ជំនឿ និង ហោរាសាស្ត្រ

ទស្សន៍​ទាយ​ជោគ​ទ្រព្យ​ ជោគ​សំណាង និង គុណវិបត្តិ តាម​ខែ​កំណើត (​មករា – ធ្នូ​)



តើ​លោក​អ្នក​មាន​កំណើត​កើត​ក្នុង​ខែ​ណា​ដែរ ? តើ​ខែ​កំណើត​របស់​អ្នក​ បង្ហាញ​អំពី​ជោគ​ទ្រព្យ​ អ្វី​ខ្លះ​ដល់​អ្នក​? ដើម្បី​អោយ​កាន់​តែ​ច្បាស់​សូម​តាម​ដាន​ដូច​ខាង​ក្រោម៖

១ – កើត​ខែមករា និង មីនា​

​ទំនាយ​ជោគ​ទ្រព្យ ៖ អ្នកជា​មនុស្ស​ដៃ​ទូលាយ មាន​ប្រាក់​ប៉ុន្មាន​ចាយ​អស់​គ្មាន​សល់ ។ បើ​អ្នក​ចង់បាន​អ្វីមួយ ហើយ​ត្រូវ​ទិញ​ឱ្យ​ទាល់តែ​បាន​។ ដូច្នេះ​អ្នកជា​មនុស្ស​ចាយ​ធំ ហើយក៏​ចេះ​រក​ចំណូល​សម​ហេតុ​សម​ផល​ដែរ​។ កាលពី​នៅ​រៀន​អ្នក​ជួយ​ធ្វើ​កិច្ចការ​សាលា និង បង្រៀន​បន្ថែម​ម៉ោង​ដល់​មិត្តភក្តិ​ដើម្បី​ស្វែង​ប្រាក់កម្រៃ​ក្រៅ ។ ម្យ៉ាងទៀត​អ្នក​មិនចេះ​នៅ​ស្ងៀម រាល់​ការងារ​ទៅ​ថ្ងៃ​អនាគត​តែងតែ​ហក់លោត និង ផ្លាស់ប្តូរ​ជានិច្ច ។​

​ជោគ​ទ្រព្យ​ផ្តល់​ជោគ​សំណាង​ដល់​អ្នក ៖ ពោរពេញ​ទៅដោយ​ឧ​ត្ត​ម​គតិ និង តំណាងឱ្យ​បេសកជន​នាំមក​នូវ​សន្តិភាព មិន​ថា​អ្នកជា​កូន​មានចិត្ត​អង់អាច​ក្លាហាន ឬ ទុយមុយ​ក្តី ក៏ត្រូវ​មានការ​ប្រិតប្រៀន​ជានិច្ច ហើយ​បើទោះជា​ជួប​ភាព​លំបាកលំបិន ឬ ឧបសគ្គ​យ៉ាងណាក្តី​ក៏​ត្រូវតែ​ខិតខំ​ពុះពារ​ដែរ ។ ចំពោះ​ជីវភាព​រស់នៅ​របស់​អ្នក​នាពេល​បច្ចុប្បន្ននេះ​ជា​មនុស្ស​ចូលចិត្ត អាណិតអាសូរ​គេ ព្រោះ​កាលបើ​បាន​ជួបនឹង​អ្នកគ្មានការងារ​ធ្វើ ឬ កូន​សត្វ​ដែល​វង្វេង​ពី​មេ​វា គឺ​អ្នក​តែងតែ​ជួយ​ជ្រោមជ្រែង និង ជួយ​យកអាសា​។​

​គុណវិបត្តិ​នៃ​ចរិតលក្ខណៈ ៖ ពេលខ្លះ​អ្នក​ពុំបាន​ធ្វើ​អ្វី​ឱ្យស្រប​ទៅតាម​បំណងប្រាថ្នា​ខ្លួនឯង​ផ្ទាល់ ឡើយ ទើប​សិស្ស​រួម​ថ្នាក់ ឬ មិត្តភក្តិ​ដែល​នៅក្បែរៗ​នោះ​ចាប់ផ្តើម​គិតថា «​ម្នាក់នេះ​ហាក់ដូចជា​ប្លែក​បន្តិច​»​។​

