ការដាក់កញ្ចក់ខាងក្រោយចង្ក្រាន ឬ ឈមជាមួយទ្វារមុខ, ការដាក់រុក្ខជាតិ និង ទឹកនៅក្នុងបន្ទប់គេង, ការលាបថ្នាំទ្វារពណ៌ក្រហម គឺជារឿងត្រូវបញ្ចៀសនៅក្នុងហុងស៊ុយ ។
១. ការដាក់កញ្ចក់ឈមជាមួយទ្វារមុខ
មនុស្សជាច្រើនបានដាក់កញ្ចក់ឈមជាមួយទ្វារមុខ ដើម្បីនាំមកនូវថាមពលល្អ ក៏ប៉ុន្តែនឹងកាត់ទាំងអស់នូវឱកាសហិរញ្ញវត្ថុ និង អាជីវកម្ម ។ កញ្ចក់មួយផ្ទាំងដាក់ឈមជាមួយទ្វារនឹងឆ្លុះបញ្ចាំងត្រឡប់ថាមពល, ជំរុញវាឲ្យចេញទៅវិញ ។ ទ្វារត្រូវបានចាត់ទុកជាមាត់របស់ផ្ទះ ហើយតាមរយ:នោះថាមពលត្រូវរត់ចេញក្រៅ និង ប្រាក់កាសក៏ដូច្នេះ ដែលត្រូវចំណាយអស់ ។
២. ការលាបថ្នាំទ្វារមុខពណ៌ក្រហម
ពណ៌ក្រហមគឺជាពណ៌ខ្លាំងក្លា ប៉ុន្តែមានកន្លែងមួយចំនួនអាចបង្កឲ្យមានគ្រោះថ្នាក់ ។ ផ្ទះបែរមុខទៅទិកខាងលិច ឬ ពាយ័ព្យ មិនគួរលាបថ្នាំទ្វារពណ៌ក្រហមឡើយ ។ ទ្វារបែរទៅទិស ពាយ័ព្យបង្កើតការផ្គួបរវាងឧបនិស្ស័យនិងមនុស្សបង្គោលក្នុងគ្រួសារ ហេតុនេះជ្រុងនេះ មិនគួរ មាននិមិត្តសញ្ញាភ្លើង ឬ ពណ៌ក្រហមឡើយ ។ នៅក្នុងហុងស៊ុយ ការធ្វើដូច្នេះនឹងបង្កើត “ភ្លើងនៅកន្លែងឋានសួគ៌” ដែលមានន័យថា មនុស្សជាឪពុក និង បង្គោលគ្រួសារនឹងជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ, ឈឺធ្ងន់, រលាយអស់ទ្រព្យសម្បត្តិ និង បាត់បង់ការងារ ។ ទ្វារបែរមុខទៅទិស ខាងលិច (សំដៅទៅលើក្មេងៗ) ឬ ទិសពាយ័ព្យ (សំដៅទៅលើឪពុក/បង្គោលគ្រួសារ) គួរតែ លាបថ្នាំទ្វារពណ៌ស, ប្រផេះ, លឿង ឬ ពណ៌ត្នោតខ្ចី ។
***នៅក្នុងគំនិតហុងស៊ុយ ពួកលោកខាងកើត អ្នកគួរកំហិតការលាប ទ្វារចេញចូល ពណ៌ក្រហម ។
៣. ការដាក់កញ្ចក់ពីក្រោយចង្ក្រាន
ចង្ក្រានគឺជាផ្នែកមួយរបស់ធាតុភ្លើង ហើយពេលមានភ្លើងច្រើនពេក វានឹងឆេះបំផ្លាញផ្ទះខ្ទេច។ គោលបំណងរបស់ការដាក់កញ្ចក់ពីក្រោយចង្ក្រាន គឺដើម្បីត្រួតពិនិត្យផ្នែកខាងក្រោយពេលកំពុងចម្អិនផង គឺដើម្បីឲ្យរូបភាពចង្ក្រានស្ទួនផង សំដៅនាំមកនូវភាពសម្បូរសប្បាយដល់ផ្ទះ ។ រឿងនេះ ជាចៃដន្យបានពង្រីកថាមពលភ្លើងកាន់តែធំ និង នាំមកនូវគ្រោះថ្នាក់យ៉ាង ច្រើន ។ ប្រសិនបើចង់បង្កើនភាពរុងរឿងតាមវិធីនេះ ល្អបំផុតគឺដាក់ផ្ទាំងកញ្ចក់នៅក្នុងបន្ទប់ទទួលទានអាហារ ដើម្បីបង្កើនទ្វេដងបរិមាណអាហារនៅលើតុ គឺមិនត្រូវបង្កើនទ្វេដងអណ្តាតភ្លើងនៅលើចង្ក្រានឡើយ ។ អ្វីៗគ្រប់យ៉ាងល្អតែពេលមានការចេះប្រមាណប៉ុណ្ណោះ ពិសេសគឺ ជាមួយទឹក ឬ ភ្លើង ។
៤. ការដាក់រុក្ខជាតិ និង ទឹកនៅក្នុងបន្ទប់គេង
ទឹក និង រុក្ខជាតិនៅក្នុងបន្ទប់គេង ត្រឹមត្រូវហុងស៊ុយតែពេលត្រូវបានប្រើប្រាស់សមស្របប៉ុណ្ណោះ ។ រុក្ខជាតិអាចស្រូបថាមពលរបស់មនុស្សនៅពេលយប់ និង ធ្វើឲ្យទ្រុឌទ្រោម អារម្មណ៍សន្សឹមៗ ។ ទឹក ពិសេសគឺកំពុងហូរ ឬ មានចលនា នឹងធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ និង បង្កឲ្យមានបញ្ហាមួយចំនួនអំពីផ្លូវដង្ហើម, រន្ធឆ្អឹងខ្លះក្នុងខួរក្បាល, ជំងឺបាក់ទឹកចិត្ត ឬ សន្លប់ ។ អាស្រ័យហេតុនេះ បញ្ចៀសការដាក់រុក្ខជាតិ និង ផ្កា (លើកលែងករណីព្យាបាលជំងឺ) ក៏ដូចជាទឹកនៅក្នុងបន្ទប់គេង ។
៥. ការព្យួរវត្ថុគ្រីស្ដាល់និងកញ្ចក់ច្រើននៅលើទ្វារចេញចូល ឬ បង្អួច
រឿងនេះ ត្រូវបានចាត់ទុកថា នឹងផ្លាស់ប្តូរថាមពលនៅក្នុងផ្ទះ ប៉ុន្តែភាពសំខាន់បែរជារារាំងថាមពលទៅវិញ ។ វត្ថុគ្រីស្តាល់ ពេលព្យួរនៅលើទ្វារចេញចូលអាចនាំមកនូវដំណើរលែងទៅ មុខដល់ម្ចាស់ផ្ទះ ។ ប្រសិនបើដាក់វានៅបង្អួចមួយ ឬ ពីរ ដើម្បីចាប់យកពន្លឺព្រះអាទិត្យ ឬ ឆ្លុះ បញ្ចាំងឥន្ធនូ គឺល្អ ប៉ុន្តែការព្យួរវាពាសពេញផ្ទះនោះមិនគួរឡើយ ៕

ប្រភពពី៖ CEN.com.kh
0 comments:
Post a Comment