១. ស្តាប់អោយបានច្រើន មុននឹងធ្វើការអ្វីមួយ ឬក៏ សម្រេចចិត្តលើរឿងអ្វីមួយ ព្រៅះទង្វើបែបនេះនឹងធ្វើអោយអ្នក យល់គ្រប់យ៉ាង ដឹងគ្រប់យ៉ាង និងឈ្លាសវៃក្នុងការរកដំណោះស្រាយស្វែងរកលាភ នាថ្ងៃមុខ ព្រោះលេខសំណាងរបស់អ្នកបានមកដល់ហើយ ។
២. គិតអោយបានវែងឆ្ងាយ មុននឹងឈានជើងឆ្ពោះដំណើរលើការវិនិច្ឆ័យអ្វីមួយ មិនថាចំពោះមុខ ឬក៏ ក្រោយខ្នងនោះទេ ព្រោះបើអ្នកប្រហែសតែបន្តិចនឹងមានមនុស្សមកបំភ័ន្ត ឆក់យកលាភសំណាង និងសុភមង្គលរបស់អ្នកចេញឆ្ងាយពីអ្នកជាក់ជាមិនខាន ។
៣. ឆ្ងល់អោយបានច្រើន លើគ្រប់រឿង ព្រោះការឆ្ងល់ធ្វើដូចមនុស្សល្ងង់នឹងនាំអ្នកអោយមានចំណេះដឹងកាន់តែច្រើន និងនាំលាភដល់អ្នកកាន់តែធំ ព្រមទាំងធ្វើអោយអ្នកក្លាយជាមនុស្សមានដំណោះស្រាយរាល់បញ្ហាក្នុងគ្រួសារកាន់តែប្រសើរ ដែលនឹងដឹកនាំគ្រួសារ ឬក៏ ដៃគូជីវិតរបស់អ្នកទៅរកវិថី សុខសប្បាយ មានរបស់ជាទីពេញចិត្តគ្រប់គ្រាន់ ។
៤. កត់ត្រារាល់រឿងរ៉ាវជីវិតអោយបានច្រើន ហើយក៏កុំមានអំនួតថាខ្លួនជាមនុស្ស ពូកែ មិនចេះភ្លេច មិនចេះភ្លាំង គ្រប់រឿងនោះ ព្រោះកាលបើអ្នកមានការបង្កាប្រយ័ត្នដោយធ្វើការកត់ត្រាបានច្រើននោះ អ្នកនឹង ក្លាយជាមនុស្សពូកែពិត ហើយក៏នឹងមានសំណាងឈានឆ្ពោះទៅរកលាភសំណាងក្នុងពេលឆាប់ៗនេះផងដែរ ។
៥. កសាងកុសលអោយបានច្រើន មិនថាចំពោះជនណាឡើយ ព្រោះវានឹងនាំអោយអ្នកវិញនូវ រឿងល្អៗ កិច្ចការប្រពៃ ចូលក្នុងជីវិតមិនចេះរីងស្ងួតឡើយ ។
ក្រោយពីអានការបកស្រាយរបស់លោកគ្រូ KUAN YIN ហើយតើអ្នកដឹងទេថា ឆ្នាំទាំង ៦ នោះ គឺមានឆ្នាំអ្វីខ្លះទៅ?
ឆ្នាំទាំង៦ ដ៍មានឬទ្ធីតេជះ ក្រោយពីប្រកាន់ខ្ជាប់នូវទង្វើខាងលើគឺមានឆ្នាំ ខាល ថោះ មមី មមែ រកា និង កុរ ៕
រក្សាសិទ្ធិដោយ៖ Moha Sneha
0 comments:
Post a Comment