បញ្ហាបានកើតមានចំពោះនារីៗដែលមានវ័យលើសពី២៥ឆ្នាំ ហើយនៅតែមិនទាន់រៀបការ រឺមិនទាន់មានស្នេហា។ សំនួរសួរថា តើហេតុអ្វីបាននាងមិនមានអ្នកស្រលាញ់ រឺហេតុអ្វីបានជានាងមិនព្រមទទួលយកគេ រឺហេតុអ្វីក៏រើសច្រើនម្លេះ?
ចំលើយគឺ មកពីនារីៗទាំងនោះ ស្ពាយសំពាយដ៏ធ្ងន់មួយនៅលើខ្នងមិនព្រមទំលាក់ចុះខ្លះ។ តើសំពាយនោះជាអ្វីខ្លះទៅ ខ្ញុំនឹងបកស្រាយខាងក្រោម។ ជំហ៊ានដំបូង ខ្ញុំសូមប្រាប់ពីលក្ខណៈសម្បត្តិរបស់បុរសដែលនារីៗគ្រប់រូបនៅ លើលោកនេះចង់បានជាគូវាសនា..។ គេជាប្រភេទបុរស..៖
- រូបរាងសង្ហារ ហើយនៅក្មេង មានថាមពល (ស្នេហា និងការរួមភេទ)
- ជាអ្នកមានទ្រព្យសម្បត្តិ ហើយនៅលីវ ស្ថិតនៅក្នុងត្រកូលខ្ពង់ខ្ពស់
- ជាបុរសដែលចេះថ្នាក់ថ្នម ចេះផ្អែមល្ហែម ស្មោះស្នេហ៌ មួយនឹងមួយ
- ជាអ្នកមានចំណេះដឹងផ្លូវលោក ផ្លូវធម៌ និងចេះយល់ការរាក់ជ្រៅ
- ជាអ្នកមានការងារ មានប្រាក់ចំណូលខ្ពស់ អាចអោយនាងរស់នៅសុខស្រួល
- ជាអ្នកចេះជួយទុក្ខធុរៈក្នុងវង្សត្រកូល
- ជាជនមានអំណាចកាន់តែល្អ
- ជាជនដែលមានគេគោរពស្រលាញ់ច្រើន តែមិនប្រកាន់ខ្លួន
- ជាជនពូកែក្នុងការទំនាក់ទំនងក្នុងសង្គម និងការងារ
- សរុបមកជាបុរសលេចធ្លោជាងគេ...
ទាំង ១០ ចំនុចខាងលើនេះ គឺជាលក្ខណៈបុរសដែលនារីៗគ្រប់រូបប្រាថ្នាចង់បាន ប៉ុន្តែសូមចងចាំថា នៅលើលោកនេះ គ្មានបុរសប្រភេទនេះទេ (ល្អគ្រប់១០) ប៉ុន្តែមានបុរសរាប់មិនអស់ ដែលមានលក្ខណៈដូចក្នុងចំណោម ចំនុចទាំង១០ ចំនុចណាមួយ បូករួមនឹងលក្ខណៈអាក្រក់ទាំង១០របស់បុរសដែលនារីៗមិនត្រូវការ ខាងក្រោម..៖
- ជាជនគ្មានវង្សត្រកូលច្បាស់លាស់ គ្មានការអប់រំ
- ជាជនវក់នឹងល្បែង គ្រឿងញៀន និងអំពើពាលា អាវាសែ
- ជាជនដែលមានចិត្តមិនស្មោះត្រង់ ផឹកក្បត់ បោកប្រាស់ រត់យករួចខ្លួន
- ជាជនមិនខ្វល់ពីរឿងស្នេហា ភាពផ្អែមល្ហែម និងការថ្នាក់ថ្នម
- ជាជនដែលមិនផ្តល់តំលៃអោយស្រ្តី
- ជាជនដែលមានរូបអាក្រក់ ទាបតុញ សុញ្ញ កន្តឿ (អត់សង្ហារ)
- ជាមនុស្សអាត្មានិយម មានអំនួត មានចិត្តមានៈ មិនចេះសម្របខ្លួន
- ជាជនបានតែសំបកក្រៅ
- ជាជនដែលមានពុតត្បុត លាក់លៀម ក្រឡេមក្រឡឺម
- ដែលគេបោះបង់ចោល...
បើសិនជានារីណា នៅប្រកាន់ថា ខ្លួនត្រូវតែបានបុរសដែលមានលក្ខណៈសម្បត្តិល្អទាំង១០ មិនអាចខ្ចះមួយណា និងមិនព្រមទទួលយកលក្ខណៈអាក្រក់ទាំង១០ ទោះជាមួយណាក៏ដោយ នារីម្នាក់នោះ នឹងមិនព្រមទទួលការស្រលាញ់ពីអ្នកណា នឹងមិនមានអ្នកណាហ៊ានស្រលាញ់.. គឺមិនមានរហូត ព្រោះដូចបានប្រាប់ខាងលើ គ្មានបុរសល្អគ្រប់១០ទេ..។ ប៉ុន្តែបើសិនជាមាន តើខ្លួនយើងផ្ទាល់ មានតំលៃគ្រប់គ្រាន់នឹងទទួលយកគេដែរទេ?
ចង់បានបុរសល្អ នារីៗត្រូវមានតំលៃខ្លួនដែលនារីផ្សេងទៀតគ្មាន....
រូបមន្តដើម្បីបានបុរសល្អ៖
សូមនារីៗកុំប្រកាន់ថា ខ្លួនត្រូវតែទទួលបានបុរសដែលមានចំណុចល្អទាំង១០ រឺបដិសេធចំនុចអាក្រក់ទាំង១០។ សូមរើសយកក្នុងចំណោម១០ចំនុចល្អ អោយបាន៣ និងរើសយកចំណុចអាក្រក់២ ឯក្រៅពីនោះត្រូវទំលាក់ចោល.. រឺរើសយកល្អ៤ រើសយកអាក្រក់១ កាន់តែល្អ.. បើអាចរកបាន។
សូមចងចាំថា ចំណុចល្អក៏ក្លាយជាអាក្រក់ បើនារីមិនចេះគ្រប់គ្រង(គ្មានតំលៃអាចទទួលបាន) ឯចំណុចអាក្រក់ក៏អាចក្លាយជាចំណុចល្អវិញដែរ បើសិនជានារីមានភាពវ័យឆ្លាត.. ដូចពាក្យចាស់ថា សំណាបយោងដីស្រីយោងប្រុស... (សូមមើលរឿងព្រេងស្រីគ្រប់លក្ខណ៌)។
ខ្ញុំមានជំនឿថា បើសិនជានារីៗណាព្រមលះបង់ចោលសំពាយនោះខ្លះ នារីៗនោះ នឹងមើលឃើញបុរសជាច្រើនដែលសក្តិសមនឹងខ្លួន ហើយនាងនឹងបើកចិត្តទូលាយទទួលយកការស្រលាញ់ រឺបង្ហាញក្តីស្រលាញ់ចំពោះបុរសជាទីស្នេហាមិនខាន។
0 comments:
Post a Comment