ដែល​ថា​ស្រលាញ់​លុយក៏ ស្រលាញ់ ថាមិនស្រលាញ់ ក៏​មិនស្រលាញ់ ព្រោះ ជីវិត​អាច​រស់​បាន​ដោយមិនសូវ​ជា​យក​លុយ​ជា​ត្រីមុខ​ធំឡើយ តែ​ទោះ​យ៉ាង​ណា​ មនុស្ស​គ្រប់​រូប​តម្រូវ​អោយ​មាន​ទ្រព្យ​ច្រើន​ទើប​ប្រសើរ ដូច្នេះ​មនុស្ស​ឆ្នាំ​នេះ គួរ​តែ​ប្តូរ​ចរិក​លក្ខណៈ​ក្នុង​ការ​មិន​សូវ​ស្រលាញ់​លុយ​ មក​ជា​ស្រលាញ់​វិញ​ទើប​ថ្ងៃ​ក្រោយ​ នឹង​មាន​លុយ​កាន់​តែ​ច្រើន និង​មិន​ប្រឈម​នឹង​ភាព​ខ្វះ​ខាតឡើយ ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.