២ – កើត​ខែកុម្ភៈ និង មេសា​

​ទំនាយ​ជោគ​ទ្រព្យ ៖ តាំងពី​នៅ​តូចៗ​ម្ល៉េះ​អ្នកជា​មនុស្ស​ដែលមាន​ទម្លាប់​ចេះ​សន្សំ​ប្រាក់កាស ។ ដូច្នេះ​អ្នក​ត្រូវបាន​មនុស្ស​ចាស់ទុំ និង ឪពុកម្តាយ​ស្រឡាញ់​ថ្នាក់ថ្នម ហើយ​បើទោះជា​ចង់បាន​របស់​អ្វីមួយ ឬ ត្រូវការ​ប្រាក់កាស​ដើម្បី​យកទៅ​ធ្វើ​ដើមទុន​រកស៊ី​នោះ ក៏​ពួកគាត់​មិនដែល​ជំទាស់​ដែរ ។ ម្យ៉ាងទៀត​អ្នក​ក៏​ជាម​នុស្ស​ដែល​ចេះ​គ្រប់គ្រង​ទ្រព្យធន​យ៉ាង​ហ្មត់ចត់ ផងដែរ ។ ទៅ​ថ្ងៃ​អនាគត​ការងារ​ដែល​ស័ក្តិសម​សម្រាប់​អ្នក គឺ​ការងារ​ផ្នែក​ហិរញវត្ថុ និង ផ្នែក​គ្រប់គ្រង ។​

​ជោគ​ទ្រព្យ​ផ្តល់​ជោគ​សំណាង​ដល់​អ្នក ៖ ក្តី​សុបិន​អាច​ប្រែក្លាយ​មកជា​ការពិត ហើយ​បើ​មាន​នរណាម្នាក់​ទទួល​ការ​បីបាច់​ថែរក្សា​គឺ ដំបូង​ត្រូវ​ប្រឈមមុខ​សាកល្បង​បញ្ហាលំបាក​ដែល​នាង​បានរៀបចំ​ទុកជា​ស្រេច ដោយ​មានតែ​អ្នក​អង់អាច​ក្លាហាន​តែប៉ុណ្ណោះ​ទើប​មាន​សមត្ថភាព​បាន​ភ្លក្ស រសជាតិ​នៃ​ក្តី​សុបិន​នេះ​។ ដូច្នេះ​ដើម្បី​បានទទួល​អំណោយ​ទេព​ទ្រព្យ​នោះ អ្នក​ត្រូវតែ​ពឹង​ផ្អែកទៅលើ​ថ្វីមាត់ និង ភាពឈ្លាសវៃ​របស់ខ្លួន​ឯង​ផ្ទាល់ ដើម្បី​ឱ្យបាន​ឆ្លង​ផុតពី​វគ្គ​លំបាក​នោះ​។ ម្យ៉ាងទៀត​អ្នក​ក៏ត្រូវ​តែ ស្វែងរក​ជំនួយ​ពី​ក្រុមគ្រួសារ និង មិត្តភក្តិ ទើប​អាចធ្វើ​ដំណើរ​បាន​ទៅដល់​គោលដៅ​។​

