កំណាព្យ

កំណាព្យ៖ សុំមានក្តីសុខម្តងជូនខ្លួនឯង


កំណាព្យ៖ សុំមានក្តីសុខម្តងជូនខ្លួនឯង

យប់អើយយប់យន់...គេឯងគេងមុន...សល់តែរូបខ្ញុំ
មិនដឹងទៅណា...ព្រោះចិត្តទារុណ...អ្នកដែលគេង
ព្រោះទុក្ខគេតិច។

យប់អើយយប់ស្ងាត់...ម្តេចមិនអាណិត...ប្រណីដល់ខ្ញុំ
អាសូរខ្លួនណាស់...ទុក្ខមានច្រើនដុំ...ចឹងមានតែយំ
ក្រែងបានធូរចិត្ត។

យប់អើយអើយយប់...តាំងពីព្រលប់...រហូតព្រលឹម
ភ្នែកខ្ញុំឡើងស្លក់...ព្រោះតែខំប្រឹង...រិះគិតសម្លឹង
ស្វែងរកក្តីសុខ។

យប់អើយយប់សុខ...ខ្ញុំសុំស្រណុក...នឹងគេបានម្តង
សូមលោកប្រណី...អាសូរខ្ញុំផង...ផ្តល់សុខតាមប៉ង
បំណងប្រាថ្នា។

និពន្ធដោយ៖ ផុនពិសិដ្ឋ ២២/០៣/២០១៧

0 comments:

Post a Comment

Powered by Blogger.