ពាក្យចាស់តែងតែពោលថា មនុស្សមានខែកំណើតដូចគ្នា តែវាសនាខុសគ្នា ដូចនៅក្នុងអត្ថបទនេះអ៊ីចឹង ទោះបីជាមនុស្សប្រុស ឬស្រី កើតក្នុងខែតែមួយក៏ដោយ ក៏មិនប្រាកដថា ពួកគេ អាចមានវាសនា ជាអ្នកពូកែរកលុយដូចគ្នាដែរ ព្រោះអ្នកខ្លះបែរជាមនុស្សពូកែខាងចាយលុយ ទៅវិញ ។ ដើម្បីឲ្យកាន់តែជាក់ច្បាស់មហាស្នេហា សូមស្រាយលម្អិតដូចតទៅ៖
ប៉ុន្តែមុននឹងឈានដល់ការបកស្រាយ មហាស្នេហា សូមនិយាយមួយម៉ាត់់ទៀតថា សព្វថ្ងៃមានអ្នកខ្លះ ពូកែរកលុយណាស់ តែរកមកតែងតែមិនចេះចាយមិនចេះវាយឡើយ គឺសន្សំទុករហូត ហើយចេះតែរអ៊ូថាខ្លួនគ្មានលុយគ្មានកាក់។ សំណាងតែខែកំណើតខ្លះ វាសនាសប្បាយ ចាយរហូត តែបើអោយរកវិញ ដូចអូសឬស្សីបញ្ច្រាស់ចុងអញ្ចឹង ខ្ចិលរកណាស់ ព្រោះតែមានគេរកអោយចាយស្រាប់។ តោះ! ទៅមើលទាំងអស់គ្នា តើអ្នកជាខែកំណើតចាំចាយលុយ ឬជាខែកំណើតរកលុយអោយគេចាយ?
១. កើតខែមករា៖ មនុស្សប្រុសខែកំណើតនេះ រកលុយរហូតមួយជីវិត គ្មានលុយមិនខ្ចីយកប្រពន្ធ តែបើជាមនុស្សស្រីវិញ រកបណ្តើរចាយបណ្តើរ រមែងចូលចិត្តធ្វើអោយជីវិតស្រស់ថ្លា ។
២. កើតខែកុម្ភៈ៖ ទាំងប្រុសទាំងស្រីដែលកើតខែនេះ រកបានក្តីរកមិនបានក្តី ចាយគ្មានសល់ ព្រោះគម្រោងចំនាយប្រចាំថ្ងៃមិនច្បាស់លាស់។
៣. កើតខែមីនា៖ អ្នកកើតខែនេះបើជាស្រីច្រើនតែជាអ្នកពូកែរកលុយ តែបើជាមនុស្សប្រុស ចាំតែចាយទេ ឬនិយាយបានថារាងមិនសូវឧស្សាហ៍បន្តិច ។
៤. កើតខែមេសា៖ អ្នកកើតក្នុងខែនេះ ច្រើនតែជាអ្នកពូកែរកលុយ និងពូកែសន្សំ ទាំងប្រុសទាំងស្រី តែម្តង ព្រោះគេជាមនុស្សមានគម្រោងចំនាយច្បាស់លាស់ ។
៥. កើតខែឧសភា៖ កើតចំខែនេះ បើជាស្រីចាំចាយលុយប្តី ឬក៏ សង្សារជានិច្ច បើជាប្រុសវិញ ពូកែរកណាស់ តែក៏ចេះចាយដែរ ចាយចង់ច្រើនជាងរកទៀត ។
៦. កើតខែមិថុនា៖ អ្នកកើតខែនេះ បើជាមនុស្សស្រីរកលុយទុកដាក់បានយ៉ាងល្អប្រពៃ តែបើមនុស្សប្រុសវិញស៊ីចាយហ៊ឺហារ គ្មានចេះគិត ពីភាពខ្វះខាតថ្ងៃក្រោយឡើយ ។
៧. កើតខែកក្កដា៖ អ្នកកើតខែនេះ គឺ នឿយណាស់ ទាំងស្រីទាំងប្រុស មិនចេះចាយលុយគេទេ រកបានខ្លួនឯងហើយ នៅតែមិនចង់ចាយផង គេសន្សំសំចៃខ្លាំងបំផុត ព្រោះគេមានការភ័យខ្លាច ចំពោះភាពខ្វះខាតនាថ្ងៃមុខជាទីបំផុត ។
៨. កើតខែសីហា៖ អ្នកកើតខែនេះ រកមិនសូវបានមិនសូវចាយទេ តែបើរកបានវិញ ចាយដូចព្យុះ ទាំងប្រុសទាំងស្រី ខុសតែមនុស្សស្រីកើតខែនេះចេះទុកដាក់ខ្លះ បើមនុស្សប្រុសវិញ មិនទុកអោយសល់ទេ «អស់ហើយចាំរកទៀត»។
៩. កើតខែកញ្ញា៖ អ្នកកើតខែនេះ ខុសស្រលះពីការគិតអ្នកគ្រប់គ្នា មិនស្រណុកចាំចាយលុយទេ ត្រូវតែរកខ្លួនឯងទើបមានលុយចាយ ហើយចាយសន្សំៗ មិនហ៊ានចាយច្រើនទេ គេជាមនុស្សស្រលាញ់លុយណាស់ ៕
១០. កើតខែតុលា៖ អ្នកកើតខែនេះ ទាំងប្រុសទាំងស្រី គឺពូកែរកណាស់ ហើយចាយក៏ពូកែចាយណាស់ដែរ តិចៗមិនចាយទេ បើចាយម្តងៗ អស់ទាំងដុំទាំងដុំតែម្តង។
១១. កើតខែវិច្ឆិកា៖ អ្នកកើតខែនេះ បើជាមនុស្សប្រុស តែងតែជាអ្នករកលុយ មនុស្សស្រីវិញច្រើនស្រណុកចាយលុយគេ ពីរនាក់នេះ ផ្ទុយគ្នាស្រឡះតែម្តង ។
១២. កើតខែធ្នូ៖ អ្នកកើតខែនេះ មិនខុសពីអ្នកកើតខែវិច្ឆិកាប៉ុន្មានទេ ទាស់ត្រង់អ្នកខែវិច្ឆិកា ប្រុសអ្នករក ស្រីអ្នកស្រណុកចាយ តែ អ្នកកើតខែធ្នូវិញ ស្រីអ្នកប្រឹងរក ប្រុសអ្នកស្រណុកចាយ ទៅវិញ ។
0 comments:
Post a Comment