រុក្ខជាតិមង្គល ដាំនៅលើតុធ្វើការ ជួយឱ្យយើងមានជោគរាសីល្អ មានលាភ និង ការងាររលូនល្អ ក្នុងឆ្នាំ ២០១៦ ចូរជ្រើសរើសរុក្ខជាតិទាំង ៥ ដូចខាងក្រោម ។
១- ដើមដំបងយក្ស (Cactus)
ជួយបញ្ចៀសឧបសគ្គផ្សេងៗ ឆ្លងកាត់ទៅឱ្យរលូន ។ ចូរតាំង ដើមដំបងយក្សនៅទិសខាងលិច ដើម្បីជួយការពាររឿងអាក្រក់ចូលក្នុងផ្ទះ ។

២- ដើម Epipremnum aureum
ជាប្រភេទរុក្ខជាតិវល្លិ មានស្លឹក រាងដូចស្លឹកម្លូ គេច្រើនដាក់ក្នុងកែវ ឬ ថូតូចៗ នៅលើតុកន្លែងធ្វើការ ។ ចូរដាំទុកនៅទីកន្លែងណាដែលមានពន្លឺចូលដល់ វានឹងនាំឱ្យការងារ មានដំណើរការយ៉ាងរលូន ។

៣-ដើម Silver fern
វាជួយស្រូបកម្តៅ និង បង្កើនសមាធិពេលបំពេញ ការងារបានយ៉ាងល្អ ។

៤- ដើមប្ញស្សី (Lucky bamboo)
រុក្ខជាតិនេះ ប្រជាជនខ្មែរយើងសឹងតែបានស្គាល់ទាំងអស់គ្នា វានឹងនាំសេចក្តីស្ងប់សុខ ភាពកក់ក្តៅ និង មានទ្រព្យសម្បត្តិរុងរឿង ។

៥- ដើមក្រូច (Orange)
យើងស្គាល់ទាំងអស់គ្នាហើយ ផ្លែក្រូចតូចៗនេះ ស្ត្រីមេផ្ទះតែងទិញមកដាក់សែន ពេលថ្ងៃសីល ឬ ថ្ងៃបុណ្យចូលឆ្នាំចិន សែនក្បាលទឹក ។ល។ នៅពេលវាចេញផ្កា ផ្លែ ជាសញ្ញាហុចផលដល់ការធ្វើធុរកិច្ច និង តួនាទីការងារល្អជាពុំខាន ។

ដូច្នេះ ចូរប្រជាជនខ្មែរយើងសាកល្បងដាំវា រួសរាន់ឡើង ឆ្នាំថ្មី ឱ្យមានជោគលាភទាំងអស់គ្នា ។ ដើមទាំងនេះមានលក់នៅកន្លែងលក់រុក្ខជាតិផ្សេងៗជាច្រើនកន្លែង ៕
ប្រភពពី៖ CEN.com.kh
0 comments:
Post a Comment