​គុណវិបត្តិ​នៃ​ចរិតលក្ខណៈ ៖ ពេលខ្លះ​អ្នក​ដែលមាន​ចិត្ត​មានះ​រឹងរូស នោះ​ចូលចិត្ត​តែ​បន្សល់ទុក​នូវ​អារម្មណ៍​អាថ៌កំបាំង​ដូចជា ពេល​មាន​អាថ៌កំបាំង​អ្វីមួយ​មិនអាច​និយាយប្រាប់​គេឯង​ឱ្យបាន​ដឹងឮ​ឡើយ​។ អ្វីដែល​អ្នក​ភ័យខ្លាច​បំផុត​នោះ គឺ​អ្នក​មិន​ចង់ឱ្យ​អ្នកដទៃ​ដឹង​អំពី​គម្រោង​ផែនការ​ផ្ទាល់ខ្លួន​។ ដូច្នេះ​ទើប​អ្នកផង​ទាំងឡាយ​និយាយថា អ្នកជា​មនុស្ស «​ធ្វើ​ពុត និង មាន​អាថ៌កំបាំង​»​។​

៣ – កើត​ខែឧសភា និង កក្កដា​

​ទំនាយ​ជោគ​ទ្រព្យ ៖ មិនថាតែ​ការងារ​អ្វី​ទេ​ច្រើនតែ​មានឈ្មោះ ល្បី​រន្ទឺ​ហើយ​ក្នុង​មួយជីវិត​នេះ​គឺ​ប្រកប​តែ​ភាពរុងរឿង និង ថ្លៃថ្នូរ ។ នៅក្នុង​រាងកាយ​របស់​អ្នក​ហាក់ដូច​មាន​ស្មារតី​អ្វី​ម្យ៉ាង​ដែល​មិនចេះ ហត់នឿយ ដូច្នេះហើយ​ទើប​មាន​គេ​និយាយថា អ្នក​ហ៊ាន​ប្រថុយប្រថាន​ដើម្បី​ទ្រព្យសម្បត្តិ​ដែលជា​គោលដៅ​ចុងក្រោយ​ដែល អ្នក​ប្រាថ្នា​ស្វែងរក​។ តាំងពី​នៅ​តូចៗ​មកម្ល៉េះ អ្នកដឹង​ពី​ហេតុផល​ថា «​គ្មាន​ប្រាក់​គឺ​គ្មានអ្វីៗ​ទាំងអស់​» ដូច្នេះហើយ​ទើប​អ្នក​យកចិត្តទុកដាក់ និង ស្វះស្វែង​រក​ពី​ប្រវត្តិ​ពួក​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ និង ប្រមូល​ព័ត៌មាន​ពី​ភាពជោគជ័យ​នៃ​ការរកស៊ី​ជួញដូរ ។ បន្ទាប់ពី​ឈាន​ជើង​ចូល​ក្នុងសង្គម អ្នក​អាច​ចាប់ផ្តើម​យក​បទពិសោធ​ដោយ​ធ្វើជា​កម្មករ​ស៊ីឈ្នួល​គេ រហូត​នៅ​ទីបំផុត​អ្នក​ក៏បាន​ក្លាយជា​ថៅកែ​គេ​វិញ​ម្តង​។​

​ជោគ​ទ្រព្យ​ផ្តល់​ជោគ​សំណាង​ដល់​អ្នក ៖ អ្នក​កើត​ខែ​នេះ តែងតែ​ជា​មនុស្ស​មាន​ភាពក្លាហាន និង ឈ្លាសវៃ ។ អ្នក​អាច​ពិនិត្យមើល​ខ្លួនឯង​ថា តើ​នៅពេល​បាន​ជួប​បញ្ហាលំបាក​ម្តងៗ​តែងតែ​រិះរក​គ្រប់​វិធី​ល្អៗ ដើម្បី​ដោះស្រាយ ហើយ​បើទោះជា​ត្រូវបាន​ជោគវាសនា​ញាំញី​យ៉ាងណាក្តី​ក៏​មិនដែល​បោះបង់ចោល​ឧ​ត្ត ម​គតិ​ខ្លួនឯង​ដែរ​។ ដូច្នេះ​ប្រសិនបើ​វា​ជាការ​ពិតមែន​នោះ អាច​បញ្ជាក់បាន​ថា អ្នក​គឺជា​មនុស្ស​ដែលមាន​គំនិត​ប្រាជ្ញា​ឈ្លាសវៃ និង ភាព​អង់អាច​ក្លាហាន​ដូច​ទំនាយ​មែនហើយ ។​

