ចំណេះដឹងថ្មីៗ

ប្រសិនបើមិត្តស្រី របស់អ្នក​មានប្រាំពីរ ចំនុចនេះ នោះហើយ ជាពេជ្រទឹកដប់ ត្រូវសុំនាងរៀបការ ភ្លាម!


ធម្មជាតិនៃមនុស្សបង្កើតឡើងអោយការទាក់ទាញគ្នាជាមួយនឹងភេទផ្ទុយ ហើយបង្កើតជាចិត្តតែមួយ។ ជាងនេះទៅទៀតនោះប្រសិនជាបុរសណាម្នាក់បានជួបនារី ដូចខាងក្រោម​ សូមកុំអោយនាងរបូតពីដៃអ្នកទៅអ្នកផ្សេងអោយសោះ ព្រោះថានារីបែបនេះជាមនុស្សដែលអ្នកគម្បីយកធ្វើគូអនាគត៖

១. គោរពភាពឯកជនរបស់អ្នក៖
អ្នកដឹងហើយថាមនុស្សស្រីប្រហែលជាត្រូវការមនុស្សដែលគេស្រលាញ់ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់គេ ប៉ុន្តែប្រសិនជាអ្នកបានជួបនរណាម្នាក់ដែលយល់ពីភាពផ្ទាល់ខ្លួនអ្នក ហើយផ្តល់ពេលវេលាអោយអ្នកនៅជាមួយមិត្តភក្តិអ្នកនោះ អ្នកជាមនុស្សដែលមានសំណាង។ -ADS-

២. ជឿជាក់លើអ្នក៖
បំណងនៃការឆែកទូរស័ព្ទដៃរបស់មនុស្សស្រីចំពោះមនុស្សប្រុស គឺមានប្រជាប្រិយភាពណាស់នាពេលបច្ចុប្បន្ន តែវាក៏អាចផ្តល់នូវផលអាក្រក់ដល់ទំនាក់ទំនងស្នេហាមួយចំនួនផងដែរ។ ដូច្នេះហើយវាជារឿងវិសេសវិសាលមួយប្រសិនជានាងជឿជាក់លើអ្នក។​

៣. លើកលែងអោយអ្នក៖
ប្រសិនជានាងតែងតែយោគយល់អោយអ្នកនោះ សូមកុំអោយនាងចាកចេញពីអ្នកអោយសោះ។ ការធ្វើបែបនេះមិនមែនមានន័យថាអ្នកជាមនុស្សគ្រាន់បើម្នាក់នោះទេ តែគ្រាន់តែនាងចង់រក្សាចំណងស្នេហ៍អោយបានយូរតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។

៤. ឆ្លាតជាងអ្នក៖
បុរសភាគច្រើនតែងតែចង់បានមនុស្សស្រីដែលពូកែ ដើម្បីជួយគ្នាក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតមានន័យថាបុរស ដែលជោគជ័យតែងមាននារីដ៏រឹងមាំម្នាក់នៅពីក្រោយជានិច្ច។

៥. នាងមានចិត្តល្អ៖
អ្នកមិនគួរជ្រើសរើសយកមនុស្សស្រី ដែលមិនសូវមានចិត្តនោះទេ ព្រោះថាការមានចិត្តល្អជាគ្រឿងដ៏សំខាន់សម្រាប់មនុស្សស្រី ដូច្នេះហើយមុននឹងសម្រេចចិត្តរៀបការ រឺយកកូនសូមអ្នកប្រាកដថាអ្នកជ្រើសរើសនារីដែលត្រឹមត្រូវម្នាក់។

៦. នាងរឹងមាំ និងសកម្ម៖
ជីវិតនឹងជួបរឿងពិបាកនៅពេលខ្លះ ហើយនារីគ្រប់រូបមិនមែនកើតមកដើម្បីទាក់ទាញបុរសនោះទេ តែដើម្បីរួមសុខទុក្ខ និងដើរទៅមុខរួមគ្នាបន្ទាប់ពីចាប់ដៃគ្នាជាគូជីវិត។

៧. នាងជាអ្វីគ្រប់យ៉ាងសម្រាប់អ្នក៖
គ្មានអ្វីគួរអោយឆ្ងល់ច្រើនទេ ព្រោះថាប្រសិនជាអ្នកមិនអាចរស់នៅដោយគ្មាននាងបាន នោះមានន័យថានាងជាមនុស្សពិសេស ដែលអាចរស់នៅជាមួយអ្នក
និងសំខាន់សម្រាប់ជីវិតគូរបស់អ្នកផងដែរ​ ដូច្នេះអ្នក និងដៃគូអ្នកច្បាស់ជាមានសុភមង្គល៕


0 comments:

Post a Comment

Powered by Blogger.