តើលោកអ្នកជឿដែរឬទេថា នាឡិកាដែលលោកអ្នកពាក់នៅលើកដៃជាប់ជាប្រចាំនោះគេអាចទស្សន៍ទាយដឹង ពីអ្វី ដែលមានលាក់ទុកនៅក្នុងចិត្តរបស់អ្នកបាន ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍សូមអានការទស្សន៍ទាយតាមលំដាប់លំដោយ ដូចខាងក្រោមនេះ
1-នាឡិកាប្រើសញ្ញាជំនួសលេខ
អ្នកជ្រើសរើសប្រើនាឡិកាប្រភេទនេះបញ្ជាក់បានថា ជាអ្នកមានខួរក្បាលធ្វើជំនួញចូលចិត្តរៀបចំគម្រោងមុនពេលធ្វើអ្វី មួយនិងមានចិត្តរឹងមាំមិនទន់ជ្រាយ ព្រោះមនុស្សនេះមានការជឿជាក់លើគំនិតខ្លួនឯងជាប់ជានិច្ច ។

2-នាឡិកាមានតួលេខរ៉ូម៉ាំង
អ្នកចូលចិត្តប្រើនាឡិកាបែបខាងលើជាមនុស្សមិនបណ្តោយឱ្យភាព ស៊ីវិល័យឃ្លាតឆ្ងាយពីខ្លួនឡើយ ។ មនុស្សនេះ ចូលចិត្តទទួលទានអាហារក្នុងហាងល្អៗមានបរិយាកាសសែនរ៉ូមេនទិក ។ ចំណុចពិសេសរបស់មនុស្សនេះ គឺជាអ្នកគោរព ពេលវេលានិងចេះត្រៀមលក្ខណៈសម្បត្តិទុកជាមុន ។

3-នាឡិកាមានការតុបតែងលំអ
ដោយឡែកសម្រាប់អ្នកជ្រើសរើសយកប្រភេទនាឡិកាមានក្បូរក្បាច់តុបតែង លំអវិញអាចទស្សន៍ទាយបានថា ជាអ្នកចូលចិត្តមានគំនិតផ្តួចផ្តើមល្អៗ ។ ជាពិសេសចូលចិត្តចូលរួមពិធីនានាដូចជាពិធីជប់លៀងជាសមាគម ឬក្នុងពិធីសន្ទនា ពិភាក្សាគ្នាជាដើម ។

4-នាឡិកាម៉ូតឌីសាញ
អាចពោលបានដោយមិនចាំបាច់គិតច្រើនថា ជាមនុស្សចូលចិត្តស៊ីវិល័យហ៊ឺហាដើរតាមម៉ូដសម័យនិយមគ្រប់ជំហ៊ាន ទាំងអស់ ។ សរុបន័យឱ្យខ្លីទៅគឺអ្វី ដែលជាបុរាណនិយមគេមិនត្រូវការតែបើម៉ូតសម័យវិញគេពិតជាដើរចូល ដោយមិនរារែក ។

5-នាឡិកាមើលឃើញគ្រឿងក្នុង
ដោយឡែកអ្នកចូលចិត្តពាក់នាឡិកាដែលមើលឃើញគ្រឿងក្នុងវិញនោះ ជាមនុស្សចូលចិត្តលេងសើចមិនចេះកើតទុក្ខមាននិស្ស័យដូចជាក្មេង ។ ជាពិសេសអ្វីដែលប្លែកហើយថ្មីមនុស្សនេះចូលចិត្តបំផុត ។

6-នាឡិកាបច្ចេកវិទ្យាខ្ពស់
អាចចាត់ទុកបានថា ជាអំណោយពិសេសរបស់ធម្មជាតិដែលប្រទានឱ្យ ព្រោះមនុស្សនេះមិនចេះនៅស្ងៀមមិនស្ពឹកស្រពន់ទម្រន់ស្ទក់ ។ ជាមនុស្សមិនចូលចិត្តនូវអ្វីដែលជាភាពសាំ ។ ការងារមិនថា តូចឬធំគេមិនដែលរួញរា ព្យាយាមធ្វើរហូតដល់សម្រេចមិនងាយរាយថយនោះឡើយ ។

7-នាឡិកាប្រភេទអ្នកកីឡា ឬស្ព័រ
អ្នកចូលចិត្តប្រើនាឡិកាប្រភេទខាងលើនេះក៏អាចចាត់ទុកថា មានលក្ខណៈសម្បត្តិពិសេសមិនចាញ់អ្នកស្រលាញ់ នាឡិកាប្រភេទបច្ចេកវិទ្យាជាន់ខ្ពស់នោះដែរ ព្រោះមនុស្សនេះចូលចិត្តធ្វើការងារធ្ងន់បង្ហាញពីភាពអត់ធន់ខ្ពស់ ។ គេជាអ្នក អភិរក្សសុខភាព ក៏ប៉ុន្តែនៅពេលណាគេទំនេរនៅស្ងៀមយូរនឹងកើតមានអារម្មណ៍ធុញថប់ ភ្លាមមួយរំពេច ។
8-អ្នកមិនចូលចិត្តពាក់នាឡិកា
អាចពោលបានថា ជាមនុស្សចូលចិត្តប្រើខ្សែជីវិតបែបងាយៗតែមិនមែនមានន័យថា ជាមនុស្សខ្ជិលច្រអូសនោះដែរ ។ ជាមនុស្សមិនចូលចិត្តឱ្យនរណាម្នាក់មកបញ្ជារឆ្វេងបញ្ជាស្តាំ ហើយក៏មិនចូលចិត្តធ្វើត្រាប់តាមនរណាម្នាក់ដែរ ។
9-នាឡិកាមានតួលេខ
ចុងក្រោយនោះសម្រាប់អ្នកមានចំណូលចិត្តលើនាឡិកាដែលមាន តួលេខច្បាស់ៗវិញ គឺជាប្រភេទមនុស្សដែលចូល ចិត្តគិតស្រាវជ្រាវវត្ថុផ្សេងៗ ដើម្បីយកមកសាកល្បងញឹកញាប់ទៀតផង ។
អាចពោលបានថា ជាមនុស្សចូលចិត្តប្រើខ្សែជីវិតបែបងាយៗតែមិនមែនមានន័យថា ជាមនុស្សខ្ជិលច្រអូសនោះដែរ ។ ជាមនុស្សមិនចូលចិត្តឱ្យនរណាម្នាក់មកបញ្ជារឆ្វេងបញ្ជាស្តាំ ហើយក៏មិនចូលចិត្តធ្វើត្រាប់តាមនរណាម្នាក់ដែរ ។
9-នាឡិកាមានតួលេខ
ចុងក្រោយនោះសម្រាប់អ្នកមានចំណូលចិត្តលើនាឡិកាដែលមាន តួលេខច្បាស់ៗវិញ គឺជាប្រភេទមនុស្សដែលចូល ចិត្តគិតស្រាវជ្រាវវត្ថុផ្សេងៗ ដើម្បីយកមកសាកល្បងញឹកញាប់ទៀតផង ។
ប្រភពពី៖ CEN.com.kh
0 comments:
Post a Comment