ចំណេះដឹងថ្មីៗ

របៀប​ញ៉ិច​មុន​ ដែលមានសុវត្ថិភាព

នៅពេល​ដែល​ឃើញ​មុន​លើ​មុខ មនុស្ស​គ្រប់រូប សុទ្ធ​តែ​ចង់​កម្ចាត់​វា​ចេញ​ជា​និច្ច ដូចនេះ គួរតែ​ធ្វើ​ដូច​ម្តេចទៅ ទើប​អាច​ញ៉ិច​វា​ចេញ ដោយ​មិន​បន្សល់ទុក​ស្នាម​ផ្សេងៗ​?

1.​ ​មុនពេល​ដែល​អ្នក​ញ៉ិច អ្នក​ត្រូវ​តែ​លាងដៃ​អ្នក ជាមួយ​សាប៊ូ​ឱ្យ​ស្អាត​ជាមុនសិន ដើម្បី​កុំឱ្យ​មេរោគ​ផ្សេងៗ ចូលទៅ​ក្នុង​ស្បែក តាម​ដៃ​របស់​អ្នក ដែល​ធ្វើឱ្យ​មាន​ស្នាម​។​
2.​ ​អ្នក​អាច​យក​សម្លី ទៅ​ជ្រលក់​ទឹក ដែល​អ្នក​យក​មក​លាប​លើ​ស្បែក​អ្នក​ឱ្យ​ទន់ យក​មក​លាប​លើ​មុន បន្ទាប់មក ទើប​ញ៉ិច​វា នោះ​វា​នឹង​មិន​ប៉ះពាល់ ដល់​ស្បែក​ជុំវិញ​ឡើយ ហើយ​ងាយស្រួល​ញ៉ិច​ទៀតផង​។​
3.​ ​អ្នក​ត្រូវ​តែ​យក​ក្រដាស​ជូ​តមាត់ រុំ​ដៃ​អ្នក​សិន ទើប​ញ៉ិច ហើយ​ក្រដាស​ជូត​មាត់​នេះ ត្រូវ​យក​សន្លឹក​ទី ២ ទើប​ល្អ ព្រោះ​សន្លឹក​ទីមួយ អាច​មាន​មេរោគ​ផ្សេងៗ ជាហេតុ​អាចធ្វើឱ្យ​អ្នក​មាន​ស្នាម​លើ​មុខ​។​
4.​ ​ក្រោយពេល​ដែល​អ្នក​ញ៉ិច​រួច អ្នក​អាច​យក​ទឹកអំបិល មក​លាង​បាន ដើម្បី​កុំឱ្យ​វា​ក្លាយ ហើយ​វា​ក៏​អាច​បាត់​ស្នាម​ក្រហម​បាន​ខ្លះ​ដែរ​៕


0 comments:

Post a Comment

Powered by Blogger.