​គុណវិបត្តិ​នៃ​ចរិតលក្ខណៈ ៖ អ្នក​ឆាប់​ជឿទុកចិត្ត​គេ​ពេក នៅ​ទីបំផុត​ត្រូវគេ​ក្បត់ចិត្ត​វិញ ។ ម្យ៉ាងទៀត​ការជឿទុកចិត្ត​គេ​ពិតមែនតែ​មិនមាន​កំហុសឆ្គង​អ្វី​ក៏ដោយ តែ​ជារឿយៗ​ការប្រកាន់​ខ្ជាប់​ញ​ក្យ «​ជឿទុកចិត្ត​» ជាការ​ល្អ​បំផុត ។ ដូច្នេះ​គួរតែ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ទើប​ជាការ ប្រសើរ​។

៤ – កើត​ខែមិថុនា និង សីហា​

​ទំនាយ​ជោគ​ទ្រព្យ ៖ អ្នក​គឺជា​មនុស្ស​ដែលមាន​ចិត្ត​សប្បាយរីករាយ​ដោយ​មានជោគ​សំណាងល្អ​បាន​ជួប​នូវ​ជោគ​ទ្រព្យ​។ ជារឿយៗ​តែងតែ​បានទទួល​ការជួយជ្រោមជ្រែង​ពី​អភិជន ហើយ​បើទោះជា​មិនចាំបាច់​ចំណាយ​កម្លាំង​ច្រើន​ក៏ដោយ ក៏​អាច​បានទទួល​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​ដែរ​។ ម្យ៉ាងទៀត​សូម្បីតែ​ចូលរួម​ក្នុងការ​ចាប់ឆ្នោត​ដើម្បី​ឈ្នះ​រង្វាន់​ផ្សេងៗ​ក្តី​ក៏បាន​ទទួលជោគជ័យ​ដោយ​បានឈ្នះ​រង្វាន់​ទាំង​តូច​ទាំង​ធំ​ជា​បន្តបន្ទាប់​ដែរ​។ ទោះជា​យ៉ាងណា​អ្នក​អាច​ប្រមូល​ទុកដាក់​នូវ​វត្ថុ​សំខាន់ៗ​ដែល​ខុសប្លែក​ពី​អ្នកផង​ទាំងឡាយ ដូច្នេះ​ឱ្យតែ​អ្នក​មិនមាន​ចិត្ត​លោភលន់ និង ស៊ីចាយ​សប្បាយ​ហ៊ឺហា​ជ្រុល​ពេក គឺអាច​ងាក​មក​បណ្តាក់ទុន​រក​ស៊ី​ផ្នែក​ហិរញ្ញវត្ថុ​ប្រាកដជា​នឹងមាន​ភាព​ថ្កុំថ្កើង​រុងរឿង​។​

​ជោគ​ទ្រព្យ​ផ្តល់​សំណាង ៖ អ្នកមាន​ទ្រព្យធន​ក៏ពិតមែន តែ​ចំណាយ​ទៅវិញ​ដោយ​ក្បិតក្បៀត​ខ្លាំងណាស់ ទើប​មានជោគ​សំណាង ។ ប៉ុន្តែ​ប្រសិនបើ​ប្រឆាំងនឹង​ជោគ​សំណាង អាច​ក្លាយជា​មនុស្ស​មាន​មនោសញ្ចេតនា​ច្រើន​ជ្រុល ។​

​គុណវិបត្តិ​នៃ​ចរិតលក្ខណៈ ៖ ការ​ទទួលរង​ផលប៉ះពាល់​នោះ គឺ​ពេលខ្លះ​អ្នក​ហាក់ដូច​ជាមាន​មនោសញ្ចេតនា​ច្រើនពេក និង មានប្រតិកម្ម​ឆាប់រហ័ស​ពេក​ដែល​មិនអាច​ឱ្យ​អ្នកបែងចែក​រវាង​មិត្តភាព និង ស្នេហា​បាន​ត្រឹមត្រូវ​។ ដូច្នេះ​គេ​អាច​វាយតម្លៃថា អ្នកជា​មនុស្ស​ចូលចិត្ត​ធ្វើឱ្យមាន​មនោសញ្ចេតនា​ច្រើន​ដោយ​ខ្លួនឯង ។​

