ចំណែកច្រមុះស្រួចនិងវែង ដើម្បីឲ្យអាកាសធាតុត្រជាក់ រងា មានឳកាសប្ដូរទៅជាកម្ដៅមុនចូលទៅស្ងួត ដោយសារមានច្រមុះវែង។ ការអធិប្បាយពិតប៉ុណ្ណា កុំយកចិត្តទុកដាក់មកមើលលក្ខណៈពាក់ព័ន្ធរបស់វាវិញប្រសើរជាង។សរុបអត្ថន័យរបស់ច្រមុះត្រួសៗដូចតទៅ
១ ច្រមុះមានតួនាទីដកដង្ហើម ពាកព័ន្ធទៅនឹងសួតផ្ទាល់ ហេតុនេះច្រមុះមានលក្ខណៈបែបណា សួតក៏មានលក្ខណៈបែបនោះដែរ។
២ ច្រមុះជាតំណាង បង្ហាញអត្ថន័យរបស់ទីតាំងផ្សេងៗដែលនៅម្ដុំខាងលើបង្អស់ផ្នែកកណ្ដាលក្បាល(មើលឈ្មោះទីតាំងនៅត្រង់រូបក្បាលមនុស្ស)។
៣ ច្រមុះបញ្ជាក់ពីផ្នែកថាមពល សកម្មភាព។
៤ ច្រមុះបង្ហាញពីសមិទ្ធផលការងារ ព្រមទាំងឋានៈល្អអាក្រក់។
មាត្រដ្ឋានរបស់ច្រមុះ
ច្រមុះល្អជាច្រមុះដែលមិនស្រួចពេក មិនសំប៉ែតពេក មិនធំពេក មិនតូចពេក។ តួច្រមុះមិនកោងមិនឆេវ ក្ដោងច្រមុះមានសាច់ក្រពុំ (ចន្លោះពីភ្នែកមួយទៅភ្នែកមួយ) ចុងច្រមុះមិនស្រួចពេក ពាក់កណ្ដាលច្រមុះមិនហើម រូបរាងមូល ស្លាបច្រមុះក្រាស់ មានទម្រង់ច្បាស់លាស់ និងមានសមាមាត្រស្អាត។ រន្ធច្រមុះមូល មានគន្លាក់ មិនពើងឬស្រុត ផ្ដល់អារម្មណ៍ស្រស់ស្រាយ និងមានជីវិតជីវ៉ា (ពេលមើល)។ សំខាន់ត្រូវស៊ីគ្នានឹងថ្ពាល់បានល្អ និងប្រហាក់ប្រហែលនឹងផ្នែកផ្សេងៗទៀតលើរង្វង់មុខ។
ច្រមុះដែលមានលក្ខណៈតាមស្ដង់ដារ បង្ហាញអត្ថន័យផ្សេងៗដូចបានរៀបរាប់ខាងដើម ហើយនឹងថយចុះតាមលំដាប់ទៅតាមលក្ខណៈដែលខុសស្ដង់ដារខ្លាំងឬតិច នេះជាគោលក្នុងការយកទៅវិនិយោគ។ សូមសរសេរបន្ថែមដូចតទៅនេះ៖ ច្រមុះចូលលក្ខណៈស្ដង់ដារ មានន័យដូចតទៅ
១ មានថាមពលចំពោះការងារ មានភាពរឹងមាំ ពុះពារដើម្បីរីកចម្រើនដោយមិនដកថយ។
២ ប្រកាន់យុត្តិធម៌ជាធំ
៣ ស្រឡាញ់កិត្តិយស កេរ្ដិ៍ឈ្មោះ
៤ មានសង្ឃឹមទៅលើអ្វីដែលមិនអាចទៅរួច
៥ មានកម្លាំងចិត្តមុតមាំ
៦ ចូលចិត្តសន្សំគួរសម ប្រសិនបើជាទីតាំងឯទៀតៗមិនអាក្រក់ពេកទេនឹងជាមនុស្សជោគជ័យក្នុងជីវិតយ៉ាងបវរ។
ច្រមុះស្រួចជ្រុល: (មុខតូចច្រមុះធំ) មានចរិតរឹងរូសមានះខ្លាំង ចូលចិត្តធ្វើខ្លួនជាមនុស្សមានអំណាច ឬក៏ប្រើអំណាចលើសព្រំដែន ចុងបញ្ចប់ក្លាយជាមនុស្សឯកា។
ច្រមុះតូចជ្រុល: (មុខធំ ច្រមុះតូច ឬមិនតូចប៉ុន្មានទេ តែមានលក្ខណៈក្រឆេចក្រឆូត)មានចរិតខ្ជិលច្រអូស ចិត្តរារែក គ្មានបង្អែក ចូលក្នុងប្រភេទជាន់អាចម៍មាន់មិនបែក។
