១-ការពារធ្មេញ
ការថើបអាចជំនួសការទំពាស្ករកៅស៊ូព្រោះអាចការពារស្នាមប្រឡាក់ធ្មេញនិងដង្កូវស៊ីធ្មេញហើយក៏មិនខុសគ្នានឹងថ្នាំដុសធ្មេញដែរ ។ ហេតុផលគឺថាការថើបអាចរំញោចដល់ការបញ្ចេញទឹកមាត់ក្នុងបរិមាណច្រើនហើយនៅក្នុងទឹកមាត់មានផ្ទុកទៅដោយជាតិកាល់ស្យូមនិងហ្វូសហ្វ័រក្នុងបរិមាណច្រើនដូច្នេះវាមានប្រសិទ្ធភាពបង្ការមិនឱ្យដង្កូវស៊ីធ្មេញ ។
២-រក្សាសម្ផស្ស
ការថើបជញ្ជក់មាត់ដ៏ពុះកញ្ជ្រោលអាចធ្វើឱ្យសាច់ដុំផ្ទៃមុខជាង ៣០ ដុំ តឹងណែនទើបវាអាចធ្វើឱ្យស្រទាប់ស្បែករឹតតែភ្លឺរលោងហើយក៏អាចបង្កើនល្បឿននៃចរន្តឈាមរត់ដែរ ។ ប្រសិទ្ធភាពនៃការថើបញក់ញីបែបនេះអាចមានភាពល្អប្រសើរជាងការប្រើឡេការពារស្បែកនិងផាត់ម្សៅទៀតផង ។
៣-សម្រកទម្ងន់
ការថើបជញ្ជក់មាត់ដ៏ពុះកញ្ជ្រោលម្តងៗត្រូវចំណាយអស់ ១២ កាឡូរីចេញពីរាងកាយប៉ុន្តែប្រសិនបើចង់ឈានទៅដល់គោលដៅនៃប្រសិទ្ធភាពសម្រកទម្ងន់គេមិនត្រូវថើបគ្នាវក់វីជ្រុលហួសហេតុពេកទេ ។ អ្នកវិទ្យាសាស្ត្របានប្រកាសប្រាប់ថាមួយថ្ងៃថើបបីដងហើយថើបម្តងៗត្រូវរក្សាឱ្យបាន ២០ វិនាទី គឺជាការគ្រប់គ្រាន់ដែលអាចធ្វើឱ្យអ្នកឈានទៅដល់គោលដៅនៃការសម្រកទម្ងន់ ។
៤-បន្ថយការឈឺចាប់
ចំពោះអ័រម៉ូន Endorphin គឺជាថ្នាំស្ពឹកដ៏ល្អ រីឯការថើបជញ្ជក់មាត់កាន់តែពុះកញ្ជ្រោលធ្វើឱ្យរាងកាយរបស់មនុស្សអាចបញ្ចេញជាតិ Endorphin កាន់តែច្រើន ។ ការថើបញក់ញីតែម្តងគឺជាការបង្កើនអ័រម៉ូនដែលអាចកាត់បន្ថយការឈឺចាប់មានប្រសិទ្ធភាពស្មើនឹងថ្នាំបំបាត់ការឈឺចាប់មួយគ្រាប់ ។ ម្យ៉ាងទៀតការថើបដែលបានផ្តល់ភាពត្រេកត្រអាលនោះមានទាក់ទងដល់ថ្នាំបំបាត់ការឈឺចាប់ (Antibiotic) ដោយនៅពេលកំពុងតែថើបគ្នាទឹកមាត់អាចផលិតអង់ទីប៊ីយោទិកដោយស្វ័យប្រវត្តិ ។ ដូច្នេះវាក៏អាចផលិតបាននូវប្រសិទ្ធភាពនៃការស្ពឹកដែរហើយធ្វើឱ្យអ្នកបំភ្លេចការឈឺចាប់នៅពេលដែលអ្នកថើបហើយថើបទៀត ។
៥-បញ្ចុះសម្ពាធឈាម
ការថើបអាចទប់ស្កាត់អ័រម៉ូននៃភាពតានតឹងដែលអាចបង្កើតបានជារូបរាងនៃក្រពេញ Adrenal (នៅជិតតម្រង់នោម) ហើយក្រពេញ Adrenal នេះក៏បង្កឱ្យមានគ្រោះថ្នាក់ដល់សម្ពាធឈាមឡើងខ្ពស់ កូឡេស្តេរ៉ូលមានកម្រិតខ្ពស់សាច់ដុំស្វិតនិងរោគដេកមិនលក់ដែរ។ជាទូទៅការថើបមានប្រសិទ្ធភាព អាចធ្វើឱ្យអ្នកដែលមានភាពតានតឹងបានស្ងប់អារម្មណ៍មកវិញ ។ តាមការកត់សម្គាល់អ្នកដែលចូលចិត្តថើបតាមធម្មតាគឺសុទ្ធតែជាអ្នកមានសុទិដ្ឋិនិយម ។ ក្រៅពីនោះការថើបអាចជួយរំញោចដល់ការ បញ្ចេញជាតិ Adrenaline ក្នុងបរិមាណច្រើនហើយសារជាតិនេះអាចទប់ស្កាត់និងជួយកាត់បន្ថយសម្ពាធដែលធ្វើឱ្យមានចិត្តសប្បាយរីករាយឡើងវិញ ។ ដូច្នេះក្នុងមួយថ្ងៃៗយ៉ាងហោចណាស់បើបានថើបបីដងអាចធ្វើឱ្យលោកអ្នកស្ថិតក្នុងភាពរ៉ូមែនទិកនិងសប្បាយរីករាយ ។
0 comments:
Post a Comment