៥ – កើត​ខែកញ្ញា និង វិច្ឆិកា​

​ទំនាយ​ជោគ​ទ្រព្យ ៖ អ្នក​ហ្មត់ចត់​ក្នុង​ការងារ ដូច្នេះ​អ្នកជា​មនុស្ស​ចេះ​គិតគូរ​ក្រុមគ្រួសារ​។ លើ​ផ្នែក​ជោគ​ទ្រព្យ​អ្នក​ពឹងផ្អែក​ទៅលើ​ការប្រកប​ការងារ​បណ្តើ​រ​បាន​ទទួលផល​ចំណូល​បណ្តើរ ទើប​អត្រា​នៃ​ភាពជោគជ័យ​មាន​កម្រិត​ខ្ពស់​។ តាមពិតទៅ​ឱ្យតែ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងចិត្ត ពិតជា​អាច​ទទួល​នូវ​ការ​តបស្នង​ក្នុង​កម្រិត​ខ្ពស់​ជាក់​ជាមិនខាន​។ ចំពោះ​រឿង​ប្រាក់កាស​អ្នកមាន​គំនិត និង វិធី​របស់ខ្លួន​អ្នក​ផ្ទាល់ ព្រោះ​អ្នក​មិន​គិតតែ​ប្រាក់​មួយ​មុខ​នោះឡើយ ។ អ្នក​ស្អប់ខ្ពើម​ប្រភេទ​មនុស្ស​ដែល​និយម​ចូលចិត្ត​តែ​សំពះ​បន់ស្រន់​សុំឱ្យ​មាន​ឆាប់ ដោយ​មិន​ខំធ្វើការ​ងារ និង រកស៊ី ។​

​ជោគ​ទ្រព្យ​ផ្តល់​សំណាង ៖ អ្នកជា​មនុស្ស​ដែលមាន​គំនិត​ប្រាជ្ញា​ឈ្លាសវៃ ដោយ​ប្រើ​ទេពកោសល្យ​ដើម្បី​អនុវត្ត​សកម្មភាព​ជាក់ស្តែង​ហើយក៏​ជា​បទពិសោធ​ទុក​សម្រាប់​ជា​មេរៀន​ដល់​ជីវិត​អ្នកដទៃ​ថែមទៀត​។ ដូច្នេះ ជីវភាព​រស់នៅ​បច្ចុប្បន្ន​របស់​អ្នក​ដែល​ចូលចិត្ត​ស្តាប់​ការបកស្រាយ​ពី​ទុក្ខសោក​របស់​មិត្តភក្តិ​នោះ​តែង​ជួយ​ខ្នះខ្នែង​រិះរក​គ្រប់​វិធី​ដើម្បី​ដោះស្រាយ​រាល់​បញ្ហាលំបាក​គ្រប់បែបយ៉ាង​។​

​គុណវិបត្តិ​នៃ​ចរិតលក្ខណៈ ៖ អ្នកជា​មនុស្ស​ដែល​បាន​ចំណាយ​ពេលវេលា និង កម្លាំងកាយ​ចិត្តច្រើន​សម្រាប់​អ្នកដទៃ ហើយ​បើ​ខ្វះ​ការប្រុងប្រយ័ត្ន​ពិតជា​អាច​នៅ​ឃ្លាតឆ្ងាយ​ពី​បងប្អូន​ញាតិមិត្ត​។ ម្យ៉ាងទៀត អ្វីដែល​ធ្វើឱ្យ​អ្នក​កាន់តែ​ឈឺ​ចុកចាប់​នោះ គឺមាន​មនុស្ស​មួយចំនួន​មិន​ត្រឹមតែ​មិន​ពេញចិត្ត​ស្តាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​ដើរទៅ​និយាយ​គ្រប់​ច្រកល្ហក​ថា អ្នក​ចូលចិត្ត​ឈឺឆ្អាល​រឿង​របស់​អ្នកដទៃ​ទៀតផង ។​