ច្រមុះចែកចេញជា ៣ប្រភេទ
1-ច្រមុះមានរាងរៅច្បាស់លាស់ រូបរាងស្អាតចុងច្រមុះស្រួចកោង ចាត់ចូលក្នុងប្រភេទត្រីកោណ ជំនាញកក្នុងការប្រើគំនិត។
2-ច្រមុះមិនសូវមានសាច់ មានប្រហោងរាងវែង មើលទៅរឹងមាំ ចុងច្រមុះបញ្ឈរ ចាត់ចូលក្នុងប្រភេទចតុកោណ ជំនាញក្នុងការអនុវត្តការងារ។
3-ច្រមុះរាងខ្លី មានសាច់គួរសម ចុងច្រមុះកោងដូចមាត់សេកតិចតួចចាត់ចូលក្នុងប្រភេទរង្វង់មូល ជាមនុស្សឈ្លាសវៃក្នុងផ្នែកទំនាក់ទំនង ឬគ្រប់គ្រងការងារ។
អាចញែកបានជា ៣ប្រភេទបានមួយបែបទៀត គឺបែងចែកច្រមុះឲ្យជា ៣វគ្គ
វគ្គទី១ ម្ដុំក្ដោងច្រមុះ បញ្ជាក់ន័យខាងបញ្ញា
វគ្គទី២ ម្ដុំកណ្ដាលច្រមុះ បញ្ជាក់ន័យខាងទង្វើ
វគ្គតី៣ ម្ដុំចុងច្រមុះ បញ្ជាក់ន័យខាងថាមពលជំនួយ
ច្រមុះលេចច្បាស់ក្នុងប្រភេទណា នឹងមានសម្ថភាពក្នុងលក្ខណៈនោះ ប៉ុន្ដែភាគច្រើន ច្រើនតែផ្សំគ្នា។ ហេតុនេះរបៀបវិភាគត្រូវប្រកាន់យកលក្ខណៈណាលេចធ្លោខ្លាំងជាងគេយកមកធ្វើជាប្រធាន រួចបន្ទាប់មកទើបមើលលក្ខណៈដែលមានខ្លាំងមានតិចទៅតាមលំដាប់លំដោយ។ ឧទាហរណ៍ មានផ្នែកត្រីកោណខ្លាំង មានផ្នែកចតុកោណរាងតិច មានផ្នែករង្វង់មូលតិច ក្នុងលក្ខណៈនេះបង្ហាញថាមានគំនិតល្អ ការអនុវត្តមធ្យម ចំណែកការងារគ្រប់គ្រងមិនជំនាញសោះឡើយ។ បើផ្នែកទាំង៣ មានចំណែកស្មើគ្នា បញ្ជាក់ថាមានសមត្ថភាពទាំង៣មុខ មិនលេចធ្លោក្នុងផ្នែកណាមួយជាដើម(ការវិភាគអវយវៈផ្សេងទៀតក៏ធ្វើដូចគ្នានេះដែរ)។
អត្ថន័យផ្សេងៗ
- ចុងច្រមុះពើង: ប្រភេទបែបនេះហៅថា ប្រភេទទោរទន់ចេញ ចូលចិត្តភាពសុខស្រួល បើកបង្ហាញ ចង់ដឹងចង់ឃើញ ចូលចិត្តសួរ សន្សំអ្វីមិននៅសូម្បីតែលុយកាក់ បើរន្ធច្រមុះផ្នែកខាងក្រោមអត់មានគន្លាក់ មានលុយប៉ុន្មានក៏ចាយអស់ដែរ។
- ចុងច្រមុះកោង: ជាប្រភេទទោរទន់ចូល ជីវិតពោរពេញទៅដោយទុក្ខ ចូលចិត្តគំនិតលម្អិតជ្រុល ចូលចិត្តរិះគន់ខ្លួនឯង ជួបឧបសគ្គតិចតួចក៏កើយទុក្ខទោម្នេញធំដុំ។
- ចុងច្រមុះធំ: ល្មោភខ្លាំង តណ្ហាខ្ពស់។
- ចុងច្រមុះកោង: មានល្បិចកល ចិត្តកាចសាហាវ ចូលចិត្តបំផ្លាញ។
- ចុងច្រមុះមានញើស: ចិត្តខ្មៅ ចិត្តក្ដៅ។
- ចុងច្រមុះហើមកណ្ដាល: ចូលចិត្តធ្វើឬកនិងរារាំង។
- ច្រមុះវៀចង: ពូកែក្បត់។
- ច្រមុះស្អាត: គូព្រេងមានរូបសង្ហា។
ប្រភពពី៖ ខ្មែរអប្សរា
0 comments:
Post a Comment