នៅក្នុងជីវិតរបស់មនុស្សស្រី ពេលខ្លះទៅក៏សប្បាយរីករាយ ជាពិសេស គឺនៅពេលមានស្នេហាមួយ ដែលសមបំណង មានអ្នកយល់ចិត្ត ឬការសិក្សា ការងាររបស់នាងមានភាពរលូន។ ប៉ុន្តែនៅពេលខ្លះទៀត វាក៏មានភាពស្មុគស្មាញ តានតឹន យ៉ាប់យ៉ឺននៅក្នងចិត្ត ហេតុនេះនារីគួរអនុវត្តតាមវិធីខាងក្រោម ដើម្បីបានធូរអារម្មណ៍បន្ថយការពិបាកចិត្ត ៖
១. ងួតទឹកក្តៅឧណ្ហៗ៖ ដើម្បីធ្វើឱ្យចលនាឈាមរត់ស្រួលបំបាត់ភាពឈឺក្បាល ហើយស្រឡះមុខមាត់។
២. ញ៉ាំភេសជ្ជៈត្រជាក់ៗមួយកែវ៖ ដើម្បីឱ្យស្រស់ស្រាយ និងស្រឡះបំពង់ក។
៣. ញ៉ាំអាហារ៖ ជ្រើសរើសយកអាហារ ដែលខ្លួនចូលចិត្តញ៉ាំវាម្នាក់ឯង នៅកន្លែងមួយមានបរិយាកាសល្អ។
៣. ញ៉ាំអាហារ៖ ជ្រើសរើសយកអាហារ ដែលខ្លួនចូលចិត្តញ៉ាំវាម្នាក់ឯង នៅកន្លែងមួយមានបរិយាកាសល្អ។
៤. ស្តាប់បទចំរៀនិងរាំ៖ គួរស្តាប់បទ HIP HOP ញាក់កន្ត្រាក់អារម្មណ៍ ដើម្បីរំសាយភាពតានតឹងខ្វល់ចិត្ត។
៦. មើលរឿងកំប្លែង ឬតុកត្តា៖ វាធ្វើឱ្យអ្នកសើចចេញមកដោយអស់ពីចិត្តតែម្ដង។
៧. ធ្វើលំហាត់ប្រាណ ឬហាត់YOKA៖ ធ្វើឱ្យរាងកាយបែកញើស ស្រាលខ្លួន និងធ្វើឱ្យចិត្តអ្នកស្ងប់។
៨. ផាត់មុខលេង៖ សាកល្បងផាត់មុខខ្លួនឯងឱ្យស្អាតក៏បាន ឬបែបកំប្លែងក៏បាន ដើម្បីបំភ្លេចរឿងស្មុគស្មាញ។
៩. ប្រឡែងជាមួយសត្វចិញ្ចឹម៖ អ្នកអាចលេងជាមួយសត្វចិញ្ចឹមរបស់ខ្លួន ដោយការដាក់ចំណី អង្អែលរោមរបស់វា ឬសន្ទនាជាមួយវា។
១០. ទៅកន្លែងដែលខ្លួនចង់ទៅ៖ ទៅផ្សារ ទៅសួនលំហែ សមុទ្រ ព្រៃភ្នំ។
១១. បបួលមិត្តភក្តិទៅក្រៅ៖ ដើម្បីនិយាយលេង ផឹកកាហ្វេ ញ៉ាំអ្វីជាមួយគ្នាហើយស៊ែលហ្វី៕
0 comments:
Post a Comment