ជំនឿ និង ហោរាសាស្ត្រ

ក្នុងផ្ទះមានឆ្នាំ​រោង ឬ​អ្នក​ស្គាល់​អ្នក​ណា​ឆ្នាំរោង ស៊ែរឲ្យ​គាត់ដឹង​ផង! គាត់​មាន​ចំណុច​អស្ចារ្យ​គ្រាន់បើ!



ផ្អែកលើការទស្សន៍ទាយរបស់ Taiiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំរោងជាប្រភេទមនុស្ស រឹងរួស ម៉ត់ចត់ ចរិកថ្លៃថ្នូរ ហើយចូលចិត្តគិតគូរវែងឆ្ងាយ តែចំពោះរឿងស្នេហា គេតែងតែគិតខុស ពីមួយលើក ទៅមួយលើកទៅវិញ ទោះជាយ៉ាងណាក៏ដោយ មនុស្សឆ្នាំនេះ មានចំណុចល្អមិនតិចទេ គឺ ក្លាហាន ម៉ឺងម៉ាត់ ស្ងប់ស្ងាត់ គួរឲ្យទុកចិត្ត គួរឲ្យស្រលាញ់ និង ងាយស្រួលឲ្យគេពឹងពាក់ ចូលចិត្តមនុស្សលួងលោម តែខ្លួនគេមិនចេះ អែបអបចាក់ខ្សែ ទៅខាងណាឡើយ ។ គេជាមនុស្សប្រកាន់ជំហរ ស្មោះត្រង់ ជាគោល ជានិច្ច ។ ស្របជាមួយគ្នានេះដែរ មនុស្សប្រុសស្រីដែលកើតឆ្នាំនេះ ពូកែមានរឿងគិតច្រើន អន់ចិត្តច្រើន មមើមមាយច្រើន លោភលន់ច្រើន និង អផ្សុកច្រើន ហើយគេ មានក្តីស្រម៉ៃ និង ក្តីសង្ឃឹមក្នុងខ្លួនជានិច្ចថា គេនឹងក្លាយជាអ្នកមាន នាថ្ងៃណាមួយជាក់ជាមិនខាន ។



ដោយសារតែបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំរោង នេះ ជាសមាជិក គ្រួសារនោះ នឹងមានរឿងល្អកើតឡើងជានិច្ច គឺត្រង់ថាឆ្នាំរោងនេះ ជាមនុស្សល្អ មានសមត្ថភាពខ្ពស់ និង មានគំនិតស៊ីជម្រៅ ដែល អាចជួយ ជ្រុមជ្រែងគ្រួសារ របស់គេ ឲ្យឈានឆ្ពោះ ទៅរក ផ្លូវ មក ដែលមាន តែភាពជោគជ័យ និង កេរ្តិ៍ឈ្មោះ ល្បីរន្ទឺរ មិនថាក្នុងស្រុកភូមិ ឬ ក្រៅតំបន់ទេ ។ មនុស្សឆ្នាំរោង នេះ គឺជាសមាជិក មួយរូបដែលចង់បានការសរសើរ ពីក្រុមគ្រួសារ ចំពោះ ភាពក្លាហាន ការហ៊ានលះបង់គ្រប់បែបយ៉ាង និង ភាពមិនចេះច្រណែនឈ្នានីស អ្នកដទៃ របស់គេ ហើយរាល់អ្វីដែល គេខំប្រឹងធ្វើសព្វថ្ងៃ ទោះជាមិនបានច្រើន តែគេ មិនដែលភ្លេច ក្រុមគ្រួសាររបស់គេឡើយ មួយវិញទៀត គ្រប់យ៉ាងដែលគេធ្វើ គឺដើម្បីឲ្យតែក្រុមគ្រួសារ របស់គេ រីកចម្រើនទៅមុខ មានសេចក្តីសុខ និង មានសុភមង្គល ជានិច្ចនិរន្តតទៅ ។

នាថ្ងៃអនាគត គេនឹងក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់ ឬ អ្នកជំនួញដ៏ជោគជ័យម្នាក់ ឬក៏ ជាថ្នាក់ដឹកនាំ ដែលមានសមត្ថភាព ក្នុងសង្គម ជាមួយនឹងទ្រព្យធន មាសប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។



ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំរោង គឺមិនត្រូវសេពគប់ មនុស្សមុខពីរ ឬនិយាយបានថា នៅមុខយើង និយាយល្អពីយើង ហើយនៅក្រោយ ខ្នង និយាយសំអុយពីយើង ។ មនុស្សបែបនេះ នឹងនាំគ្រោះ ដល់អ្នកនាថ្ងៃណាមួយជាក់ជាមិនខាន ។

Copyrighted: Moha SnehaSource: Taiiwan Secret

0 comments:

Post a Comment

Powered by Blogger.