គតិបណ្ឌិត

​សញ្ញា​ទាំង​៥​នេះ​ បញ្ជាក់​ថា ​អ្នក​មាន​ភាព​ជា​អ្នកដឹកនាំ​តាំង​ពី​កំណើត​!


អ្នកដឹកនាំ​ គឺ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ពិសេស​លើស​ពី​អ្នក​ដទៃ​ ​​ដែល​​គេ​ពិបាក​​ធ្វើ​បាន​ ព្រោះ​​វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ជាពិសេស​ការ​ដោះស្រាយ​បញ្ហា​រាប់​ជំពូក​​​។ ​​មាន​មនុស្ស​ជាច្រើន​យល់​ប្រឡំ​ថា ​ខ្លួន​គឺជា​អ្នក​ដឹកនាំ​ ឬ មាន​ភាព​ជា​អ្នកដឹកនាំ​ដោយ​សំអាង​លើ​ តួនាទី​ខ្ពស់​ ប៉ុន្តែ​ ភាព​ជា​អ្នកដឹកនាំ ​មិនមែន​សំដៅ​លើ​តួនាទី​ខ្ពស់​តែ​ម្យ៉ាង​នោះ​ទេ។

ខាងក្រោម​នេះ គឺជា​លក្ខណៈ​មួយ​ចំនួន​ដែល​​បញ្ជាក់​ថា ​អ្នក​គឺ​​មាន​ភាព​ជា​អ្នក​ដឹកនាំ​តាំងពី​កំណើត​៖

១) ​អ្នក​មាន​ទំនួល​ខុសត្រូវ​ខ្ពស់
​​ប្រសិនបើ​ អ្នក​ជា​មនុស្ស​ដែល​ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ រាល់​ទង្វើ​ដែល​បាន​ធ្វើ​នោះ​ ​មានន័យ​ថា អ្នក​មាន​ធាតុ​ជា​អ្នកដឹកនាំ​មួយ​ដ៏​សំខាន់​ពី​កំណើត​។ ​ការ​ទទួល​ខុស​ត្រូវ​ពិត​ជា​មាន​សារសំខាន់ ​ក្នុង​ការ​ធ្វើ​កិច្ចការ​គ្រប់​ប្រភេទ​ ព្រោះ​វា​ជា​តម្លៃ​មួយ​ដែល​មិន​អាច​ខ្វះ​បាន។ ​

២) ផ្តល់​អ្វីមួយ​ដល់​អ្នកដទៃ​សមនឹង​សមត្ថភាព​
មាន​មនុស្ស​មួយ​ចំនួន​ មិន​ទទួល​ស្គាល់​ពី​ស្នាដៃ​របស់​អ្នកដទៃ​ឡើយ បើ​ទោះបីជា​គេ​ធ្វើ​បាន​យ៉ាង​ល្អ​ប៉ុណ្ណា​ក៏ដោយ​ ​។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ ​​​ក្នុង​នាម​ជា​អ្នកដឹកនាំ​ គឺ​វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​វាយតម្លៃ ឬ ​ឆ្លើយតប​ទៅ​នឹង​នរណា​ម្នាក់​ឲ្យ​សម​ទៅ​នឹង​​ភាព​ជាក់​ស្ដែង​​។ ​បើ​អ្នក​​​​ផ្តល់​តម្លៃ​​អ្នកដទៃ សមនឹង​សមត្ថភាព​ និង លទ្ធផល​ការងារ​របស់​ពួកគេ​ នោះ​មានន័យ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ​ ហើយ​វា​គឺ​ជា​លក្ខណៈសម្បត្តិ​របស់​អ្នក​ដឹកនាំ​នេះឯង​។

៣) ​ចេះ​ជួយ​អ្នកដទៃ​​ដោយ​មិន​រើស​មុខ​
​មនុស្ស​តែងតែ​ជួប​បញ្ហា​ផ្សេងៗ ជៀស​មិន​ផុត​។ ​ក្នុង​ស្ថានភាព​នេះ​ បើ​សិន​អ្នក​អាច​ជួយ​ដោះ​ស្រាយ​ និង សម្រួល​ដល់​ការ​លំបាក​មនុស្ស​ទាំង​អស់​នោះ​បាន​​ វា​មានន័យ​ថា ​អ្នក​គឺ​ជា​មនុស្ស​ដ៏​សំខាន់​មួយ​រូប​ដែល​គ្រប់គ្នា​មិន​អាច​​មើល​រំលង​មិន​បាន​​។ វា​ជា​លក្ខណៈ​ពិសេស​មួយ​ដែល​​មេដឹកនាំ​គ្រប់រូប​​មាន​​ដែល​មនុស្ស​ភាគ​ច្រើន​មិន​​មាន​ដូច។​

៤) ​អ្នក​ជា​មនុស្ស​ដែល​ ម៉ត់ចត់​
​រាល់​ការ​ធ្វើ​អ្វីៗ​ទាំងអស់​ វា​ពិត​ជា​ទាមទារ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ ​ព្រោះ​ចំណុច​​នេះ​គឺ​ជា​ផ្នែក​ ដ៏​សំខាន់​ដែល​នាំ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​។ ​បើសិនជា​ អ្នក​​មាន​ភាព​ម៉ត់ចត់​ខ្ពស់​ រាល់​ពេល​ធ្វើ​កិច្ចការ​ផ្សេងៗ​​បើ​ទោះបីជា​ មាន​ការ​លំបាក​យ៉ាងណាក៏ដោយ នោះ​មានន័យថា ​អ្នក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​កើតមក​​ដើម្បី​សាង​ភាព​អស្ចារ្យ​ដែល​ អ្នកដទៃ​ពិបាក​នឹង​ធ្វើ​ដូច​។

៥) ​ចេះ​គោរព​អ្នកដទៃ​
​ការរស់នៅ​ប្រចាំ​ថ្ងៃ​​ដែល​ប្រកប​ទៅ​ដោយ​តម្លៃ​​នោះ ​វា​ពិត​ជា​ទាមទារ​ឲ្យ​មាន​ការគោរព​គ្នា​ទៅវិញ​ទៅមក​។ ​សម្រាប់​អ្នកដឹកនាំ​នាំ​ឆ្នើម​​ គឺ​ត្រូវ​តែ​មាន​ចំណុច​នេះ​ជា​ដាច់ខាត​​​ បើ​ទោះបីជា​​ មាន​មនុស្ស​ជាច្រើន​ មាន​សមត្ថភាព​មិន​ស្មើ​​នឹង​ខ្លួន​ក៏ដោយ​ ហើយ​មិន​ចូលចិត្ត​យក​អំណាច​​របស់​ខ្លួន​ទៅ​គ្រប​សង្កត់​អ្នកដទៃ​នោះ​ឡើយ​។ ​ប្រសិនបើ​អ្នក​ ​ចេះ​គោរព​ដល់​​មនុស្ស​ជុំវិញ​ខ្លួន​នោះ​​ មានន័យថា ​អ្នក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ​ផង​ដែរ​ ព្រោះ​វា​ជា​គំរូ​ដ៏​សំខាន់​សម្រាប់​​អ្នកដទៃ​ចង់​រៀន​សូត្រ​តាម៕


ប្រភព៖​ Lifehack and The BNews

0 comments:

Post a Comment

Powered by Blogger.