ក្រៅពីមានជំនឿទៅលើសត្វពពែជនជាតិចិនសម័យបុរាណនៅចាត់ទុកសត្វពពែជាសត្វនាំសិរីមង្គលនិងមានន័យទៅដល់ជោគលាភនិងភាពរុងរឿង។
នៅតាមផ្ទះពលរដ្ឋខ្លះគេបានគូររូបឬធ្វើចម្លាក់ជារូបសត្វពពែបីក្បាលគឺមានមេបានិងកូនជាមួយដួងព្រះអាទិត្យនិងខ្លះធ្វើជាពពែបីក្បាលកំពុងបើកទ្វារដែលរូបគំនូរឬរូបចម្លាក់បែបនេះចាត់ទុកថាជារបស់មង្គល,ជានិមិត្តរូបនៃការការជូនពរឬមានអត្ថន័យដល់ភាពរុងរឿងនិងភាពសម្រេចជោគជ័យត្រឡប់មកវិញ។ក្រៅពីនេះគេនៅបានប្រៀបធៀបទៅនឹងរដូវស្លឹកឈើលាស់ដែលមានពណ៌បៃតងយ៉ាងស្រស់ស្អាតតំណាងដល់ជោគលាភយ៉ាងល្អដល់ម្ចាស់ផ្ទះ៕
0 comments:
Post a Comment