អ្នកដឹងទេថាម៉ាស៊ីនបោកខោអាវរបស់អ្នក ក៏ជាកន្លែងផ្ទុកមេរោគមួយផងដែរ។
ទៀតសោតអ្នកមិនដែលចាប់អារម្មណ៍នឹងសំអាតវាប៉ុន្មានទេ ព្រោះគិតថាមិនដែលមានអ្នកណាសំអាតម៉ាស៊ីនបោកខោអាវនោះទេត្រូវអត់? វាមិនពិបាកដូចអ្នកគិតនោះទេ ដោយអ្នកគ្រាន់តែចាក់ទឹកខ្មេះ ២កូនកែវតូច ទៅក្នុងម៉ាស៊ីនបន្ទាប់មកចុចប៊ូតុងបើក ហើយអោយវាដំណើរការ១ម៉ោងចោល។
ប្រសិនជាវានៅមានភាពកខ្វក់ទៀតសូមអ្នក យកអេប៉ុងជ្រលក់ជាមួយទឹកខ្មេះដដែល ជូតសំអាតវានៅកន្លែងដែលកខ្វក់។
បន្ទាប់មកចាក់សាប៊ូ ២កូនកែវតូចហើយ បើកអោយវាដំណើរការ១ម៉ោងទៀត។
សូមយកក្រណាត់សើមជូតគ្រប់ច្រកល្ហកូចជា គម្រប ប្រដាប់កាន់មួល រន្ធតូចៗជាដើមរួចបើកម៉ាស៊ីនអោយដំណើរការ សារជាថ្មីជាលើកចុងក្រោយនោះ អ្នកនឹងទទួលបានម៉ាស៊ីមបោកខោអាវ ដែលថ្មីស្រឡាងហើយមិនខ្វល់រឿងមេរោគទៀតឡើយ៕
0 comments:
Post a Comment