ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំ​កំណើតទាំង ៦ ដែល​នឹង​ទទួល​លាភ​សំណាង​ មុន​ថ្ងៃ​ទី​១ ខែ​កញ្ញា ខាង​មុខ​នេះ!


​នៅមុន​ថ្ងៃទី១ កញ្ញា ២០១៧ ខាង​មុខ​ នេះ តាម​ការ​ទស្សន៍​ទាយ​របស់ គ្រូ​ទស្សន៍​ទាយចិន ឈ្មោះ Sabrina Laio បាន​ប្រាប់​អោយ​ដឹង​ថា​​ នឹងមានឆ្នាំកំណើត​ចំនួន​ ៦ ដែល​នឹង​មានលាភ​ ឬទទួល​បាន​សំណាង ។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​១.ឆ្នាំ​ខាល:
​នៅមុន​ថ្ងៃទី១ កញ្ញាខាង​មុខ​​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​សំណាងមួយ ដែល​ធ្វើឲ្យ​អ្នក​អាច​ទទួល​ផល​ពី​លាភ​នោះ ពោលគឺបើអ្នកបានទិញអ្វី ឬបណ្តាក់ទុនលើអ្វីនោះ វានឹងអោយផលនៅមុនចុង ខែមីនា នេះហើយ​។​



២.ឆ្នាំរោង:
​នៅមុន​ថ្ងៃទី១ កញ្ញាខាង​មុខ​​នេះ អ្នក​នឹង​អាច​ទទួលបាន​សំណាង​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ដោយ​ធ្វើឲ្យ​អ្នក​អាច​ចំណេញ​បានទ្រ​ព្យធំ​មួយ​ចូល​ផ្ទះ អាចជាលុយកាក់ ឬក៏វត្ថុមួយ ដែលមានតម្លៃ ជាទី​ពេញចិត្ត ។​



៣.ឆ្នាំម្សាញ់:
​លាភ​សំណាង​ដែល​អ្នក​អាច​ទទួលបាន​នៅមុន​ថ្ងៃទី១ កញ្ញាខាង​មុខ​​នេះ ភាគច្រើន​គឺ​បានមក​ពី​គំរោងការ​របស់​អ្នក​នៅ​ដើមខែ​សីហា​ ។ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​ទទួលបាន​ផល​នៅ​ចុងខែ​សីហា​នេះ ឬក៏ អាច​និយាយ​បាន​ថា មុន​ថ្ងៃ​ទី​១ ខែ​កញ្ញា​​។



៤.ឆ្នាំមមី:
នៅមុន​ថ្ងៃទី១ កញ្ញាខាង​មុខ​​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​សំណាងមួយ ចេញពីការខិតខំរបស់អ្នក អស់រយៈពេលជាយូរណាស់មកហើយ ឬក៏អាចត្រូវមេតំឡើងប្រាក់បៀរវត្សន៍ ឬក៏ អាច​ទទួល​បាន​កាដូ​មាន​តម្លៃ។



៥.ឆ្នាំមមែ:
នៅមុន​ថ្ងៃទី១ កញ្ញាខាង​មុខ​​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​សំណាងម្យ៉ាង ពីមិត្តរួមការងារ ឬក៏បានកាដូ ជាទីពេញចិត្តពីមិត្តរួមការងារ។



៦.ឆ្នាំរកា:
នៅមុន​ថ្ងៃទី១ កញ្ញាខាង​មុខ​​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​សំណាងមួយ ឬអាចឈ្នះរង្វាន់ (ឆ្នោតផ្សង សំណាង ឬក៏ការចាប់រង្វាន់) ជាទីពេញចិត្ត និងមានមនុស្សមករាប់អានអ្នកច្រើន!



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.