រឿងទាំង ៥ ដែលស្រីៗឈានដល់វ័យ ២០ ឆ្នាំ ត្រូវនិយាយពាក្យ «Goodbye»
ចូលដល់វ័យ ២០ ឆ្នាំ មនុស្សស្រីនឹងជួបរឿងរ៉ាវជាច្រើន ហើយក៏ជាពេលដែលទទួលបានបទពិសោធន៍មួយថ្មីទៀតក្នុងមួយឆាកជីវិត។ វ័យប៉ុណ្ណេះគឺល្មមសមឲ្យយើងចេះគិតគូរបានរឿងវែងឆ្ងាយហើយ និងរៀនធ្វើអ្វីដែលមានប្រយោជន៍។ ដូចនេះមនុស្សស្រីត្រូវតែឈប់ធ្វើរឿង ៥ យ៉ាងត្រឹមវ័យនេះ ដើម្បីក្លាយជាស្ត្រីជោគជ័យ៖
១.Goodbye អ្នកដែលតែងតែរារាំងការសម្រេចចិត្តរបស់អ្នក
២០ឆ្នាំ ជាវ័យដែលអ្នកត្រូវតែហ៊ានសាក និងទទួលស្គាល់ការពិត។ ដូច្នេះបើមាននរណាមករារាំងរាល់ការសម្រេចិត្តសូមនិយាយពាក្យថា «លាហើយ» ទៅកាន់ពួកគេទៅ ព្រោះគេអាចនឹងធ្វើឲ្យយើងមិនជោគជ័យនៅថ្ងៃក្រោយ។
២. Goodbye ចំពោះរឿង drama
មកដល់វ័យ២០ឆ្នាំហើយ អ្នកគួរតែឈប់ទៅរឿង Drama នេះ ព្រោះវាគ្មានបានអ្វីមកវិញនោះទេ។ ចូលធ្វើអ្វីដែលអ្នកគិតថាជាចំណង់ចំណូលចិត្តរបស់ខ្លួន ជាជាងការ Drama អត់ប្រយោជន៍។
៣.Goodbye មិត្តដែលតែងតែបបួលដើរលេង
បើអ្នកចង់ជោគជ័យឈប់ទៅ ក្នុងការរាប់អានមិត្តដែលតែងតែបបួលដើរលេងអត់ប្រយោជន៍។ មិត្តដែលល្អ ជាមិត្តដែលជួយអ្នកសម្រេចក្ដីស្រមៃ មិនថាធ្វើយ៉ាងណានោះទេ ដោយមិនយកពេលទំនេរទៅធ្វើរឿងគ្មានបានការ។
៤.Goodbye ការងារដែលគ្មានគោលដៅ
បើយើងចូលចិត្តសម្លឹងតែការងារណាដែលទទួលបានប្រាក់ខែខ្ពស់ តែបានមួយឆាវ ដោយមិនបានគិតដល់អនាគត នោះគួរតែឈប់ទៅ។ ត្រូវស្វែងរកការងារណា ដែលអ្នកចង់ធ្វើហើយមើលទៅអាចរីកចំរើនបានទៅថ្ងៃមុខ។
៥.Goodbye ការចំណាយពេលតែងខ្លួន
បើចង់ជោគជ័យក្នុងជីវិត សូមឈប់ការចំណាយពេលរាប់ម៉ោងក្នុង ១ ថ្ងៃ ទៅលើការតែងខ្លួន។ ព្រោះគ្មានបានប្រយោជន៍អ្វីនោះទេ និងមិនបានជួយជំរុញអ្វីសោះក្រៅតែមានបុរសៗតាមញ៉ែ។ ត្រូវចាំថាបើសិនជាយើងក្លាយជាបុគ្គលជោគជ័យ មិនខ្វះទេប្រុសៗមកស្រលាញ់ ទោះមិនសូវស្អាតក៏ដោយ។
៦.Goodbye ការលាដៃសុំលុយឪពុកម្ដាយ
វ័យប៉ុណ្ណេះហើយ បើនៅតែលាដៃសុំលុយពីឪពុកម្ដាយយកមកចាយទៀត ពិតជារឿងគួរខ្មាសណាស់។ យើងគួរតែស្វែងរកការងារ ដែលអាចជួយដល់គ្រួសារ បើមិនបានការងារពេញម៉ោង ក៏ក្រៅម៉ោងដែលផ្គត់ផ្គង់ខ្លួនឯងបានដែរ៕
ប្រភព ៖ kanha
0 comments:
Post a Comment