៦ – កើត​ខែតុលា និង ធ្នូ

​ទំនាយ​ជោគ​ទ្រព្យ ៖ អ្នកជា​មនុស្ស​ខិតខំ​ព្យាយាម​រៀនសូត្រ គឺ ជោគ​ទ្រព្យ​ក៏​កើនឡើង​ទៅតាម​វ័យ​ដោយ​ចេះ​សន្សំ​ចាប់ពី​តិច​ទៅ​ច្រើន ។ ទ្រព្យធន​អស់ទាំង​នេះ​គឺ​មិន​ត្រឹមតែ​មានការ​បង្ហាញ​ពី​ភាពជាក់ស្តែង​ប៉ុណ្ណោះ​ទេ ព្រមទាំង​បានបង្ហាញ​យ៉ាង​ទូលំទូលាយ​ដល់​បណ្តាញ​ទំនាក់ទំនង​ទៀតផង​។ ម្យ៉ាងទៀត​រឿង​ប្រាក់កាស​ក៏​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​អ្នក​ដែរ ប៉ុន្តែ​ដោយសារតែ​អ្នកជា​មនុស្ស​ចូលចិត្ត​មាន​ជីវភាព​សប្បាយ​ហ៊ឺហា​នោះ ទើប​អ្នក​ខំ​ប្រឹងរៀន​យកចំណេះ​ខ្ពង់ខ្ពស់​ដើម្បី​បំពេញ​សេចក្តីត្រូវការ​។ អ្នកមាន​ខួរក្បាល​ជា​អ្នកជំនួញ គឺ​ស័ក្តិសម​នឹង​បើក​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​ផ្ទាល់ ព្រោះ​ទៅ​ថ្ងៃមុខ​ប្រាកដជា​រកប្រាក់​ចំណូល​បាន​ច្រើន​ជាក់​ជាមិនខាន ។​

​ជោគ​ទ្រព្យ​ផ្តល់​សំណាង ៖ អ្នកមាន​សន្តាន​ចិត្តល្អ តំណាងឱ្យ​ភាពថ្លៃថ្នូរ និង អ្នក​និយម​ជីវភាព​សប្បាយ​ហ៊ឺហា ។ ដូច្នេះ​នៅ​អ្នកជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាសវៃ មានចំណេះដឹង​ខ្ពស់ និង ជួយ​ចេះ​ជួយ​ដល់​អ្នក​ទីទ័លក្រ​ទៀតផង ។​

​គុណវិបត្តិ​នៃ​ចរិតលក្ខណៈ ៖ នៅពេល​ប្រឈម​នឹង​ការបរាជ័យ​ម្តងៗ អ្នក​តែងតែ​សង្ស័យថា មកពី​ខ្លួនឯង​គ្មាន​សមត្ថភាព​។ តាមពិត​គឺជា​ការស្រមើស្រមៃ​តែប៉ុណ្ណោះ ដូច្នេះ​បើ​សម្លឹង​ចំ​គោលដៅ ហើយ គឺ​ត្រូវតែ​ប្រញាប់ប្រញាល់​អនុវត្ត​ភ្លាម ដាច់ខាត​មិនត្រូវ​មានចិត្ត​ស្ទាក់ស្ទើរ​ឡើយ​៕

ដកស្រង់​ពី៖ ទស្សនាវត្តី​ប្រជា​ប្រិយ ចុះ​ថ្ងៃ​ទី២ សីហា ២០១៥

0 comments:

Post a Comment

Powered by Blogger.